ទំព័រដើម / តុលាការ / សំណង់លំនៅដ្ឋាននិងអគាររដ្ឋបាលបូរាណនៅខេត្តបាត់ដំបងត្រូវបានកែលំអរ

សំណង់លំនៅដ្ឋាននិងអគាររដ្ឋបាលបូរាណនៅខេត្តបាត់ដំបងត្រូវបានកែលំអរ

ខេត្តបាត់ដំបងៈសំណង់លំនៅដ្ឋាននិងអគាររដ្ឋបាលមួយចំនួនក្នុងក្រុងបាត់ដំបង ដែលបានបន្សល់ទុកមកតាំងពីសម័យអាណានិគមបារាំង ដែលមានអាយុកាលជាង១០០ឆ្នាំ បច្ចុប្បន្នសំណង់ទាំងនេះភាគច្រើនពុកផុយចាស់ទ្រុឌទ្រោមទាំងឈើនិងថ្ម ខ្លះជាកម្មសិទ្ធិឯកជននិងខ្លះទៀតជារបស់រដ្ឋ ត្រូវបានជួសជុលកែលំអរម្តង១ៗឲ្យបានស្អាតបាតរឹងម៉ាំឡើងវិញ ដែលមានក្បូរក្បាច់រចនាម៉ូតដូចលំនាំដើមតាំងពីសម័យអាណានិគមបារាំងដដែល។

លោកសៀង ឯមវូនស្ហ៊ី,អតីតជាអភិបាលក្រុងបាត់ដំបង បច្ចុប្បន្នលោកឡើងទៅកាន់តួនាទីនៅសាលាខេត្តបាត់ដំបង កន្លងមកលោកបានប្រាប់ឲ្យដឹងថា សំណង់លំនៅដ្ឋាននិងអគាររដ្ឋបាលមានចំនួនជាង៨០០កន្លែងត្រូវបានសុំដាក់
បញ្ចូលជាបេតិកភណ្ឌវប្បធម៌។ដោយសារសំណង់ទាំងអស់នោះមានអាយុកាលវែងហើយភាគច្រើនជាសំណង់អគារចាស់ទ្រុឌទ្រោមសាងសង់តាំងពីសម័យអាណានិគមបារាំង ១ភាគជារបស់ប្រជាពលរដ្ឋកាន់កាប់ស្នាក់នៅនិង១ភាគជារបស់រដ្ឋ។

លោកបន្តថា ៖ដើម្បីការពារពីការប្រេះស្រាំបាក់ទ្រុឌទ្រោមមិនអាចរស់នៅកើតបង្កគ្រោះថ្នាក់ជាយថាហេតុដល់បងប្អូនប្រជាពលរដ្ឋ មានបងប្អូន១ចំនួនបានធ្វើលិខិតស្នើសុំដើម្បីជួសជុលកែលំអរឲ្យបានស្អាត ដូចលំនាំដើមសម្រាប់ការស្នាក់
នៅ​ឡើងវិញ សាលាក្រុងបាត់ដំបងក៏បានអនុញ្ញាតិឲ្យមានការជួសជុលកែលំអរ និង១ចំនួនមិនអាចកែលំអរបានត្រូវធ្វើថ្មីឡើងវិញទាំងស្រុងតែម្តងដូចដើម តែបើបងប្អូនណាធ្វើខុសពីក្បូរក្បាច់លំនាំដើមមិនអនុញ្ញាតិឲ្យទេ។

លោកអ៊ិច អ៊ំភីនីស្សារ៉ា,ប្រធានមន្ទីរទេសចរណ៏ខេត្តបាត់ដំបងបានមានប្រសាសន៏ថា៖ ភ្ញៀវទេសចរណ៏ជាជាតិបារាំងភាគច្រើនមកខេត្តបាត់ដំបង តែងផ្តិតយករូបភាពបេតិកភណ្ឌសំណង់អគារចាស់ៗដែលបានបន្សល់ទុកមកតាំងពីសម័យអាណានិគមបារាំង សំណង់អគារទាំងនោះមានក្បូរក្បាច់រចនារស់រវើកបានទាក់ទាញភ្ញៀវទេសចរទាំងភ្ញៀវជាតិនិងអន្តរជាតិក្នុង១ឆ្នាំៗមកទស្សនាមិនក្រោមពី១លាននាក់ឡើយ។

លោកបន្តថា ៖ភាពល្បីល្បាញជាខេត្ត”ជង្រុកស្រូវ នៃកម្ពុជា”បាត់ដំបងមានសក្តានុពលដ៏សម្បើម ដើម្បីអភិវឌ្ឍសម្បត្តិវប្បធម៌និងទេសចរប្រកបដោយនិរន្តរភាពជា១ប្រសាទបូរាណសាងសង់ក្នុងសម័យអង្គរ បេតិកភណ្ឌអាណានិគម និងអច្ឆរិយៈ​ធម្ម​ជាតិជាច្រើនទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *