ទំព័រដើម / ព័ត៌មានជាតិ / សម្តេច ហ៊ុន សែន៖ផែក្រុងព្រះសីហនុនឹងមានសមត្ថភាពផ្ទុកទំនិញដល់៦ម៉ឺនតោន

សម្តេច ហ៊ុន សែន៖ផែក្រុងព្រះសីហនុនឹងមានសមត្ថភាពផ្ទុកទំនិញដល់៦ម៉ឺនតោន

ព្រះសីហនុ៖សម្តេច ហ៊ុន សែននាយករដ្ឋមន្ដ្រីកម្ពុជានាលើកឡើងថា៖យើងនឹងបន្តកែលម្អពង្រីកកំពុងផែរហូតមានសមត្ថភាពផ្ទុកទំនិញដល់៦ម៉ឺនតោន។សម្តេច ហ៊ុន សែនបានលើកឡើងក្នុងពិធីអញ្ជើញបើករបាំងស្បៃមុខសម្ពោធចំណតផែពហុបំណងនៃកំពង់ផែ ស្វយ័តក្រុងព្រះ សីហនុ ដែលមានសមត្ថភាពដាក់ទំនិញរហូតដល់ ៥ម៉ឺនតោន ដាក់់អោយប្រើប្រាស់ជា ផ្លូវការ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដោយសារមានការចូលរួមពី លោក បេសសូ ខេនអ៊ិឈិ ភារធារីស្តីទីនៃ ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា។

សម្តេច ហ៊ុន សែនបានបន្ដថា៖”ថ្ងៃនេះយើងទទួលបាននូវសមិទ្ឋផលថ្មីមួយទៀត គឺផ្លូវចំណតពហុបំណងនៃកំពង់ផែស្វយយ័ត្នក្រុងព្រះសីហនុក្រោមជំនួយរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុនដែលគិតជាទឹកប្រាក់ប្រមាណ ៧៤ លានដុល្លារអាមេរិក។ កន្លងមកខ្ញុំបានចុះហត្ថលេខាជាមួយភាគីដៃគូជប៉ុនលើគម្រោងទឹកប្រាក់ប្រមាណ ២០៣ លានដុល្លារក្នុងការអភិវឌ្ឍន៍កំពង់ផែទាំងមូល”។កាលពីពេលមុន កំពង់ផែយើងមានសមត្ថភាពអាចដាក់ទំនិញបានត្រឹមតែ ១ម៉ឺនតោនប៉ុណ្ណោះ។

ប៉ុន្តែពេលនេះ គឺយើងមានសមត្ថភាពអាចដាក់ទំនិញបាន៥ម៉ឺនតោន ដែលកាលពីមុនកប៉ាល់ដែលផ្ទុកទំនិញលើសពី១ម៉ឺនតោន គឺត្រូវផ្ទេរនៅប្រទេសវៀតណាម, ប្រទេសថៃ ឬប្រទេសឹង្ហបូរីដែលត្រូវចំណាយពេលវេលាច្រើនពីរដង។ ប៉ុន្តែពេលនេះទំនិញចេញចូលដែលមានចំណុះរហូតដល់៥ម៉ុនតោន គឺអស់បារម្ភហើយ។ ចំពោះទិសដៅអភិវឌ្ឍន៍កំពង់ផែនេះ គឺយើងនឹងបន្តកែលម្អពង្រីកកំពុងផែតទៅមុខទៀតដើម្បីអោយយើងអាចដាក់ទំនិញបានរហូតដល់៦ម៉ឺនតោន។

ស្របពេលដែលកំពង់ផែយើងមានសមត្ថភាពអាចដាក់ទំនិញបានរហូតដល់៥ម៉ឺនតោន គឺយើងនឹងចាប់ផ្តើមអោយមានកប៉ាល់ចំណុះធំៗអាចផ្ទុកបរិក្ខារនិងសម្ភារៈរុករកប្រេងនិងធនធានរ៉ែក្រោមបាតសមុទ្រ ដើម្បីយកធន ធានទាំងនោះមកកសាង និងអភិវឌ្ឍន៍ប្រទេសយើង៕

Leave a Reply

Your email address will not be published. Required fields are marked *