ទំព័រដើម / សន្តិសុខសង្គម / បង្រ្កាបមិនចេះអស់បន្តឃាត់បុរសជនសង្ស័យ៤នាក់និងថ្នាំញៀនចំនួន១៣កញ្ចប់

បង្រ្កាបមិនចេះអស់បន្តឃាត់បុរសជនសង្ស័យ៤នាក់និងថ្នាំញៀនចំនួន១៣កញ្ចប់

ភ្នំពេញ៖បុរសជនសង្ស័យ៤នាក់ត្រូវបានឃាត់ខ្លួននិងថ្នាំញៀនចំនួន១៣កញ្ចប់ពេលកម្លាំងសមត្ថកិច្ចចុះរដ្ឋបាលជាមួយនិងកម្លាំងគណៈបញ្ជាការពារសង្កាត់ត្រួត​ពិនិ​ត្យក្នុងសំណង់មិនរៀបរយហេតុការន៍នេះកេីតឡេីង កាលវេលាម៉ោង៥​និង​៣០នាទីល្ងាចថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨នៅចំណុចផ្ទះខ្ទម ផ្លូវ​៦០ម៉ែត្រ ក្រុម​ទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។

លោក តេង សុីណូ អធិការដ្ឋាននគរបាលខណ្ឌមានជ័យបានប្រាប់ថាជនសង្ស័យឃាត់ខ្លួនមានចំនួន៤នាក់ទី១មានឈ្មោះ ឡេ សុខចាន់ប្រុសអាយុ៣២ឆ្នាំជន​ជាតិ​ខ្មែរ មុខរបរ ​រើសអេតចាយ ទីលំ​នៅផ្ទះខ្ទមផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ភូមិ ព្រែក​តាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ​ ។

ទី២ឈ្មោះពេញ កាណាន់ភេតប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ទីលំ​នៅផ្ទះជួលផ្លូវ​លំភូមិតាខ្មៅសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាល។ទី៣​ឈ្មោះ គូសុខរុំ ភេតប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរ​មិនពិតប្រាកដទីលំ​នៅផ្ទះខ្ទម ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជ​ធានី​​ភ្នំពេញ។៤.ឈ្មោះគឹម លាងហេងប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំ​នៅផ្ទះគ្មានលេខ ផ្លូវ​៦០ម៉ែត្រ ក្រុមទី០៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។

កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលេីបានសហការជាមួយកម្លាំងគណៈបញ្ជាការសាលាសង្កាត់ចុះត្រួតពិនិត្យរដ្ឋបាលក្នុងសំណង់មិនរៀបរយហេីយក្រោយមកក៏ឃាត់ខ្លួនជនសង្ស័យ៤នាក់ក្នុងខ្ទមនិងថ្នាំម្សៅក្រាមសថ្លាចំនួ១៣កញ្ចប់សង្ស័យមានសារធាតុញៀនក្រោយមកក៏ចាប់វាយខ្នោះយកមកនគរបាលដេីម្បីសាកសួរនាំនៅនគរបាលប៉ុស្តិ៍ ។ដោយ៖គួន ចំរើន

 

Leave a Reply

Your email address will not be published. Required fields are marked *