ទំព័រដើម / សន្តិសុខសង្គម / ប្រមូលគ្នាសសម្ងំសេពគ្រឿងពលរដ្ឋមានការភ័យខ្លាចប្រាប់សមត្ថកិច្ចឃាត់ខ្លួន៥នាក់

ប្រមូលគ្នាសសម្ងំសេពគ្រឿងពលរដ្ឋមានការភ័យខ្លាចប្រាប់សមត្ថកិច្ចឃាត់ខ្លួន៥នាក់

ខេត្តបន្ទាយមានជ័យ៖ មនុស្សមួក្រុមប្រមូលគ្នាសំងំសេពគ្រឿងធ្វើអោយប្រជាពល​រដ្ឋមានការ ភ័យខ្លាចរាយការណ៍ប្រាប់សមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់ បញ្ជូនទៅកាន់ការិ យាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តនៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៨។

លោកវរសេនីយ៍ឯកធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹង​ថាកាលថ្ងៃទី២៥មិថុនាឆ្នាំ២០១៨ម៉ោង១៦និង៣០នាទីប្រជាពលរដ្ឋរាយការណ៍​មក​ថា មានក្មេងផ្តុំគ្នាសង្ស័យប្រើប្រាស់ថ្នាំញៀនក្នុងភូមិ ដុងអារញ្ញ សង្កាត់និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបន្តថាក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋហើយលោកបានដឹកនាំកំលាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការនគរបាលក្រុងប៉ោយប៉ែត បានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត បានចុះទៅដល់ឃាត់ខ្លួន ជនសង្ស័យប្រើប្រាស់ថ្នាំញៀន ០៥ នាក់ ៖១.ឈ្មោះ សៅ វិច្ឆិកា (ហៅរ៉ា,ហៅឡត) ភេទប្រុស អាយុ ២៧ឆ្នាំ ។

២.ឈ្មោៈមី ផៃនិន ភេទប្រុស អាយុ ២២ ឆ្នាំ៣.ឈ្មោៈ ជន់ សាវ៉េត ភេទប្រុស អាយុ​៤០ឆ្នាំ ៤.ឈ្មោៈ ភិន ចាន់រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ៥.ឈ្មោៈ ឡាយ គិមសាន្ត ភេទប្រុស អាយុ៣៦ឆ្នាំ ពិនិត្យរកឃើញវត្ថុតាងរួមមាន ៖ដបកែច្នៃសំរាប់​ជក់ថ្នាំញៀនចំនួន១,ទូរស័ព្វដៃចំនួន០១គ្រឿង,ថង់ផ្លាស្ទិកកិបមាត់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ដាវសាំម៉ូរៃចំនួន២ ,ដែកកេះចំនួន៣,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១។

ជនសង្ស័យទាំង ០៥នាក់ត្រូវបានយកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញ នៃស្នងការដ្ឋាននគរ​បាលខេត្តចាត់ការបន្ត៕ផូប៊ុនថន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *