ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យប្រពលរដ្ឋនៅសង្កាត់កោះទ្រង់ ចូលជាសមាជិកសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យប្រពលរដ្ឋនៅសង្កាត់កោះទ្រង់ ចូលជាសមាជិកសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់

ក្រចេះ៖រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យប្រពលរដ្ឋនៅសង្កាត់កោះទ្រង់ ចូលជាសមាជិកសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ម់ាកសម្គាល់ភូមិសាស្ត្រទំនិញ និងជួការពារអត្តសញ្ញាណផលិតផលប្រពៃណី។

ថ្លែងក្នុងពិធីបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅព្រឹកថ្ងៃទី ២៥ មិថុនា នៅសង្កាត់កៅទ្រង់ ក្រុងក្រចេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្កិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់កោះទ្រង់ ចូលជាសមាជិកអ្នកដាំក្រូចថ្លុងកោះទ្រង់ និងត្រូវបន្តសហការគោរពនិងអនុវត្តទៅតាមសៀវភៅបន្ទុករបស់ក្រូចថ្លុងកៅទ្រង់ ដើម្បីទទួលបានសិទ្ធិប្រើប្រាសើម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (ក្រូចថ្លុងកោះទ្រង់) នៅលើក្រូចថ្លុងរបស់ខ្លួនសំដៅធានាបាននូវការបញ្ជាក់ប្រភព និងគុណភាពជូនអ្នកបរិភោគព្រមទាំងទប់ស្កាត់ការក្លែងក្លាយបន្លំប្រភពបាន។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា៖ ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រូចថ្លុងកោះទ្រង់ គឺជាការជួយការពារអត្តសញ្ញាណផលិតផលប្រពៃណី បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណុលកាន់តែច្រើនសំរាប់ប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។

លើសពីនេះ ក៏ជាការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ជាតិ និងគោលនយោបាយភូមិ១ ផលិតផល ១ របស់រាជរដ្ឋាភិបាល ពញរមទាំងផ្តល់លទ្ធភាពគ្រប់គញរាន់េជូនប្រជាកសុករ ដើម្បីធ្វើពិពិធកម្មការនាំចេញក្រូចថ្លុងទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ សំដៅនាំមកនៅប្រាក់ចំណូលជូនប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិ។

ឯ.ឧ រដ្ឋមន្ត្រី បានជុំរុញឲ្យសមាជិកសមាគមនបន្តការប្រឹងប្រែងធ្វើការពង្រីកការដាំក្រូចថ្លុងបន្ថែមទៀត ហើយត្រូវខិតខំថែរក្សាបរិស្ថានធម្មជាតិ ដែលជាសក្កាគន្លឹះដើម្បីធានាផលិតកម្មនៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញសំរាប់ផ្គត់ផ្គង់ទីផ្សារប្រកបដោយនិរន្តរភាព។

លោកស្រី ជាន រីណា ប្រធានគណៈកម្មារប្រតិបត្តិរបស់សមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ ខេត្តក្រចេះ បានសំដែងការសាទរ យ៉ាងរីករាយ និងគាំំទ្រចំពោះការការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រូចថ្លុងកោះទ្រង់ គឺដើម្បីការពារ និងផ្សព្វផ្សាយទេពកោសលផលិតករ និងកិត្តិនាមដ៏ល្បីល្បាញនៃគុណភាពក្រូចថ្លុងកោះទ្រង់ សំរាប់ជាផលប្រយោជន៍ ផលិតករប្រតិបត្តិករ និងអ្នកបរិភោគ ។

លោកស្រីថា សមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ ត្រូវបានចុះឈ្មោះក្នុងបញ្ជីសមាគម និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ២៥០៥ ប្រក ចុះថ្ងៃទី១១ខែមិថុនា ឆ្នាំ ២០១៨ ។ ដែលបច្ចុប្បន្ន នេះ សមាគមមានសមាជិកជាផលិតករ និងអាជីវករ សរុប ១៥៥គ្រួសារ មកពីសង្កាត់កោះទ្រង់ ក្រុងក្រចេះ និងឃុំវឌ្ឍនៈ ស្រុកសំបូរ និងមានដើមក្រូចថ្លុងចំនួន ១៣.៧៩០ដើម ហើយក្នុងចំនួននេះ គឺដើមក្រូចថ្លុងចំនួនតែ២.៤៧៤ដើម ដែលបាននិងកំពង់ឲ្យផល ។

គួកត់សម្គាល់ថា៖ បច្ចុប្បន្នអ្នកដាំក្រូចថ្លុងកោះទ្រង់កំពុងទទួលបានទិន្នផលប្រចាំឆ្នាំយ៉ាងតិច ១០០ផ្លែក្នុងមួយដើម ក្នុងចំណោមដើមក្រូចថ្លុង ២.៤៧៤ដើម ហើុក្នុងនោះផ្លែវាមានតំលៃចាប់ពី ៥០.០០០រៀល រហូតដល់ ១២.០០០រៀល ក្នុងមួយផ្លែ ហើយនិងអាចបន្តការកើនឡើងថែមទៀតនាពេលអនាគត ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *