ទំព័រដើម / តុលាការ / តុលាការឲ្យអនុប្រធាននាយកដ្ឋានក្រសួងដែនដីរឿងដកកាំភ្លើងភ្ជងនគរបាលចរាចរណ៍ទៅផ្ទះវិញ

តុលាការឲ្យអនុប្រធាននាយកដ្ឋានក្រសួងដែនដីរឿងដកកាំភ្លើងភ្ជងនគរបាលចរាចរណ៍ទៅផ្ទះវិញ

ភ្នំពេញ៖ប្រភពព័ត៌មានពីតុលាការបានអះអាងថាលោកសេង ឫទ្ធីចៅក្រមស៊ើនសួរសាលាដំបូងរាជធានីបានសម្រេចដាក់ឲ្យជនជាប់ចោទឈ្មោះម៉ៅ ច៍ន្ទរស្មីអាយុ​៤១ឆ្នាំដែលបានដកអាវុធភ្ជង់សមត្ថកិច្ចនោះបានដាក់ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនិងឲ្យត្រឡប់ទៅផ្ទះវិញសិននៅថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨នេះ។នេះបើតាមសមត្ថកិច្ចបានបញ្ជាក់នៅរសៀលថ្ងៃនេះ។

គួរបញ្ជាក់ថានៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំកា​រមនបានបញ្ជូនខ្លួនអនុប្រធាននាយកដ្ឋានក្រសួងដែនដីរឿងដកកាំភ្លើងភ្ជងនគរបាលចរាចរណ៍ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ហើយនៅល្ងាចនេះដែលព្រះរាជអាជ្ញារងលោក កុល បុនបានចោទប្រកាន់ទៅលើ អនុប្រធាននាយកដ្ឋានក្រសួងដែនដីនោះទេ ដោយផ្ញើទៅសមត្ថកិច្ចសិនស្អែកបន្តសាកសួរបន្ថែមទៀត។

សូមបញ្ជាក់ថាហេតុកការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អេីលកាលវេលាម៉ោង៥ និង ៣នាទីល្ងាចថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៨នៅចំណុចមុខសាលាបឋមសិក្សាផ្សារ ដេីម​ថ្កូវខណ្ឌចំការមនបង្កដោយបុរសម្នាក់ស្រវឹងជោគជ្រាំបេីរថយន្តហាយលែនឌ័រពណ៌ស ពាក់ស្លាក លេខភ្នំពេញ២AF៩៧៦៦ជ្រុលទៅបុករថយន្តព្រូសពណ៌ទឹកប្រាក់​ពាក់ស្លាកលេខភ្នំពេញ ២AT១៩១៤ហេីយខូចខាតរថយន្តព្រូសតិចតួចមិនដោះស្រាយបែរជាដកកាំភ្លេីងភ្ជង់នគរបាលចរាចរណ៍វាស់វែងខណ្ឌចំការមនត្រូវចាប់វាយខ្នោះនិងដកហូតបានអាវុធខ្លីបានចំនួន១ដេីម។

បុរសម្នាក់ជាអ្នកបេីករថយន្តព្រូសមានឈ្មោះ ហ៊ុន សំសែនឧត្ដម ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះលេខគ្មានលេខតាមផ្លូវបេតុងស្ថិតនៅភូមិសន្សំកុសល២សង្កាត់បឹងទំពុន១ខណ្ឌមានជ័យបានប្រាប់អ្នកសរព័ត៌​មាន​ថាមុនកេីតហេតុគាត់ឈប់រថយន្តនៅលេីផ្លូវ៤៨៨ដេីម្បីចូលហាងកាត់​សក់​ហេីយ។

សាក្សីបានលើកឡើងថា៖ស្រាប់តែមានបុរសម្នាក់ដែលអាងខ្លួនមានអាវុធខ្លី​បេីក​បុករថយន្ត គាត់ពីក្រោយ​ខូចខាតតិចតួចហេីយមិនដោះស្រាយ។ជនបង្ក អង្គុយដេកក្នុងរថយន្តក្រោយមកក៏ប្ដឹងសមត្ថកិច្ចផ្នែកជំនាញវាស់វែង ដេីម្បីចាត់ការតាមច្បាប់តែពេលសមត្ថកិច្ចមកដល់កន្លែងកេីតហេតុគ្រាន់តែគាស់កញ្ចក់បុរសនោះភ្លាមក៏ដកកាំភ្លេីងខ្លីមកភ្ជង់នគរបាលខណ្ឌរួចក៏បេីរថយន្តចេញពីកន្លែង​កេីតហេតុត្រូវនគរបាលដេញតាមឃាត់បានចាប់វាយខ្នោះយកមកខណ្ឌតែម្ដង ។

សមត្ថកិច្ចនគរបាលផ្នែកវាស់វែងខណ្ឌចំការមនបានប្រាប់ថាដោយមុនកេីតហេតុកម្លាំងនគរបាលប៉ុស្តិ៍បានរាយការណ៍ថាមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបង្កម៉ាកហាយលែនឌ័រពណ៍សបុករថយន្តព្រូសពីក្រោយតែសម្រួលមិនត្រូវរួចក៏បានចុះដល់កន្លែងកេីតហេតុក៏ឃេីញបុរសបេីករថយន្តបង្កដេកក្នុងរថយន្តហេីយក៏គាស់កញ្ចក់រថយន្តដេីម្បីសម្របសម្រួលគ្នាតែដោយឃេីញស្រវឹងក៏សុំលេខទូរស័ព្ទក្រុមគ្រួសារដេីម្បីមកដោះស្រាយតែស្រាប់។

តែបុរសនោះទាញកាំភ្លើងខ្លីម៉ាកបេអាតា មកភ្ជង់រូបគាត់ជាមន្រ្តីនគរបាលទាំង ២នាក់រួចក៏ព្យាយាមបេីករថយន្តចេញពីកន្លែង កេីតហេតុរួចក៏សហការជា មួយកម្លាំងអន្តរាគមន៍ព្រហ្មទណ្ឌខណ្ឌនិងរួមជានគរបាលប៉ុស្តិ៍ យក កាំភ្លើងអាការ​ដេញឃាត់ខ្លួនបាននៅចំណុចផ្លូវ ១៦៣ សង្កាត់ ទួលទំពូង ទី១ ចាប់ទាញចេញ ពីរថយន្តនិងវាយខ្នោះយកមកនគរបាលខណ្ឌដេីម្បីសាកសួរនាំ ។

ជនបង្កឈ្មោះ ម៉ៅ ច័ន្ទរស្មី អាយុ៤១ឆ្នាំជាអនុប្រធាននាយកដ្ឋានបច្ចេកទេសអនុវត្តលំនៅឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ស្នាក់នៅផ្ទះលេខ១៤E ផ្លូវ២១៧ ស្ថិតនៅភូមម័លសង្កាត់ដង្កោ ខណ្ឌដង្កោ ។

មន្ត្រីនគរបាលចរាចរខណ្ឌចំការមនដែលជនបង្កយកកាំភ្លើងភ្ជុង់គំរាមនេះមានឈ្មោះ ដួង វីជិន និងឈ្មោះ ឈឹម ឌីណា បានដាក់ពាក្យបណ្ដឹងជនបង្កនិងទាមទារសំណាងក្នុងម្នាក់៥០០០ដុល្លារក្នុងម្នាក់រួមទាំងម្ចាស់រថយន្តព្រូសបានដាក់ពាក្យបណ្ដឹងដែលជនបង្កបានទាញកំភ្លេីងភ្ជង់គំរាមគាត់ដែរដេីម្បីអោយព្រហ្មទណ្ឌកសាងសំណុំចាត់ការតាមផ្លូវច្បាប់ ។សមត្ថកិច្ចនគរបាលវាស់វែងខណ្ឌបានវាស់ជាតិអាកុលបុរសដែលយកកាំភ្លើងភ្ជង់សមត្ថកិច្ចវាស់វែង២រូបនិងបុរសជសម្ចាស់រថយន្តព្រូស មានកម្រិត ១,៥០ក្នុងមីលីលីត្រ ។ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *