ទំព័រដើម / ទស្សនៈថ្មី / ច្រកប៉ោយប៉ែតស្វាគមន៍ទេសចរជាង២១ម៉ឺននាក់

ច្រកប៉ោយប៉ែតស្វាគមន៍ទេសចរជាង២១ម៉ឺននាក់

បន្ទាយមានជ័យ៖រយៈពេល៥ខែឆ្នាំ២០១៨នេះភ្ញៀវទេចរណ៍ចូលតាមច្រកទ្វាអន្តរជាតិចូលមកកម្ពុជាមានចំនួន២១៨.​៤៣៩នាក់។បើយោងតាមរបាយការមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ។
លោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ខេត្តបន្ទាយមានជ័យសម្រាប់៥ខែឆ្នាំ២០១៨នេះភ្ញៀវទេសចរណ៍អន្តរជាតិចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួន២១៨.៤៣៩នាក់បើប្រៀបធៀបរយៈពេល៥ខែឆ្នាំ២០១៧គឺមានការថយចុះ៣០,០៧%បើប្រៀបធៀបនិងរយៈពេល៥ខែឆ្នាំ២០១៧មានចំនួន២២៥.៣៥៣នាក់មានភ្ញៀវទេសចរណ៍៩៥សញ្ជាតិ។
លោកបានបញ្ជាក់ថា៖ដោយភ្ញៀវទេសចរណ៍បរទេសដែលត្រឡប់ទៅវិញមានចំនួន២២៥.៥៦១នាក់ មានការថយចុះ០៣.២៧%​ប្រៀប​ធៀបនឹងរយៈពេល៥ខែឆ្នាំ២០១៧មានចំនួន២៣៣.១៩៨នាក់និងភ្ញៀវចូលមកលេងកាស៊ីណូតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតលេងនៅក្រុងប៉ោយប៉ែតរយៈពេល៥ខែឆ្នាំ២០១៨មានចំនួន១៨៣.៩៤៦នាក់ មានការកើនឡើង០១.៦១%​ប្រៀបធៀបនឹងរយៈពេល៥ខែឆ្នាំ២០១៧មានចំនួន១៨១.០៣៨នាក់។
លោក ឈឿន សេរីវុធ បានបញ្ជាក់ថា៖ភ្ញៀវទេសចរណ៍បរទេសចូលកំសាន្តតាមរមណីយ៍ដ្ឋាននានានិងស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យរយៈពេល៥ខែឆ្នាំ២០១៨មានចំនួន៤.២៧៩នាក់ មានការកើនឡើង២៣,៥៣%ប្រៀបធៀបនឹងរយៈពេល៥ខែឆ្នាំ២០១៧មានចំនួន៣.៤៦៤នាក់។ភ្ញៀវទេសចរណ៍ក្នុងស្រុកដើរកំសាន្តតាមរម្មណីយ៍ដ្ឋាននានានិងស្នាក់នៅក្នុងខេត្តរយៈពេល០៥ខែឆ្នាំ២០១៨មានចំនួន៤៥៥.៦១៥នាក់ មានការកើនឡើង២,៤៨នាក់ប្រៀបធៀបនឹងរយៈពេល៥ខែឆ្នាំ២០១៧មានចំនួន៤៤៤.៥៧៧នាក់៕(ប៊ុន ធឿន)

Leave a Reply

Your email address will not be published. Required fields are marked *