ទំព័រដើម / ព័ត៌មានជាតិ / មន្ដ្រី៖”ព្រលានយន្ដហោះក្រុងព្រះសីហនុ អាចអោយយន្ដហោះខ្នាតធំចុះចតនិងស្វាគមន៍អ្នកដំណើរ១លាននាក់

មន្ដ្រី៖”ព្រលានយន្ដហោះក្រុងព្រះសីហនុ អាចអោយយន្ដហោះខ្នាតធំចុះចតនិងស្វាគមន៍អ្នកដំណើរ១លាននាក់

ខេត្តព្រះសីនុៈយន្ត ហោះធន់ធំ ខ្នាតយក្ស នឹងអាចចុះចតនៅពេលខាងមុខ រួមជាមួយស្ថានីយយន្តហោះកងកេងដែលបានសាងសង់រួចរាល់ជាស្ថាពរ អាចទទួលអ្នក ដំណើរក្នុងមួយឆ្នាំ មួយលាននាក់ ខណៈពេលអាគារចាស់ទទួលភ្ញៀវបានតែ ២០ម៉ឺននាក់។

នេះបើយោងតាម ការបញ្ជាក់ពីឯកឧត្តមបណ្ឌិត ម៉ៅហាវណ្ណាលរដ្ឋលេខាធិការ នៃរដ្ឋលេខាដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែងបញ្ជាក់នាព្រឹកថ្ងៃពុធ ១៥កើត ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ថានីយ៍ចេញ ចូលអ្នកដំណើរនៅព្រលានយន្តហោះអន្តរជាតិកងកេងខេត្តព្រះសីហនុ មានទីតាំងនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឯកឧត្តមបណ្ឌិត ម៉ៅហាវណ្ណាល មានប្រសាសន៍ថា៖ យើងសាងសង់អាគារចេញ ចូល អ្នកដំណើរនៅស្ថានីយយន្តហោះកងកេងបានរួចរាល់ជាស្ថាពរ អគារថ្មីនេះអាចទទួលអ្នក ដំណើរក្នុងមួយឆ្នាំ មួយលាននាក់ ដោយសារអាគារចាស់ទទួលភ្ញៀវបានតែ ២០ម៉ឺននាក់ ក្នុង មួយឆ្នាំប៉ុណ្ណោះ ។

ដោយមើលឃើញសក្តានុពលភ្ញៀវទេសចរមានការកើនឡើងជាបន្តបន្ទាប់ ទើបយើងចរចាជាមួយក្រុមហ៊ុនវិនិយោគសាងសង់នូវអាគារថ្មី មានសោភ័ណភាព បរិស្ថាន អាច ទទួលអ្នកដំណើរបាន ១លាននាក់ ក្នុងមួយឆ្នាំ ។សព្វថ្ងៃព្រលានយន្តហោះអន្តរ ជាតិ កង កេងមានប្រវែង ២.៥០០ម៉ែត្រ មិនទាន់ឆ្លើយតបតាមតម្រូវឲ្យការហោះហើរយន្ត ហោះប្រភេទ ធំបាន ។

ដូច្នេះសព្វថ្ងៃយើងទទួលបានត្រឹមតែយន្តហោះប្រភេទ Air bus 321 និងបូអ៊ីង ៧៥៧ ។ នៅក្នុងអាកាសយានដ្ឋានខេត្តព្រះសីហនុ គឺមានភ្ញៀវតាមរដូវ កាល រដូវ Low season និង High season រដូវ Low season មានពី ៧ ទៅ ១០ជើង ក្នុងមួយថ្ងៃ ដោយឡែករដូវ High season មានរហូតទៅដល់ ១៥ជើងក្នុងមួយថ្ងៃ ដូច្នេះព្រលានយន្តហោះអន្តរជាតិកងកេង មានការវិវឌ្ឍលឿន ដែលមានសេវាហោះហើរនៅ ក្នុងតំបន់មកពីប្រទេសចិន វៀតណាម ម៉ាឡេស៊ី និងក្នុងស្រុក។

ឯកឧត្តមបន្តថា ដើម្បីតម្រូវការនៃលំហូរភ្ញៀវដែលមានការកើនឡើងយ៉ាងគំហុកនេះ ក្រុមហ៊ុនវិនិយោគសាងសង់បានសម្រេចកសាងផ្លូវចុះចតបន្ថែមចំនួន ៨០០ម៉ែត្រ ដោយចែកជាពីរដំណាក់កាល ក្នុងនោះដំណាក់កាលទី០១ ៣០០ម៉ែត្រ និង ដំណាក់កាលទី០២ ចំនួន ៥០០ម៉ែត្រ ដើម្បីស្របទៅតាមអ្វីដែលបានគ្រោងទុកចំនួន៣៣០០ម៉េត្រ ដែលចម្ងាយនេះ យន្តហោះខ្នាតយក្សអាចចុះចតបាន ដោយពុំមានឧបស័គ្គ៕

Leave a Reply

Your email address will not be published. Required fields are marked *