ទំព័រដើម / បច្ចេកវិទ្យា / ហាងកាហ្វេមនុស្សយន្តនៅវៀតណាមសម្រាប់ បរិយកាស​បំផុស​គំនិត​ច្នៃ​ប្រឌិត​បច្ចេកវិទ្យា​

ហាងកាហ្វេមនុស្សយន្តនៅវៀតណាមសម្រាប់ បរិយកាស​បំផុស​គំនិត​ច្នៃ​ប្រឌិត​បច្ចេកវិទ្យា​

ក្រុងហាណូយ៖ជាមួយ​គោលបំណង​នាំ​​យក​ភាព​ថ្មី​​សម្រាប់​ភ្ញៀវអតិថិជន​​ ម្ចាស់​​ហាង​ Robotcafe នៅ​លើ​ផ្លូវ​ឡាក​ទ្រុ​ង​ (Lac Trung)  ក្រុង​​ហាណូយ​ បាន​​ច្នៃ​មនុស្យយន្ត​​ធ្វើ​ជា​បុគ្គលិក​​រត់​តុ​​សម្រេច​​​ជោគ​ជ័យ​។ ហាង​​កាហ្វេ​ Robotcafe មិន​ត្រឹម​តែ​​ជា​​បរិយាកាស​​ពិសា​​ភេសជ្ជៈ​​ដ៏​ពិសេស​ នៅទាំ​ង​ជា​​ទីកន្លែង​​បំផុស​​គំនិត​ សម្រាប់​​​យុ​វជន​​វៀត​ណាម​ សកម្ម​​ចូល​រួម​​វិស័យ​ច្នៃប្រឌិត​​បច្ចេកវិទ្យា​​។​

​“បុគ្គលិក​រត់​តុ​” នេះ បាន​ដាក់ឈ្មោះ​ថា​ Mortar មាន​កម្ពស់​១,៣​ម៉ែត្រ​ ទម្ងន់​២០គីឡូក្រាម​។ សម្បកខាង​ក្រៅ​របស់​មនុស្ស​យន្ត​ បាន​ច្នៃ​អំពី​ជ័រ composite​ ប្រើ​អាគុយ​ហើយ​អាច​ដំណើរ​ការ​ក្នុងអំឡុង​១៥ម៉ោង​។ Mortar ទទួល​​រាប់​រង​ភាគច្រើន​ការងារ​របស់​បុគ្គលិក​រត់​តុ​ នាំ​យកភេសជ្ជៈ​​ទៅ​ដល់​ដៃ​ភ្ញៀវ​ ហើយ​​នៅ​ចេះ​អញ្ជើញ​ភ្ញៀវ​យក​ភេសជ្ជៈ​​​ទៀត​ផង​។​

​ក្នុង​ដំណើរ​​ការ​បម្រើ​ភ្ញៀវ​​ មនុស្ស​យន្ត​នឹង​ចល័ត​តាម​ស្នាម​គូស​នៅលើ​ឥដ្ឋ​ ដែល​​មាន​ភ្ជាប់​អង្គញាណ​លោហធាតុ​។​ បរិយាកាស​​ហាង​កាហ្វេ​បានតុបតែង​ប្រៀប​ដូចជា​យាន​អវកាសមួយ ជាមួយ​បង្អួច​​មាន​បិទ​ទៅដោយ​រូប​ថត​ចក្រ​វាល​។ ភ្ញៀវ​អង្គុយ​​​ពិសា​កាហ្វេ​នឹង​មានអារម្មណ៍​​ដូច​កំពុង​ធ្វើ​ដំណើរ​ក្នុង​លំហ​អវកាស​​ដ៏​ធំ​ឥត​ព្រំដែន​៕

Leave a Reply

Your email address will not be published. Required fields are marked *