ទំព័រដើម / បរិស្ថាន / រដ្ឋមន្រ្តី៖រដ្ឋាភិបាលប្រកាសហាមនាំចូលថង់ប្លាស្ទិចដែលនាំឲ្យប៉ះពាល់បរិស្ថាននិងសោភ័ណ្ឌភាពទីក្រុង

រដ្ឋមន្រ្តី៖រដ្ឋាភិបាលប្រកាសហាមនាំចូលថង់ប្លាស្ទិចដែលនាំឲ្យប៉ះពាល់បរិស្ថាននិងសោភ័ណ្ឌភាពទីក្រុង

ភ្នំពេញ៖លោកសាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថានបានប្រកាសថារដ្ឋាភិបាលបាន​ទប់ស្កាត់ការនាំចូលប្រទេសថង់ប្លាស្ទិចមួយចំនួនដែលបង្កប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុងនិងប៉ពាល់បរិស្ថាននៃប្រទេសកម្ពុជា។ការលើកឡើងរបស់លោករដ្ឋ​មន្រ្តីបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅក្រសួងបរិស្ថានបន្ទាប់ពីលោកបានជួបប្រជុំជាមួយតំណាងអ.ស.ប(UN)ទទួលបន្ទុកផ្នែកបរិស្ថាននៅព្រឹកថ្ងៃទី​២៥ខែមិថុនានៅទីស្តីការក្រសួងបរិស្ថាន។

ក្រសួងបរិស្ថាននិងតំណាងអង្គការសហប្រជាជាតិផ្នែកបរិស្ថាននៅព្រឹកថ្ងៃទី២៥​ខែ​មិថុនា ឆ្នាំ២០១៨នេះបានរៀបចំសន្និសីទសារព័ត៌មានស្តីពី”ភាពជាដៃគូរវាងកម្ពុជានិងផ្នែកបរិស្ថានសហប្រជាជាតិ”សន្និសីទនេះបានធ្វើឡើងនៅទីស្តីក្រសួងបរិស្ថាន។លោកសាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថាលោកបានរាយការណ៍ជូនភាគីអ.ស.បពីការការពារបរិស្ថានៅក្នុងប្រទេសកម្ពុជាដែលថាកម្ពុ​ជា​ក្នុងនាមជាសមាជិកនៃអ.ស.បមួយដែរបានត្រៀមខ្លួនសហការជាមួយ​អ.ស.បជាស្រេចដើម្បីអនុវត្តកិច្ចព្រមព្រៀងនានារបសអ.ស.ប”។

លោករដ្ឋមន្រ្តីបានលើកឡើងថាលោកបានថ្លែងប្រាប់ភាគីអ.ស.បថាសូមឲ្យភាគី​អ.ស.បទុកចិត្តចំពោះការអនុវត្តរបស់កម្ពុជានិងការទទួលខុសត្រូវរបស់កម្ពុជាដែលទទួលអនុវត្តរាល់កិច្ចព្រមព្រៀងទីក្រុងបារីទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ អភិរក្សជីវចម្រុះគឺកម្ពុជាបានធ្វើរួចហើយ បានល្អណាស់នេះជាការទទួលខុសត្រូវនិងសូមឲ្យភាគីUNមានជំនឿទុកចិត្តមកលើកម្ពុជាលើកការអនុវត្តរាល់កិច្ចព្រមទាំងឡាយ។

លោករដ្ឋមន្រ្តីបានលើកឡើងថា៖ថង់ប្លាស្ទិចមាននៅគ្រប់ន្លែងនៅកម្ពុជាមិន​មែន​​នៅតែក្នុងសមុទ្រទេ។យុទ្ធសាស្រ្តកម្ពុជាទី១៖ការអប់រំ ដល់ប្រជាជនថាប្លាស្ទិចក្រោយពេលប្រើប្រាស់រួចវាអាចជះឥទ្ធិពលអ្វីខ្លះដល់សោភ័ណ្ឌភាពទីក្រុងយើងទន្លេ សមុទ្ររបស់យើង។នៅពេលកម្រិតប្លាស្ទិកកើនឡើងវាប៉ះពាល់ដល់សត្វនៅក្នុងទន្លេ សមុទ្រយ៉ាងមេចខ្លះ។លោកថា”យើងចង់អប់រំផ្សព្វផ្សាយដល់ពួកគាត់វិញថារឿងទាំងនោះវិញត្រឡប់មកយើងវិញយ៉ាងមេច?”។

លោកថា”មានសត្វមួយចំនួនបានស៊ីថង់ប្លាស្ទិចនិងជាប់មកជាមួយវា។ដូចជាត្រីមច្ឆាជាតិហើយសារធាតុទាំងនោះនឹងប៉ះពាល់ដល់ខ្លួនពួកគាត់យ៉ាងណា?។ទី២.​អាកពិសេសដែលរដ្ឋអាចមិនឲ្យនាំចូលប្លាស្ទិចចូលមកកម្ពុជា ហើយលុយទាំងនោះអាចយកទៅដោះស្រាយបរិស្ថានដទៃទៀត”។ទី៣៖ហាមមិនឲយនាំចូលថង់ប្លាស្ទិច​មកកម្ពុជាតែម្តងនូវខ្នាតនៃប្លាស្ទិចមួយចំនួនដែលអាចប៉ះពាល់ដល់សោ​ភ័ណ្ឌភាពក្រុងនិងបរិស្ថាន។ក្រសូងបរិស្ថានបានសហការជាមយយគយនិងផ្សារទំនើប​។ក្រៅពីនេះការដុតកម្ទេចក្នុងឡដែលមានបច្ចេកទេសល្អ។

លោកបានលើកឡើងថាការដុតកម្ទេចអាចធ្វើឡើងរយៈពេល៥ឆ្នាំទៅមុខនេះ ​ហើយលោកសង្ឃឹមថាពេលនេះពលរដ្ឋកម្ពុជាយល់ដឹងច្រើននិងមិនប្រើប្រាស់អ្វីដែលបង្សល់កាកសំណល់ទេ។លោកថាតាមទីផ្សារទំនើបបានអនុវត្តបានច្រើនហើយ។លោកថាមានការផាកពិន័យលើការប្រើប្រាស់ថង់ប្លាស្ទីចត្រូវបានដាក់ចេញរួចហើយ។លោកថាតាមលោកអេរិក សុននេះបានមកទស្សនកិច្ចលើកទឹកចិត្តកម្ពុជាដែលបានធ្វើនៅពេលនេះ។ក្រសួងបានប្រាប់គាត់ពីការធ្វើទំនើបកម្មនិងថវិកាបានពីរដ្ឋាភិបាលនិងផ្ទេររដ្ឋបាលទៅថ្នាក់ក្រោមជាតិ។

លោកអេរិច សុន តំណាងអ.ស.បបានលើកឡើងថាលោកមានការរីករាយពេលបានមកដល់ប្រទេសកម្ពុជាដែលបានឃើញថាប្រទេសនេះមានការរីកចម្រើនច្រើនជាពិសេសកំណើនសេដ្ឋកិច្ចបានកើនឡើងយ៉ាងឆាប់រហ័សបើប្រៀបធៀបនឹងប្រទេសមួយចំនួនចំនួននៅលើពិភពលោក។លោកបានទៅកាន់ខេត្តសៀម​រាបដែលជាតំបន់សេដ្ឋកិច្ចនិងសង្គមព្រមទាំងទេសចរណ៍ និងមានបរិស្ថានល្អ​ ហើយកម្ពុជាជាផ្នែកមួយនៃការការពារបរិស្ថានក្នុងតំបន់ល្អសម្រាប់ប្រជាជនកម្ពុជា។

លោកបានលើកឡើងថា”ប្រទេសកម្ពុជាក៍បានអនុវត្តការបំពុលបរិស្ថានដោយមានការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិចដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់បរិយា​កាស​កាលណាថង់ប្លាស្ទិចត្រូវបានគេដុត។លោកថាមិនត្រឹមតែប៉ុណ្ណោះទេប្លាស្ទិចក៍អាចចូលក្នុងខ្លួនយើងបានដែរ។នៅពេលណាវាមិនត្រូវបានគេយកចិត្តទុកឬទប់ស្កាត់ទេ”។លោកថាថង់ប្លាស្ទិចនៅពេលកប់ក្នុងដីវាមិនរលាយនោះទេហើយប្រទេស​កម្ពុជាបានអនុវត្តការទប់ស្កាត់ការប្រើប្រាស់ផងដែរ។

លោកបានលើកឡើងថាឧទ្យានជាតិមានការថែរក្សាបានល្អ ដែលទាក់ទាញភ្ញៀវទេសចរដែលជាផ្នែកមួយក្នុងចូលរួមការពារបរិស្ថាននិងដី។ការពារបរិស្ថានត្រូវបានចាប់ផ្តើមចេញពីចំណុចនេះផងដែរ។ការភ្ញាប់បរិស្ថានទៅនឹងទេសចរក៍នឹងអាចទទួលបានជោគជ័យដែរ។ក្នុងកិច្ចពិភាក្សានេះដែរភាគីទាំងពីរក៍បានពិភាក្សាលើផ្អែករដ្ឋាភិបាលនៃការពារបរិស្ថានដែរចំពោះUNផ្នែកបរិស្ថាននិងភាគីកម្ពុជា។នេះជាឱកាសដែលភ្ជាប់កម្ពុជាទៅនឹងអ.ស.បដោយភ្ជាប់កម្ពុជាដោយផ្ទាល់ទៅបរិស្ថានបៃតង។វាជាការអភិវឌ្ឍដោយចីរភាពរវាងប្រជាជននិងបរិស្ថាន។

លោកថា”ជាដំបូងយើងធ្វើប្រមូលនិងទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិចដែលយើងមិនត្រូវការនិងមិនចាំបាច់វាដែរ”។លោកថាប្លាស្ទីចដែលត្រូវបានគេផលិតជាកែវឬពែងដាក់ទឹក ក៍មិនត្រូវប្រើប្រាស់វាដែរ។ប្លាស្ទីចទាំងនោះគួរដាក់ប្រមូលនិងត្រូវយកមកប្រើប្រាស់ឡើងវិញនឹងមិនត្រូវបោះចោលក្នុងបរិស្ថាននោះទេ។ការប្រើប្រាស់ឡើងវិញជាច្រើនដងនៃប្លាស្ទិចមិនជាបញ្ហាទេសម្រាប់បរិស្ថាន ហើយជាការព្រោះប្លាស្ទិចត្រូវបានប្រើ១០០ដងក៍បានដែរ”។

នៅពេលសួរថាមានការលើកឡើងពីការបំពុលទឹកសមុទ្រដោយសារមានថង់ប្លាស្ទិចត្រូវបានដឹកតាមនាវាលិចក្នុងសមុទ្រតើវាប៉ពាល់អ្វីខ្លះមកដល់កម្ពុជា​ ហើយ​អ.ស.បយល់យ៉ាងដែរ?។លោកបានឆ្លើយតបអ្នសារព័ត៌មានថាប្លាស្ទិចកំពុងស្ថិតនៅក្នុងសម្មតិកម្មក្នុងកិច្ចពិភាក្សានេះដែរ។លោកថាមានបណ្តាញសង្គម​ហវេស​ប៊ុកបានលើកឡើងពីបញ្ហានេះត្រូវបានជំរុញឲ្យមានការចូលរួមឃោសនាទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិចផងដែរ។

លោកថា”យើងសូមលើកទឹកចិត្តជាពិសេសលោករដ្ឋមន្រ្តីចូលរួមក្នុងការឃោសនាប្រឆាំងការប្រើប្រាស់ថង់ប្លាស្ទិចនៅកម្ពុជានិងបង្ហាញពីការប្រឈមចំពោះការប្រើប្រាស់ថង់ថ្លាស្ទិចនេះ។តែចំពោះការប្រើប្រាស់គួរត្រូវបានធ្វើឡើងវិញវាជាផ្នែកមួយនៃការគាំទ្រដល់ការពារបរិស្ថានផងដែរ”។លោកថានៅប្រទេសចិន អាមេរិកខាថត្បូងនិងប្រទេសមួយទៀតការប្រើប្រាស់ថង់ប្លាស្ទិចនៅតែមាន។ការតាំងចិត្តជាការសំខាន់ដែលគេបានដាក់ចេញនូវយុទ្ធនាការរហូតដល់ឆ្នាំ២០២២។ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *