ទំព័រដើម / ព័ត៌មានសំខាន់ៗ / ជនជាតិកូរ៉េបើករថយន្តបុកអ្នកជិះម៉ូតូបណ្តាលរបួសហើយបើករត់តែចុងក្រោយ…

ជនជាតិកូរ៉េបើករថយន្តបុកអ្នកជិះម៉ូតូបណ្តាលរបួសហើយបើករត់តែចុងក្រោយ…

ខេត្តបន្ទាយមានជ័យ៖ជនជាតិកូរ៉េបើករថយន្តម៉ាក់PRIUSបុកអ្នកជិះម៉ូតូបណ្តាលរបួសហើយបើករត់ទៅបុកអ្នកជិះម៉ូតូម្នាក់ទៀតបណ្តាលធ្ងន់ដែលកើតឡើងនៅវេលាម៉ោង៩,៤០នាទីយប់ថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៧នៅចំណុចមុខកាស៊ីណូផ្កាយប្រាំស្ថិតភូមិក្បាលស្ពានមួយសង្កាត់/ក្រុងប៉ោយប៉ែត។

ជនរងគ្រោះដែលត្រូវរថយន្តបុកបណ្តាលរបួសធ្ងន់ស្រាល២នាក់មាន១.ឈ្មោះ ដង់ ស៊ីដាដេត ភេទស្រីអាយុ៤៦ឆ្នាំបានរបួសធ្ងន់២.ឈ្មោះ រឿង រដ្ឋី ភេទប្រុសអាយុ៣៣ឆ្នាំបានរបួសធ្ងន់។ជនរងគ្រោះទាំង២នាក់រស់នៅភូមិភូមិក្បាលស្ពានមួយសង្កាត់/ក្រុងប៉ោយប៉ែត។

អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺមានរថយន្ត១គ្រឿងម៉ាក់PRIUSពណ៌សគ្មានពាក់ស្លាក់លេខបានបើកបរដោយឈ្មោះ SONG HOJUN ភេទប្រុសអយុ៤៦ឆ្នាំជាជនជាតិកូរ៉េបានបើកក្នុងល្បឿនលឿនទៅបុកម៉ូតូម៉ាក់ក្លិចគ្មានស្លាក់ដែលបើកបរដោយឈ្មោះ ដង់ ស៊ីដាដេត បណ្តាលរបួសធ្ងន់ហើយបានបើករថយន្តគេចក្នុងល្បឿនលឿនបណ្តាលបុកម៉ូតូហុងដាឌ្រីមពាក់ស្លាក់លេខបាត់ដំបង1R.5449ដែលបើកបរឈ្មោះ រឿង រដ្ឋី បណ្តាលរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់។

ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមន្ត្រីនគរបាលាចរាចរណ៍ក្រុងប៉ោយប៉ែតចុះពិនិត្យវាស់វែងហើយបានអោយដឹងគឺគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កឡើងដោយជនជាតិកូរ៉េបើកបរល្បឿនលឿនហើយគ្មានការប្រុងប្រយ័ត្នទើបបណ្តាលបុកអ្នកជិះម៉ូតូហើយព្យាយាមបើកគេចទៅបុកម៉ូតូ១គ្រឿងទៀតបណ្តាលរបួសធ្ងន់ស្រាល២នាក់។ចំណែករថយន្តនិងអ្នកបើកបរដែលបង្កនិងម៉ូតូជនរងគ្រោះត្រូវបានយកមករក្សាទុកអធិការនគរបាលក្រុងប៉ោយប៉ែតនិងសួរនាំដើម្បីតាមអនុវត្តតាមច្បាប់៕(ប៊ុន ធឿន)

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *