ទំព័រដើម / តុលាការ / សមត្ថកិច្ចបញ្ជូនមេខ្យល់៥នាក់ទៅតុលាការ ពាក់ពន្ធករណីឲ្យស្រីពពោះយកកូនពីស្រុកខ្មែរទៅចិន

សមត្ថកិច្ចបញ្ជូនមេខ្យល់៥នាក់ទៅតុលាការ ពាក់ពន្ធករណីឲ្យស្រីពពោះយកកូនពីស្រុកខ្មែរទៅចិន

ភ្នំពេញ៖នៅរសៀលថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៨នេះកម្លាំងសមត្តនកិច្ចគរបាលការិ យាល័យប្រឆាំការជួញដូរមនុស្ស និង ការពារអនិតិជនរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យចំនួន៥នាក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីលួចលាក់បញ្ចូលមេជីវិតឲ្យស្រ្តីពពោះ ដើម្បីនាំយកកូនទៅលក់នៅប្រទេសចិន ។

ជនស្ស័យទាំងនាក់មាន១.ឈ្មោះ LiU QIANG ភេទប្រុសអាយុ៤៩ឆ្នាំជាតិចិន ២.​ឈ្មោះ ស្វាយ សុីណុច ភេទស្រីអាយុ៣៤ឆ្នាំ ៣.ឈ្មោះ គឿន ស្រីឡាង ភេទស្រី អាយ ២៧ឆ្នាំ ៤.ឈ្មោះ លឹម សុភាព ភេទស្រី អាយុ១៩ឆ្នាំ និង ៥.ឈ្មោះ ថៃ ភាព ភេទស្រី អាយុ៤៣ឆ្នាំ (ស្រ្តី៤នាក់នេះសុទ្ធតែជាជនជាតិខ្មែរ) ។

លោកវរៈសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសជួញ ដូរមនុស្ស និង ការពាអនីតិជនរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យ និង វត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ក្រោមការចោទប្រកាន់ពីរបទល្មើស ១.បទ អំពើលក់ដូមនុស្សសម្រាប់នាំឆ្លងដែនដោយខុសច្បាប់ តាមមាត្រា១៦ នៃច្បាប់ស្តីពីប្រឆាំងការជួញដូរមនុស្ស ២.បទ អន្តរការីរវាងអ្នកសុំកូន និង ស្រ្តីពពោះជំនួស តាមមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ ។

ចំណែកស្រ្តីសុីឈ្នួលពពោះប្រមាណ៣៣នាក់ ត្រូវបានប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ច យកទៅថែរក្សាដោយក្នុងនោះមានស្រ្តីខ្លះពពោះមានកូនក្នុងផ្ទៃចាប់ពី២ខែដល់​៨ខែហើយ ។ចំពោះរឿងនេះមានស្រ្តី៣នាក់ ដែលជាអ្នកដាំបាយ ជូនសំអាតផ្ទះដែលជាទីតាំងសម្រាប់ស្រ្តីពពោះស្នាក់នៅ ដែលមិនជាប់ពាក់ពន្ធរឿងអីសោះ ត្រូវបានសមត្តកិច្ចអនុញាតិឲ្យទៅផ្ទះវិញ ។

លោក កែវ ធា បន្តថា ជនសង្ស័យក្នុងចំណោម៥នាក់ មានបុរសជនជាតិចិនម្នាក់នោះជាអ្នកទទួលចាត់ការទូទៅលើករណីស្រ្តីពពោះជំនួសសម្រាប់នាំចេញទៅប្រ​ទេសចិន។រីឯស្រ្តីខ្មែរ៤នាក់គ្រាន់តែជាមេការចាត់ចែងរៀបចំទុក្ខដាក់ និង ជាអ្នកទាក់ទងរកនារីណាស្ម័ក្រចិត្តពពោះជំនួស តាមរយៈវិធីចាក់ថ្នាំមេជីវិត ។

លោក កែវ ធា បន្តទៀតថា ស្រ្តីអ្នកពពោះជំនួស ត្រូវបានគេជួលឲ្យតម្លៃក្នុងម្នាក់​១ម៉ឺនដុល្លារតែប្រាក់១ម៊ឺនដុល្លារនោះ ត្រូវបានមេខ្យល់ដកយក កុំមុយសុង អស់១ ០០០ ដុល្លារទៅហើយ ។

គួរបញ្ជាក់ថាកាលពីវេលាម៉ោង៧ និង ៣០នាទីយប់ថ្ងៃទី២១ មិថុនា ២០១៨ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពាអនីតិជនរាជធានីភ្នំពេញ បានសហការជាមួយនគរបាលខណ្ឌឬស្សីកែវ ព្រមទាំងមានការសម្របសម្រួលពីសំណាក់លោកគុជ គឹមឡុង ព្រះរាជអាជ្ញារង នៃ អយ្យការអមសា​លាដំបូងរាជធានីភ្នំពេញ បានឆក់ចូលបង្ក្រាប ទីតាំង​លួចលាក់​បញ្ចូល មេជី​វិត​ឲ្យ​ពពោះ មួយ​កន្លែង​ស្ថិត​នៅ​​ផ្ទះ​លេខ​២​អា និង​៩​អា ក្រុម​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

ក្នុងនោះសមត្តកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សដំបូងជាង៤០នាក់ និងវត្ថុតាងពាក់ពន្ធប្រព្រឹត្តបទល្មើសមួយចំនួន ។ ក្រោយពេលឃាត់ខ្លួនសមត្តកិច្ចនាំខ្លួនមនុស្សជាង៤០នាក់នោះ ទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និង អនី តិជនរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ រកជនសង្ស័យប្រព្រឹត្តបទល្មើសជាក់ និង រកដំណោះស្រាយដល់ស្រ្តីអ្នករងគ្រោះ ។ ពេលសាកសួរចប់សព្វគ្រប់ហើយ ទើបសមត្តកិច្ចឲ្យដឹងថា ជនសង្ស័យមានតែ៥នាក់ទេ ចំណែកស្រី្តពពោះនោះមាន ៣៣ នាក់ ៕b/ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *