ទំព័រដើម / ធនាគារ / សម្ដេចហ៊ុនសែនប្រាប់កម្មករអោយធ្វើបាតុកម្មប្រឆាំងរូបសម្ដេចបើ…

សម្ដេចហ៊ុនសែនប្រាប់កម្មករអោយធ្វើបាតុកម្មប្រឆាំងរូបសម្ដេចបើ…

ខេត្តកំពង់ឆ្នាំង៖សម្ដេចហ៊ុនសែនប្រាប់កម្មករអោយធ្វើបាតុកម្មប្រឆាំងរូបសម្ដេចបើគោលនយោបាយសម្រាប់កម្មករដាក់ចេញទៅហើយមិនបានអនុវត្ដរហូតក្រោយការបោះឆ្នោត។សម្ដេលើកឡើងនៅព្រឹកថ្ងៃពុធ ១៥​កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនីសរុបប្រមាណ ២៤,៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សម្តេចបានអះអាងថា ការសិក្សាដែលសម្តេច បាន ដាក់ចេញ ជាគោលនយោបាយរួចហើយនោះ តែបែជាក្រោយ ការបោះឆ្នោតហើយធ្វើមិនបាន សម្តេច ឲ្យត្រៀមធ្វើបាតុកម្មប្រឆាំង សម្តេច ហើយសម្ដេចក៏នឹងចេញពីតំណែង ផងដែរ។ គោលនយោបាយនោះនឹងបន្តអនុវត្ត នាពេល ខាងមុខ នៅក្រោយការបោះឆ្នោត។
ជាមួយនោះសម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាក៏បានអំពាវនាវអោយកម្មករនៅខេត្តកំពង់ឆ្នាំជួយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ។
សម្ដេចបានយកវេទិកានេះ ផ្តាំផ្ញើរ ទៅអ្នកនយោបាយមួយចំនួន ករង់ចាំ ឡើងកូតដោយសារ ការវាយបករបស់ សម្តេច។ សម្តេចមានប្រសាសន៍ថាចាប់ពីពេលនេះទៅករំពឹងថាអាចយក ចំណេញខាងនយោបាយ ពី សម្តេចតទៅទៀតនោះ។ 
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញ ពី មោទនភាព នៃជោគជ័យដែលសម្តេចបានដាក់ចេញនូវនយោបាយ ធ្វើឲ្យតំបន់សង្គ្រាមទូទាំងប្រទេសក្លាយជា តំបន់ទីផ្សារនិងការអភិវឌ្ឍ។ធ្វើឲ្យ តាមតំបន់ព្រំដែនជាមួយប្រទេសជិតខាង ក្លាយជា តំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ នយោបាយបាយ ពង្រាយសាលា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងនយោបាយ ពង្រាយរោងចក្រនៅតាមបណ្តោយខេត្ត ដែលពេលនេះ បាននិងកំពុងរីកចម្រើន ជាបណ្តើរៗហើយ។

 

ដោយឡែកសម្តេចបានលើកឡើងដែរ ពីទឹកភ្លៀងដែលបណ្តាលឲ្យលិចភ្នំពេញ គឺមិនមែន តែកម្ពុជាទេ នៅប្រទេស នានា ក៏លិចដូចយើងដែរ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *