ទំព័រដើម / អន្តរជាតិ / ចិនទទូចឲ្យថៃតាមស្វែងរកជនជាតិមូស្លីមវីហ្គួរជាបន្ទាន់ បន្ទាប់ពីពួកគេហែកគុក

ចិនទទូចឲ្យថៃតាមស្វែងរកជនជាតិមូស្លីមវីហ្គួរជាបន្ទាន់ បន្ទាប់ពីពួកគេហែកគុក

ក្រុងប៉េកាំង៖ ប្រទេសចិនបានទទូច​ឲ្យប្រទេសថៃ​តាម​ស្វែងរក​ជនជាតិមូស្លីមវិហ្គួ​រ​ចំនួន​២០នាក់ជាបន្ទាន់​ ដើម្បី​នាំយក​មក​ផ្តន្ទាទោស​ បន្ទាប់ពីពួកគេ​ហែកគុកនៅក្នុងប្រទេសថៃ​ក្បែរព្រំដែន​ម៉ាឡេស៊ី។​

​ការទទូច​ឲ្យប្រទេសថៃ​តាមស្វែងរក​ជនជាតិមូស្លីមវីហ្គួរ​ទាំង​២០នាក់នេះ ​ធ្វើឡើងដោយ​ក្រសួងការបរទេសចិន​កាល​ពីម្សិលមិញ បន្ទាប់ពីទទួលដំណឹងថា ​ជន​ជាតិ​មូស្លីម​វីហ្គួ​ទាំង​នេះ​​​ហែក​​គុក​​កាលពីថ្ងៃច័ន្ទ។​

កាលពីថ្ងៃច័ន្ទដដែលនោះ​​អាជ្ញាធរថៃ​បាន​​លើកឡើងថា ​មានជនជាតិ​មូស្លីមវីហ្គួ​រ​ចំនួន​​២៥​នាក់​បាន​ចោះ​រុន្ធ​តាម​​​​​ជញ្ជាំង​ពន្ធនាគារ​ដែលមានឥដ្ឋបែកបាក់​រួច​ប្រើ​ផួយ​ធ្វើជាខ្សែដើម្បីផ្លោះ​ចេញពីពន្ធនាគារ​ដែលស្ថិ​តនៅក្នុងខេត្ត​ Songkhla ភាគខាងត្បូង​ប្រទេសថៃ។​

ជនជាតិ​មូស្លីម​វីហ្គួរ​៥នាក់​ចាប់បានមកវិញ​​ ប៉ុន្តែ​២០នាក់ផ្សេងទៀត​គេចខ្លួនរួច ​ហើយឥឡូវមិននៅកន្លែង​ណា​នោះទេ ​នេះបើយោងតាមនគរបាលថៃ ដែលលើកឡើងថា ​កន្លែងឆែកឆេរ​ត្រូវបានបង្កើតឡើង​នៅតាមព្រំដែន​។​

នគរបាលថៃបានបន្តថា ​មូលហេតុដែល​ឆ្នាំពន្ធនាគារមិនដឹងថា ពួក​គេ​​ហែកគុក​គឺដោយសារតែពេលនោះ​មាន​ភ្លៀងខ្លាំងពេក ​ទើប​ស្តាប់អ្វីមិនឮ។​

​សមាជិក​នៃក្រុមជនជាតិមូស្លីម​វីហ្គួរនេះ ​បានប្រាប់ថា ខ្លួនគឺជាពលរដ្ឋតួកគី ​ហើយបាន​សុំ​ឲ្យបញ្ជូន​ពួកគេ​ត្រឡប់ទៅ​កាន់ប្រទេសតួកគីវិញ​ ប៉ុន្តែ​​ពួកគេជាង​១០០នាក់​ត្រូវបានបញ្ជូនទំាងបង្ខំទៅកាន់ប្រទេសចិន​នៅក្នុង​ខែកក្កដា ឆ្នាំ ​២០១៥  ជាចំណាត់ការ​ដែលធ្វើ​ឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់​អង្គការ​សិទ្ធិ​មនុស្សអន្តរជាតិ។

​មនុស្សរាប់រយនាក់បានស្លាប់​ក្នុងរយៈពេលប៉ុន្មានឆ្នាំ​មកនេះ​ក្នុងតំបន់​ Xinjiang ដែល​ស្ថិត​នៅ​​ភាគ​​ខាង​​លិច​​ប្រទេស​ចិន ដោយសារអំពើហិង្សារវាង​ជនជាតិ​ហាន​និងជនជាតិមូស្លីម​វីហ្គួរ​ដែលនិយាយ​ភាសារតួកគី។​

​រដ្ឋា​​ភិបាល​ចិន​បាន​​បន្ទោសភាពចលាចល​​នៅក្នុងតំបន់​​ Xinjiang លើជនជាតិភាគតិច​វីហ្គួរ​ ប៉ុន្តែ​អង្គ​ការសិទ្ធិមនុស្ស​​បានលើកឡើងថា ដោយសារប្រទេសចិន​រឹតបន្តឹងខ្លាំងពេក​៕

Check Also

អាមេរិកបង្ហាញភ័ស្តុតាងលើកដំបូងអំពីបំណែកអាវុធរបស់អ៊ីរ៉ង់ដែលរកឃើញនៅយេម៉ែន

ក្រុងវ៉ាស៊ីនតោន៖ សហ​រដ្ឋ​អាមេរិក​​បាន​បង្ហាញភ័ស្តុតាង​​ជាលើកដំបូង​អំពីបំណែក​អាវុធ​​របស់​​អ៊ីរ៉ង់​​ដែល​ផ្គត់​ផ្គង់​ទៅ​​​ឲ្យក្រុម​​ Houthi ​នៅក្នុងប្រទេសយេម៉ែន ​ដោយចោទប្រកាន់អ៊ីរ៉ង់ថា រំលោភ​សេច​ក្តី​សម្រេច​របស់​អង្គការសហប្រជាជាតិ។​

Leave a Reply

Your email address will not be published. Required fields are marked *