ទំព័រដើម / ព័ត៌មានសំខាន់ៗ / កាំកុងត្រូលខេត្តស្ទឹងត្រែង ណែនាំអាជីវករលក់ដូរនៅតាមសាលារៀនជួយថែរក្សាសុខភាពកុមារ

កាំកុងត្រូលខេត្តស្ទឹងត្រែង ណែនាំអាជីវករលក់ដូរនៅតាមសាលារៀនជួយថែរក្សាសុខភាពកុមារ

ខេត្តស្ទឹងត្រែង ៖កុមារនៅតាមសាលារៀនក្នុងខេត្តស្ទឹងត្រែង តែងតែជួបបញ្ហាប្រឈមផ្នែក​សុខភាពបណ្តាល​មកពីផលប៉ះពាល់នៃការបរិភោគចំណី​​អាហារ ហើយករណីនេះមន្ត្រី​សាខាកាំកុងត្រូលបាន​ចុះទៅចាត់​វិធាន​​ការទប់​ស្កាត់​ដោយណែនាំដល់​អ្នក​លក់ដូរ​ចំណីអាហារឱ្យចូលរួមជួយលើកកម្ពស់សុខភាព​ចំពោះ​កុមារ។
ក្នុងឪកាសចុះពិនិត្យចំណីអាហារនៅសាលាបឋមសិក្សាស្ទឹងត្រែងថ្ងៃទី២៧មិថុនាឆ្នាំ២០១៨ ​លោក​គឹម​​ប្រុសប្រធាន មន្ត្រី​សាខាកាំកុងត្រូលខេត្ត​​បានបង្ហាញថា៖ ​​ផល​ប៉ះ​ពាល់ពី​ចំណី​អាហារ​ កាល​ណា​កុ​មារ​ ឬកូនចៅយើងតូចៗ បរិភោគចំណីអាហារខួចគុណភាព បង្កឱ្យមានអការៈពុល វិលមុខ ក្អួតនឹង ចុក​ពោះ ​រាក ​ហើយ​លោកគ្រូ អ្នកគ្រូ មាតា បីតា ឬអាណាព្យាបាល​ជួយពន្យាបាល មិន​ទាន់អាចធ្វើ​ឱ្យកុមារ​នោះ​ស្លាប់​បាន។
លោក បាន ពន្យល់ថា៖ការចូលរួម​ជួយលើកកម្ពស់សុខភាពកុមារ​​នេះសូមបងប្អូនអាជីវករ​លក់ដូរ​​ទំនិញ​​គ្រប់ប្រភេទពេលទិញបន្តយក​មកលក់ត្រូវមើលកាលបរិច្ឆេទឱ្យបាន ច្បាស់លាស់​ចៀសវាង​នាំយក​ទំ​និញ​​ដែលមាន ​​គុណភាពអន់ គ្មានបិទស្លាកសញ្ញា​ ហើយទំនិញខ្លះនៅសេសសល់យូរ​​វាខូច​គុណភាព​។អញ្ចឹង​​បើវា​ត្រូវ​តែ​ដកចេញហើយកុំដាក់លក់បន្តទៀតលើកនេះ​គីខ្ញុំមិនបានដក​ហូត​យកទេគឺខ្ញុំ​ទិញកុំឱ្យបង់​ខាត​ប៉ុន្តែអត់​ឱ្យមានលើកទី២ទេគឺត្រូវជួយសហការ​ជា​មួយខ្ញុំដើម្បីលប់​បំបាត់ទំនិញ​ខូច​គុណ​ភាព​ទាំងអស់​នឹ​ងកុំឱ្យប៉ះ​ពាល់ដល់​សុខភាពប្អូនៗ​សិស្សានុ​សិស្ស​។

លោកស្រីហោសុគន្ធារី អាជីវករលក់ដូរ​នៅសាលាបឋមសិក្សាស្ទឹងត្រែងបានអះអាង​ថា៖ ការលក់​ដូរចំណី​អា​ហារនេះកន្លងមកលោកស្រីបានប្រុងប្រយ័ត្នច្រើន​មកហើយ ​​ព្រោះថា​បច្ចុប្បន្ននេះ​​​ចំណីអា​ហារ​មួយចំនួនល្អតែសំបកក្រៅមែន ​តែរស់ជាតិនឹងគុណភាពគ្មាន ហើយចំណីខ្លះពេលបរិភោគ​មាន​ផលប៉ះ​ពាល់ដល់​​​សុខភាពភ្លាមៗក៍​មានដែរ។​
លោកស្រីថា៖ទទួលបានការណែនាំ​នេះលោកស្រីនឹងបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតព្រោះយើងលក់ដូនៅនៅសាលារៀនសុទ្ធសឹងតែកូនចៅអ្នកស្រុកក្នុងភូមិផងរបងជាមួយគ្នា​បន្ទាប់ពី​បានការណែនាំពីគាត់អញ្ចឹងពេលដែលខ្ញុំទៅទិញរបស់អ្វីមួយខ្ញុំត្រូវតែមើលដឺលេឱ្យដឹងថារបស់នឹងហួសដឺលេឬក៍មិនហួសដឺលេតែសំខាន់បំផុតយើងគិតពីសុខភាពក្មេងៗជាមុនមិនមែនចេះតែលកើរបស់ហួសដឺលេឱ្យវាញាំទេដើម្បីថាអ្នកលក់ក៍ល្អអ្នកញាំក៍មានសុខភាពល្អដល់អញ្ចឹងទៅម៉ែឪគេក៍មិនសូវរករឿងអញ្ចឹងដែរបើយើងចេះតែលក់ប៉ាណាប៉ាណីក៍មិនកើយដែរព្រោះក្នុងសាលានេះក្នុងកន្លះខែឬមួយខែក្រុមប្រឹក្សាគេចុះមកពិនិត្យម្តង។
លោក​ឡនសុផលនាយសាលាបឋមសិក្សាអនុវត្តក្រុងស្ទឹងត្រែង ​បានលើកឡើងថា៖​​នៅសាលា​នេះ​​លោកបានណែនាំជារឿយៗ​​ ដើម្បីឱ្យពួកគាត់ជួយចួលរួមលើក​កម្ពស់ផ្នែក​សុខភាព​​​កុមារ​ព្រោះការ​លក់​ដូរនៅ​​សាលារៀនភាគច្រើនគឺកុមារ អ្នកទិញទៅ​បរិភោគ ​ហើយអ្នករង​គ្រោះក៍ជាកូនចៅយើងដែរ ។
សូមបញ្ជាក់ថា៖នេះជាលើកទី២ហើយដែលមន្ត្រីសាខាកាំកុងត្រូល​ចុះមកណែនាំនឹងអប់រំ អ្នក​លក់ដូរ​ចំណីរអាហារនៅតាមសាលារៀនដើម្បីយើងរួមគ្នាថែរក្សាសុខភាព​ក្មួយៗកុមារឱ្យចៀសផុតពីការ​ពុលចំណីអាហារ​ដែលខូចគុណភាព ​ហើយជាមួយគ្នានេះមន្ត្រីជំនាញក៍បានដកហូរយកទំនិញខូច​គុណភាពមួយចំនួនផងដែរ៕គឹម សុខ

Leave a Reply

Your email address will not be published. Required fields are marked *