ទំព័រដើម / ព័ត៌មានជាតិ / ទូរអូស្រ្តាលីពិនិត្យមើលការអនុវត្តន៍សិទ្ធិមនុស្សនៅខេត្តភាគខាងលិចកម្ពុជា

ទូរអូស្រ្តាលីពិនិត្យមើលការអនុវត្តន៍សិទ្ធិមនុស្សនៅខេត្តភាគខាងលិចកម្ពុជា

ភ្នំពេញ៖យោងតាមព័ត៌មានពូីស្ថានទូតអូស្រ្តាលីនៅកម្ពុជាបានឲ្យដឹងថានៅក្នុងដំ​ណើរ​ទស្សនកិច្ចរយៈពេល៣ថ្ងៃនាភាគពាយ័ព្យនៃប្រទេសកម្ពុជាកាល​​ពីសប្តាហ៍មុន លោកជំទាវឯកអគ្គរាជទូតអូស្ត្រាលីមានក្តីសោមនស្សរីករាយដែលបានជួបជា​មួយ​ពលរដ្ឋអូស្រ្តាលី ដែលរស់នៅក្នុងខេត្តសៀមរាបនៅក្នុងកម្ម​វិធី Siem Reap Sundowners ជាលើកដំបូងរបស់ AusCham Cambodia ។ លោកជំទាវឯកអគ្គរាជទូត Angela Corcoran ​ក៏បានស្វែងយល់អំពីការវិវត្តន៍ថ្មីៗរបស់អង្គការក្រៅរដ្ឋាភិ​បាលមួយចំនួនដែលធ្វើការដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងខេត្តសៀមរាបនិងខេត្តបាត់ដំបងក៏ដូច​ជាអង្គការដែលធ្វើការគាំទ្រដល់ជនចំណាកស្រុកដែលបានត្រលប់មកកម្ពុជាវិញនៅក្រុងប៉ោយប៉ែត​។

ស្ថានទូតអូស្រ្តាលីប្រចានៅកម្ពុជាបានបញ្ជាក់ថា៖ក្នុងអំឡុងពេលជួបពិភាក្សាជា​មួយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃសុក្រលោកជំទាវឯកអគ្គរាជទូតបានរៀបរាប់អំពីការវិវត្តន៍ថ្មីៗនៃសមិ​ទ្ធិផលរបស់កម្មវិធីជំនួយរដ្ឋាភិ​បាលអូស្រ្តាលីនៅក្នុងខេត្តបាត់ដំបង ជាអាទ៍ការលើកកំពស់គុណភាពសេវាសុខភាព ការស្តារឡើងវិញនូវផ្លូវសំខាន់ៗតាមជនបទ និងការកាប់ឆ្ការដីកសិកម្មបន្សល់ពីចំការមីនជាដើម។/

Leave a Reply

Your email address will not be published. Required fields are marked *