ទំព័រដើម / ព័ត៌មានជាតិ / ក្រុមហ៊ុនអឺរ៉ុបប្រមាណ ៤០ ស្ថាប័ន មកចូលរួមតាំងពិព័រណ៌អឺរ៉ុប នៅកម្ពុជាជាលើកដំបូង

ក្រុមហ៊ុនអឺរ៉ុបប្រមាណ ៤០ ស្ថាប័ន មកចូលរួមតាំងពិព័រណ៌អឺរ៉ុប នៅកម្ពុជាជាលើកដំបូង

ភ្នំពញ:  ក្រុមហ៊ុនអឺរ៉ុបប្រមាណ ៤០ ស្ថាប័ន មកចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៌អឺរ៉ុប នៅកម្ពុជាជាលើកដំបូងដើម្បីបង្កើននូវចំណងទំនាក់ទំនង ផ្នែកពាណិជ្ជកម្មរវាង​ប្រទេសកម្ពុជានិង អឺរ៉ុប។

លោក អារណូ ដាក ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានថ្លែងឲ្យដឹងថា ពិព័រណ៌នេះគឺជាឱកាសមួយដ៏វិសេសវិសាលសម្រាប់​ក្រុមហ៊ុនធុរកិច្ច និងអ្នកប្រើប្រាស់ ដែលអាចមកជួបគ្នា ស្វែងយល់ឱ្យបានកាន់តែច្រើនឡើង អំពីបណ្ដាប្រទេសនៅអឺរុប ដែលផលិត និងផ្ដល់សេវាកម្មនានាជូនអ្នកប្រើប្រាស់។

 

ពិព័រណ៍ជាលើកដំបូងនេះ នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៩ មិថុនា ដល់ ថ្ងៃទី ១ ខែកក្កដា នៅកោះពេជ្រ ដែលជាឱកាសមួយដែលអនុញ្ញាតឱ្យលោកអ្នកបានជួបគ្នា ស្វែងយល់ពីគ្នា និងប្រាស្រ័យទាក់ទងជាមួយអ្នក ដែលនៅពីក្រោយក្រុមហ៊ុនទាំងនេះ នៅក្នុងទីតាំងតែមួយ។

លោកបញ្ជាក់បន្ថែមទៀតថា ពិព័រណ៍អឺរ៉ុប ឬ EuroFair ត្រូវបានរៀបចំឡើង​ដោយសភាពាណិជ្ជកម្មអឺរ៉ុប ដើម្បីតាំងបង្ហាញផលិតផលយានយន្ត គ្រឿងសង្ហារឹម ទំនិញប្រើប្រាស់ គ្រឿងម៉ាស៊ីន បរិក្ខារពេទ្យ ឱសថ សេវាកម្មហិរញ្ញវត្ថុ ចំណីអាហារ ភេសជ្ជៈ និងផលិតផលជាច្រើនមុខផ្សេងទៀត។ ម៉ាកល្បីៗ ជាច្រើនដូចជា BMW, Bosch, និងMercedes, ជាដើម ជាមួយនឹងការផ្តល់ជូននូវកម្មវិធីបញ្ចុះតម្លៃពិសេសៗ និងសកម្មភាពកម្សាន្តជាច្រើន ជូនអ្នកចូលរួមទស្សនា៕ដោយ សុខ សិទ្ធិការ្យ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *