ទំព័រដើម / នយោបាយ / សម្ដេចហ៊ុនសែនប្រកាសថា”កម្ពុជាគ្មានវិបត្តិនយោបាយ”

សម្ដេចហ៊ុនសែនប្រកាសថា”កម្ពុជាគ្មានវិបត្តិនយោបាយ”

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានមានប្រសាសន៍នៅថ្ងៃនេះថា៖” កម្ពុជាគ្មានវិបត្តិនយោបាយទេ គឺមានតែអ្នកនយោបាយដែលមានវិបត្តិដោយខ្លួនឯងផ្ទាល់។ ហើយប្រទេសយើងក៏គ្មានអ្នកទោសនយោបាយដែរមានតែអ្នកនយោបាយដែលប្រព្រឹត្តិបទឧក្រិដ្ឋដោយខ្លួនឯង”។សម្ដេចបានលើកឡើងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះក្នុងពេលជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការនី ចំនួន ១៣,៥៦៥នាក់ មកពីរោងចក្រចំនួន ២៥ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ដេចបានបន្ថែមថា៖ប្រទេសជាតិយើងសព្វថ្ងៃកំពុងមានស្ថិរភាពនយោបាយហើយប្រជាពលរដ្ឋទូទាំងប្រទេសក៏កំពុងរស់នៅ និងប្រកបការងារយ៉ាងសុខសាន្តក្រោមម្លប់សន្តិភាព។

ដោយឡែកនៅថ្ងៃនេះ សម្តេចហ៊ុន សែនបានសម្ដែង សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញមកជួបជុំជាមួយបងប្អូន កូនក្មួយកម្មករកម្មការនីក្នុងការចុះជួបសំណេះសំណាលប្រចាំសប្តាហ៍នេះដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករនិងដើម្បីដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនរបស់កម្មករ និងជំរុញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើរសុំថៅកែរោងចក្រអនុញ្ញាតិអោយ កម្មករកម្មការនីទាំងអស់ទទួលបានការឈប់សំរាកមួយថ្ងៃក្រោយពីចប់កម្មវិធីសំណេះសំណាលនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រា និងកូនក្មួយកម្មករកម្មការនីទាំងអស់ដែលបានគោរពស្រលាញ់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីជំរុញអោយគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ នេះមានប្រសិទ្ធិភាព សម្តេចតេជោ នឹងបន្តសកម្មភាពចុះជួបជាមួយក្មួយៗកម្មករកម្មការនីរយៈពេល ១០ឆ្នាំពេញតែម្តង។កម្ពុជាពិតជាមានមោទនៈភាពដែលបានប្រែក្លាយពីប្រទេសក្រីក្រមកជាប្រទេសដែលមាប្រាក់ចំណូលមធ្យមកំរិតទាប និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ ២០៣០ ហើយមានមហិច្ឆតាក្លាយជាប្រទេសមានប្រាក់ចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០៕

Check Also

ក្រសួងការងារជំរុញឲ្យម្ចាស់រោងចក្រទាំងអស់បង្កើតក្រុមការងារដើម្បីទប់ស្កាត់បញ្ហាកម្មករដួលសន្លប់នៅតាមរោងចក្រ

ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឲ្យម្ចាស់រោងចក្រទាំងអស់បង្កើតក្រុមការងារមួយដើម្បីទប់ស្កាត់បញ្ហាកម្មករដួលសន្លប់នៅតាមរោងចក្រសំដៅលើកកម្ពស់សុវត្តិភាពនិងលក្ខខណ្ឌការងារនៅកន្លែងធ្វើការឲ្យកាន់តែប្រសើរឡើងថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *