ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋមន្ដ្រី៖ ក្រមាប្រវែង១ពាន់ម៉ែត្ររបស់កម្ពុជានឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កាន់តែខ្លាំង

រដ្ឋមន្ដ្រី៖ ក្រមាប្រវែង១ពាន់ម៉ែត្ររបស់កម្ពុជានឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កាន់តែខ្លាំង

ភ្នំពេញ៖ ក្រសួងទេសចរណ៍ចាត់ទុកថា ព្រឹត្តិការណ៍តត្បាញក្រមាវែងជាងគេនៅលើពិភពនឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែរីកចំរើន។ ក្នុងឱកាសអញ្ជើញចូលរួមត្បាញក្រមានៃកម្មវិធី «បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេនៅលើពិភពលោក នារសៀលថ្ងៃទី២៨ ខែមិថុនានេះ នៅវាលព្រះមេរុ ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា ៖ភ្ញៀវទេសចរបរទេសនឹងស្គាល់កម្ពុជាកាន់តែច្រើន ដោយសារតែកម្ពុជាអាចបំបែកឯតទគ្គកម្មលើពិភពលោកជាច្រើន ជាពិសេស កម្មវិធី «បំបែកឯតទគ្គកម្ម ក្រមា១ពាន់ម៉ែត្រវែងជាងគេនៅលើពិភពលោកនេះនឹងផ្តល់តម្លៃថ្មីមួយទៀតដល់វិស័យកម្ពុជា “។

លោករដ្ឋមន្ដ្រី៖ខ្ញុំគិតថា ព្រឹត្តិការណ៍នេះនឹចូលរួមផ្សព្វផ្សាយកិត្តិនាមរបស់កម្ពុជានៃព្រះរាជាណាចក្រព្រះអច្ឆរិយៈ។

លោកសាន វឌ្ឍនា តំណាងក្រុមការងារចលនា GOGOCAMBODIAបានឲ្យដឹងថា ៖យុទ្ធនាការក្រមា “ការបំបែកឯតទគ្គកម្ម ក្រមាវែង ជាងគេលើពិភពលោក“ ១០០០ ម៉ែត្រ បង្កើតឡើងមានគោលបំណងធំៗ៣ រួមមាន ១-លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពនៅលើឆាកអន្តរជាតិ។

២-បង្កើតការរួមចំណែកពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមរតកវប្បធម៌ប្រពៃណីខ្មែរ និងទី៣-ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិ តាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ។

យុទ្ធនាការក្រមា ការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ១០០០ម៉ែត្រ ផ្តើមកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីតាំងសួនច្បារវាលព្រះមេរុ។

រហូតមកដល់ថ្ងៃទី២៨នេះ មានថ្នាក់ដឹកនាំ និងប្រជាកម្ពុជាបានចូលរួមតម្បាញយ៉ាងច្រើនកុះករ។ សូមបញ្ជាក់ថា ក្រមាប្រវែង១០០០ម៉ែត្រនិងត្រូវលាតត្រដាងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្យ ដោយមានការដង្ហែក្បួនក្រមា កាលាត និងប្រកាសលទ្ធផល និងការប្រគុំតន្ត្រីផងដែរ៕ អត្ថបទ៖ ចេម ហូត

Leave a Reply

Your email address will not be published. Required fields are marked *