ទំព័រដើម / បច្ចេកវិទ្យា / រដ្ឋាភិបាលតម្រូវឲ្យក្រុមហ៊ុនទូរសព្ទចល័តក្នុងស្រុកទំាងអស់បញ្ឈប់ដំណើរការស៊ីមកាត ដែលគ្មានអត្តសញ្ញាបណ្ណ័អ្នកប្រើប្រាស់

រដ្ឋាភិបាលតម្រូវឲ្យក្រុមហ៊ុនទូរសព្ទចល័តក្នុងស្រុកទំាងអស់បញ្ឈប់ដំណើរការស៊ីមកាត ដែលគ្មានអត្តសញ្ញាបណ្ណ័អ្នកប្រើប្រាស់

ភ្នំពញ៖     រដ្ឋាភិបាលចេញសេចក្តីប្រកាសឲ្យក្រុមហ៊ុនទូរសព្ទចល័តក្នុងស្រុកទំាងអស់ បញ្ឈប់ដំណើរការស៊ីមកាតដែលគ្មានអត្តសញ្ញាបណ្ណ័អ្នកប្រើប្រាស់អោយ​អស់ចាប់ពីដើមខែ កក្កដាខាងមុខនេះតទៅ ដើម្បីចូលរួមគ្រប់គ្រង​ សន្តិសុខសង្គម។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាន​​ទុកឱសានវាទ​ត្រឹម​​ដើម​​ខែ​​កក្ក​ដានេះទៅ​ដល់​​ក្រុម​ហ៊ុន​​ទូរស័ព្ទទំាងអស់ត្រូវ​​កាត់ផ្តាច់ប្រព័ន្ធប្រើប្រាស់ចំពោះ​​ស៊ីមកាតដែល​​គ្មាន​​អត្ត​សញ្ញាណ​​អ្នកប្រើប្រាស់ឲ្យ​អស់  បើពុំដូច្នោះទេនឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ឯឧ.អ៊ឹង វុត្ថា អ្នកនាំពាក្យក្រសួងប្រៃសណីយ៍និងទូរគមន៍បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកក្កដានេះទៅក្រុមការងារចម្រុះក្រោមកិច្ចសហការរវាង​មន្រ្តីជំនាញក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ នឹងចុះធ្វើអធិការកិច្ចដល់ក្រុមហ៊ុនប្រតិបត្តិករទូរសព្ទ ចល័តទំាងអស់ ដើម្បីស្រាវជ្រាវពីការអនុវត្តរបស់ក្រុមហ៊ុនទំាងនោះ ថាបានអនុវត្តតាមការ កំណត់របស់រាជរដ្ឋាភិបាលហើយឬនៅ ដោយក្រុមហ៊ុនណាដែលមិនអនុវត្ត អាចប្រឈមនឹងការបិទអាជីវកម្មរួមទាំងការផាកពិន័យថែមទៀតផង។

ឯឧ.បានអៈអាងថា កន្លងមក នេះការចែក​ចាយ​ស៊ីមកាតឬលក់ស៊ីមកាតទៅឲ្យអតិថិជនមិន​បាន​ថត​ចំលង​អត្តសញ្ញាណបណ្ណ័បានធ្វើឲ្យជនខិលខូចមួយចំនួន​មានឱកាសប្រព្រឹត្តអំពើ​មិន​គប្បីជាច្រើន ដូចជាការគំរាមកំហែងអ្នកដ៏ទៃ បោកប្រាក់លុយកាក់ជាដើម​ហើយបញ្ហាទាំងនេះ​បានធ្វើឲ្យសមត្ថកិច្ចពិបាកកំណត់អត្តសញ្ញាណ​នៅពេលចុះធ្វើអន្តរាគមន៍។

លោកសន ជ័យ  នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យសង្គម បានគាំទ្រចំពោះបញ្ហា​លុបបំបាត់ ស៊ីមកាតគ្មានអត្តញ្ញាណបណ្ណ័នេះ ដោយ លោកបញ្ជាក់ថា ប្រសិនបើរាជរដ្ឋាភិបាលគ្រប់គ្រង អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតបានត្រឹមត្រូវនោះ នឹងអាចជួយកាត់បន្ថយជនឆបោក មួយចំនួនដែលកំពុងធ្វើសកម្មភាព​បោកប្រាស់នៅក្នុងសង្គមដូចជាការវេលុយ ការទិញឥវ៉ាន់ និងការគំរាមកំហែងជាដើម។

បច្ចុប្បន្ននេះនៅកម្ពុជាមានអ្នកប្រើប្រាស់ស៊ីមកាតទូរសព្ទចល័តរហូតដល់​ជាង១៨លានកន្លះ តាមរយៈក្រុមហ៊ុនទូរសព្ទ័ចល័តចំនួន៧អង្គភាព ៕

សូមបញ្ជាក់ថា ការចែក​ចាយ​ស៊ីមកាតឲ្យអតិថិជនដោយឥតគិតថ្លៃនិង

មិន​បាន​ថត​ចំលង​អត្តសញ្ញាណបណ្ណ័នេះ បានធ្វើឡើងដោយក្រុមហ៊ុនទូរសព្ទ​ដើម្បីប្រឡងប្រជែងទាក់ទាញបរិមាណអតិថិជនឲ្យប្រើប្រាស់ប្រព័ន្ធទូរសព្ទរបស់ខ្លួន​រៀងៗខ្លួន៕

អត្ថបទ  ​សិរី រាជ

Leave a Reply

Your email address will not be published. Required fields are marked *