ទំព័រដើម / កីឡា / Jana Novotna ជើងឯក Wimbledon ស្លាប់ នៅអាយុ៤៩ឆ្នាំ

Jana Novotna ជើងឯក Wimbledon ស្លាប់ នៅអាយុ៤៩ឆ្នាំ

អតីតជើងឯក Wimbledon កាលពីឆ្នាំ១៩៩៨ កីឡាការិនីសញ្ជាតិឆែក Jana Novotna បានលាចាកលោកនេះហើយ ក្នុងវ័យត្រឹមតែ៤៩ឆ្នាំ  ក្រោយតស៊ូជាមួយជំងឺមហារីកអស់ពេលយ៉ាងយូរ នេះបើតាមការឲ្យដឹងពីសំណាក់សមាគមតេន្នីសស្ត្រី កាលពីថ្ងៃចន្ទម្សិលមិញ។

Novotna បានផុតដង្ហើម ដោយមានក្រុមគ្រួសារឈរជុំវិញ ហើយការចាកទៅនេះ នាងបានបន្សល់នូវស្នាដៃជាច្រើនដែលធ្វើបានសម្រេច ក្នុងជីវិតជាអ្នកវាយតេន្នីសអាជីពរបស់ខ្លួន ក្នុងរយៈពេល១៤ឆ្នាំ ក្នុងនោះឈ្នះពាន WTA ជាលក្ខណៈផ្ទាល់ខ្លួន២៤ដង និងពានជាប្រភេទគូ៧៦ដង។

Novotna ដែលបានមានឈ្មោះក្នុងសាលកិត្តនាមនៃអ្នកវាយតេន្នីស (Hall of Fame) ក្នុងឆ្នាំ២០០៥ បានខកចិត្តពីរដង ក្នុងកម្មវិធីប្រកួតប្រជែងដណ្ដើមពាន grand slam ប្រចាំឆ្នាំ Wimbledon ដែលធ្វើឡើងនៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយប្រកួតចាញ់ នៅវគ្គផ្ដាច់ព្រ័ត្រ នាឆ្នាំ១៩៩៣ និង១៩៩៧ តែឆ្នាំ១៩៩៨ ក៏លើកពាននេះ បានសម្រេច ។

ក្រៅពីពានផ្សេងៗ នាងក៏ជាម្ចាស់មេដាយអូឡាំពិក៣ដង ហើយនិងជាសមាជិកមួយរូបរបស់ក្រុមជម្រើសជាតិឆេកូស្លូវ៉ាគី ដែលឈ្នះពាន Fed Cup ក្នុងឆ្នាំ១៩៨៨ ផងដែរ៕

Check Also

ឡូហ្គោថ្មីវគ្គផ្តាច់ព្រ័ត្រ Champions League ២០១៨ បានបង្ហាញនៅក្រុង Kiev

អតីតអ្នកប្រដាល់ទម្ងន់ធ្ងន់ពិភពលោក Vitaly Klitschko ដែលបច្ចុប្បន្នជាអភិបាលក្រុង Kiev និងគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយក្រែន Andriy Shevchenko  បានចូលរួមក្នុងពិធីបង្ហាញ ឡូហ្គោថ្មីវគ្គផ្តាច់ព្រ័ត្រការប្រកួតនៃក្របខ័ណ្ឌ UEFA Champions League ឆ្នាំ២០១៨ កាលពី …

Leave a Reply

Your email address will not be published. Required fields are marked *