ទំព័រដើម / ព័ត៌មានសំខាន់ៗ / អ្នកបើកបររថយន្ដធុនធំងោកពេលបើកបរបានបណ្ដាលបុកគ្នាទំហឹងនិងបានរងរបួសធ្ងន់ស្រាល៣នាក់

អ្នកបើកបររថយន្ដធុនធំងោកពេលបើកបរបានបណ្ដាលបុកគ្នាទំហឹងនិងបានរងរបួសធ្ងន់ស្រាល៣នាក់

ខេត្តកំពង់ឆ្នាំង៖ អ្នកបើកបររថយន្ត២នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំ២គ្រឿងបើកបរច្រាស់ទិសបុកគ្នាពេញទំហឹងលាន់ដូចរន្ទះពេលជិតភ្លឺ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៥និង១០​នាទី ជិតភ្លឺ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលា ប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក និងខេត្តកំពុងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុបានអោយដឹងថា៖ រថយន្តទាំង២​គ្រឿងបុកគ្នានេះ មួយគ្រឿងពាក់ស្លាក លេខពោធិ៍សាត់ 3A. 0755 បើកបរដឹកបន្លែនិងផ្លែពីក្រុងភ្នំពេញទៅខេត្តពោធិ៍សាត់ មួយគ្រឿងទៀ តជារថយន្តភ្លៅ៥ពាក់ស្លាកលេខ ក្រចេះ 3A. 0219 ដឹកគ្រឿងសំណង់ពីប៉ោយប៉ែតទៅក្រុងភ្នំពេញ ច្រាស់ទិសគ្នា។ លុះបើកបរមកដល់ចំណុចកើត ក៏បានបុកគ្នាពេញទំហឹងតែម្តង បណ្តាលអោយរថយន្តដឹកផ្លែឈើដាច់ជញ្ជាំងជាប់ជាមួយរថយន្តភ្លៅ៥ និងក្រឡាបើផ្ដារជើង ចំណែករថយន្តភ្លៅ៥ ដាច់កង់មុខខាងឆ្វេង ខូតខាតរថយន្តធ្ងន់ធ្ងរដូចគ្នា។
នៅក្នុងករណីនេះបណ្តាលអោយអ្នកបើកបរថយន្ត២នាក់របួសធ្ងន់មួយបាក់ជើង២កំណាត់ និងម្នាក់របួសស្រាល( អ្នករបួសសន្លប់មិនស្គាល់ឈ្មោះឡើយ)។ ក្រោយពេលកើតហេតុអ្នករបួសទាំង៣នាក់បានជាប់ក្នុងកាប៊ីនរថយន្ត ត្រូវបានសមត្ថកិច្ចនាំគ្នាគាស់ទ្វាររថយន្តជាងកន្លអម៉ោងទើបយកចេញរួច ក្រោយមក ជាមួយម៉ោងទើបរថយន្តពេទ្យមកដឹកអ្នករបួសទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ នៅក្នុងករណីនេះក៏ធ្វើអោយស្ទះចរាចរណ៍ផងដែរ ព្រោះតែរថយន្តទាំង២គ្រឿងបុកគ្នានៅចំកណ្តាលទ្រូងផ្លូវជាតិតែម្តង។
ក្រោយពេលកើតហេតុរថយន្តទាំង២គ្រឿងត្រូវសមត្ថកិច្ចជួលរថយន្តធំអុសដាក់កៀនផ្លូវដើម្បីស្រួលចរាចរណ៍ និងបានវាស់វែងកសាងសំណុំរឿងតាមនិតិវិធី។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចបានសន្និដ្ឋានថា៖ បណ្តាលមកពីអ្នកបើកបរបើកលឿនក្នុងភាពងោគងុយទើបបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះ៕ អត្ថបទ ៖ឈៀង ថារិទ្ធ

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *