ទំព័រដើម / ព័ត៌មានជាតិ / គ្រូពេទ្យត្រូវប្រកាន់ឱ្យខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ

គ្រូពេទ្យត្រូវប្រកាន់ឱ្យខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ

ក្រុងតាខ្មៅ :គ្រូពេទ្យត្រូវខិតខំបំពេញភារៈកិច្ចក្នុងការផ្តល់នូវសេវាថែទាំនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋប្រកបដោយសុជីវធម៌គុណធម៌និងក្រមសីលធម៌ល្អដើម្បីមានការជឿជាក់ពីប្រជាពលរដ្ឋដែលមកទទួលសេវា។
ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកសុខាភិបាល វេជ្ជបណ្ឌិត ឱសថការី គ្រូពេទ្យ ឆ្មប គិលានុបដ្ឋាកយិកា ទូទាំងក្នុងក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី២៧ មិថុនា ២០១៨កន្លងទៅនេះ។

ឯកឧត្តមបានមានប្រសាសន៏ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ទៅលើវិស័យសុខាភិបាលដោយបានវិភាជថវិកា សម្រាប់ការអភិវឌ្ឍន៏ ហេដ្ឋារចនាសម្ព័ន្ធអាគារ ឱសថ សម្ភារៈបរិក្ខារពេទ្យ និងការផ្តល់បន្ថែមបុគ្គលិកជារៀងរាល់ឆ្នាំ ក្នុងការលើកកំពស់ការផ្តល់សេវាសុខភាពជូនប្រជាពលេដ្ឋ និងការលើកទឹកចិត្តក្នុងការបំពេញការងាររបស់មន្ត្រី បុគ្គលិកសុខាភិបាល តាមរយៈការដំឡើងប្រាក់បៀវត្សមូលដ្ឋាន ជារៀងរាល់ឆ្នាំ ការផ្តល់ប្រាក់បន្ថែមម៉ោង ការផ្តល់ប្រាក់លើកទឹកចិត្តដល់ក្រុមឆ្មប ក្នុងការសម្រាលកូនរស់មួយនាក់ និងបានបន្ថែមប្រាក់ឧបត្ថម្ភផ្សេងៗទៀតផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវ សន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ វឌ្ឍនភាព និងការអភិវឌ្ឍន៏ជូនប្រជាពលរដ្ឋលើគ្រប់វិស័យ ដោយឡែកវិស័យសុខាភិបាល ក៏ត្រូវបានកែលម្អនិងឈានទៅរកភាពរីកចម្រើនឥតឈប់ឈរផងដែរ។

ឯកឧត្តមក៏បានក្រើនរម្លឹកដល់ វេជ្ជបណ្ឌិត ឱសថការី គ្រូពេទ្យ ឆ្មប គិលានុបដ្ឋាកយិកា បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវខិតខំបំពេញភារៈកិច្ច ក្នុងការផ្តល់នូវសេវាថែទាំ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋប្រកបដោយ សុជីវធម៌ គុណធម៌ និងក្រមសីលធម៌ល្អ ដើម្បីមានការជឿជាក់ ពីប្រជាពលរដ្ឋដែលមកទទួលសេវា។
លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានឲ្យដឹងថា ទូទាំងខេត្តកណ្តាលមានកន្លែងផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺចំនួន១១១កន្លែង ក្នុងនោះមន្ទីរពេទ្យបង្អែកមានចំនួន១១កន្លែង មណ្ឌលសុខភាពមានចំនួន៩៨កន្លែង និងប៉ុស្តិ៍សុខភាពមា
នចំនួន២កន្លែង។ ដោយមានការជឿទុកចិត្តពីប្រជាពលរដ្ឋមកទទួលសេវា ជាក់ស្តែងក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨នេះ ចំនួនអ្នកមកពិគ្រោះជម្ងឺសរុបចំនួន៤៦៩៥៨០ករណី ចំណែកឯ អ្នកជម្ងឺសម្រាកនៅមន្ទីរពេទ្យចំនួន១៥៨៨៦នាក់៕វណ្ណៈ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *