ទំព័រដើម / ព័ត៌មានជាតិ / ប្រជាពលរដ្ឋជាង៤០០គ្រួសារនៃបុរីចំការល្មុតនិងចំការស្វាយខណ្ឌច្បារអំពៅទទួលប័ណ្ណកម្មសិទ្ធិ

ប្រជាពលរដ្ឋជាង៤០០គ្រួសារនៃបុរីចំការល្មុតនិងចំការស្វាយខណ្ឌច្បារអំពៅទទួលប័ណ្ណកម្មសិទ្ធិ

ភ្នំពេញ:សាលារាជធានីភ្នំពេញ ប្រគល់ប័ណ្ណកម្មសិទ្ធិអចលនទ្រព្យជូនដល់ប្រជាពល រដ្ឋចំនួន៤០៧ ប័ណ្ណ ដែលកំពុងស្នាក់នៅក្នុងបុរីចំនួន២ គឺបុរីចំការល្មុត និងបុរីចំការស្វាយ នៃខណ្ឌច្បារអំពៅ សំរាប់យកទៅប្រើប្រាស់តាមតម្រូវការរបស់ពួកគាត់។

នៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៨ នៅក្នុងបុរីចំការល្មុត ក្នុងភូមិតាង៉ូវក្រោម សង្កា​ត់​និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងថា“ថ្ងៃនេះធ្វើការចែកជូនប័ណ្ណដល់ប្រជាពលរដ្ឋចំនួន៤០៧ប័ណ្ណ ហើ យសាលារាជធានីភ្នំពេញ នឹងបន្តនៃយុទ្ធនាការចែកប័ណ្ណកម្មសិទ្ធិ ដល់ប្រជាពល រដ្ឋជាបន្តបន្ទាប់ទៀត”។ ឯកឧត្តមបញ្ជាក់ថាចំពោះបុរីនេះ គឺពួកគាត់បានរស់ នៅជាង៦ឆ្នាំមកហើយ។

លោក ឃួង ស្រេងបានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះមាន​ផលប្រយោជន៍២យ៉ាង ពោលគឺប្រជាពលរដ្ឋក៏បានផលប្រយោជន៍ច្រើន ហើយរដ្ឋក៏បានទទួលផលប្រយោជន៍ផងដែរ ព្រោះពេលប្រជាពលរដ្ឋមានលំនឹងពិតប្រាកដ ដោយមានផ្ទះនៅស្របច្បាប់ អាចយកទៅដាក់ធនាគារយកលុយមកប្រើប្រាស់បាន។

លោកបន្ថែមថា កន្លងមកមានប្រជាពលរដ្ឋមួយចំនួន មិនបានផ្ទេរកម្មសិទ្ធិស្របតាមច្បាប់ទេ គឺផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយទៀត ដោយមិនបានបង់ព័ន្ធប្រថាប់ត្រា ដោយមានខ្លះផ្ទេរបន្តគ្នាពីមួយទៅមួយទៀត រហូតដល់៤នាក់ ទៅ៥នាក់បន្តគ្នា ហើយបើតាមច្បាប់ គឺត្រូវទៅបង់ព័ន្ធប្រថាប់ត្រានេះ តាមចំនួនដង។

លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយា​ដី បានលើកឡើងថា ប្រជាពលរដ្ឋដែលត្រូវបានទទួលប័ណ្ណកម្មសិទ្ធិ ទាំង៤០៧គ្រួសារ ឬខ្នងផ្ទះដោយប្រជាពលរដ្ឋត្រូវបង់ត្រឹមតែ៨ម៉ឺនរៀលប៉ុណ្ណោះទទួលបានប័ណ្ណ ពេល​បានប័ណ្ណនេះហើយ អាចយកទៅផ្ទេរកម្មសិទ្ធិតែម្តង ហើយតម្លៃនៃការផ្ទេរនេះ ត្រឹមតែ៦០ម៉ឺនរៀល។

ចំពោះការបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យនេះ សម្តេចអគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចសម្រួលឲ្យប្រជាពលរដ្ឋមកបង់ពន្ធត្រឹមតែម្តងលើកចុងក្រោយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ចំពោះការលើកលែងនេះគឺមានសុពលភាពត្រឹមតែថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៨​ប៉ុណ្ណោះ​ បើហួសពីពេលនេះទៅ គឺរដ្ឋាភិបាលនឹងអនុវត្តដដែល ដោយមិនមានការលើកលែងទៀតទេ៕ដោយ៖វេង សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *