ទំព័រដើម / ព័ត៌មានសំខាន់ៗ / ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី អន្តរាគមជួយពលករ-ពលការិនីខ្មែរ១៣នាក់

ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី អន្តរាគមជួយពលករ-ពលការិនីខ្មែរ១៣នាក់

ភ្នំពេញ៖ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមជួយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន១៣នាក់ ។នេះបើតាមសេចក្ដីប្រកាសរបស់លោកជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ប្រភពបានបន្ដថា៖ជនរងគ្រោះដូចមានរាយនាមខាងក្រោម៖
(១) ពលករ សាន់ ស្មាអែល អាយុ២៥ឆ្នាំ មកពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានធ្វើដំណើរតាម រថយន្តកាត់តាមប្រទេសថៃ ទៅធ្វើការនៅរោងចក្រប្លាស្ទិក នៅរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៥ តាមរយៈមេខ្យល់។ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ពលករបានទៅស្ថានទូតស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ ដើម្បីជៀសវាងពីប្រតិបត្តិការចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់នៅម៉ាឡេស៊ី។
(២) ពលការិនី ហ៊ឹម ស្រីល័ក្ខ អាយុ២៨ឆ្នាំ មកពីស្រុកដងទង់ ខេត្តកំពត បានទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ តាមរយៈមេខ្យល់។ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ និយោជកបាននាំពលការិនីទៅស្ថានទូត ដោយសារពលការិនីចង់ត្រឡប់មកកម្ពុជាវិញ ប៉ុន្តែពុំមានលិខិតឆ្លងដែន។ និយោជកបានប្រគល់ប្រាក់ខែគ្រប់ចំនួនដល់ពលការិនី។
(៣) ពលការិនី សួង ស្រីណុច អាយុ២៣ឆ្នាំ មកពីស្រុកស្ទឹងសែន ខេត្តកំពង់ធំ បានទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៥ តាមរយៈមេខ្យល់។ ដោយធ្វើការលំបាក ពលការិនីបាន ស្នើសុំស្ថានទូតនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ជួយទាមទារប្រាក់ខែដែលនៅសល់ និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជកបានប្រគល់ប្រាក់ខែដែលនៅខ្វះ ជូនពលការិនីគ្រប់ចំនួនវិញនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
(៤) ពលករ ផេង ព្រួច អាយុ ២១ឆ្នាំ មកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ(៥) ពលករ ជុំ ហឿន អាយុ ៣៩ឆ្នាំ មកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ(៦) ពលករ អេល ម៉ាន់សូត្រ អាយុ ២៤ឆ្នាំ មកពីស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ(៧) ពលករ មៀន ចាន់ណេត អាយុ ១៩ឆ្នាំ មកពីស្រុកបាធាយ ខេត្តកំពង់ចាម(៨) ពលករ ម៉ែន សៀង អាយុ ១៩ឆ្នាំ មកពីខេត្តស្ទឹងត្រែង(៩) ពលករ ធីវ ភា អាយុ ២២ឆ្នាំ មកពីខេត្តស្ទឹងត្រែង(១០) ពលករ ប្រាក់ វណ្ណា អាយុ ២២ឆ្នាំ មកពីខេត្តក្រចេះ(១១) ពលករ ដើង កុសល អាយុ ៣៤ឆ្នាំ មកពីខេត្តកំពង់ធំនិង(១២) ពលការិនី ស្រី គន្ធា អាយុ ១៩ឆ្នាំ មកពីខេត្តរតនគីរី។

ពលករ ពលការិនីទាំង៩នាក់(ពីលេខរៀងទី៤ដល់១២) បានធ្វើដំណើរតាមរថយន្តកាត់ប្រទេសថៃទៅធ្វើការនៅរោងចក្រប្លាស្ទិក នៅរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៦ តាមរយៈមេខ្យល់។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពួកគេបានស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។ (១៣) ពលការិនី ទែល ផល្លី អាយុ៤១ឆ្នាំ មកពី ខេត្តកំពង់ស្ពឺ បានទៅធ្វើការងារតាមផ្ទះនៅ ម៉ាឡេស៊ី កាលពីខែកញ្ញា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពលការិនីបានទៅស្ថានទូតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ស្នើសុំកិច្ចអន្តរាគមន៍។
ស្ថានទូតបានចេញលិខិតធ្វើដំណើរ និងសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពលករ-ពលការិនីទាំង១៣នាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមកាលបរិច្ឆេទខាងក្រោម៖ – ពលករ-ពលការិនី២នាក់ (លេខរៀងទី១និងទី២) នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៣៥នាទីព្រឹក តាមជើងយន្តហោះ AK536។- ពលករ-ពលការិនី១០នាក់ (លេខរៀងទី៣ដល់ទី១២) នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៧:៣៥នាទីព្រឹក តាមជើងយន្តហោះ AK536 ។- ពលការិនី ទែល ផល្លី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៧:៣០នាទី តាមជើងយន្តហោះ MH762៕

 

Check Also

ក្រសួងការងារជំរុញឲ្យម្ចាស់រោងចក្រទាំងអស់បង្កើតក្រុមការងារដើម្បីទប់ស្កាត់បញ្ហាកម្មករដួលសន្លប់នៅតាមរោងចក្រ

ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឲ្យម្ចាស់រោងចក្រទាំងអស់បង្កើតក្រុមការងារមួយដើម្បីទប់ស្កាត់បញ្ហាកម្មករដួលសន្លប់នៅតាមរោងចក្រសំដៅលើកកម្ពស់សុវត្តិភាពនិងលក្ខខណ្ឌការងារនៅកន្លែងធ្វើការឲ្យកាន់តែប្រសើរឡើងថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *