ទំព័រដើម / ប្លែកៗ / ទីលានបាល់ទាត់ បណ្ដែតទឹក

ទីលានបាល់ទាត់ បណ្ដែតទឹក

នេះគឺជាលើកដំបូងហើយ ដែលក្មេងៗរស់នៅក្នុងភូមិបណ្ដែតទឹក មានទីលានបាល់ទាត់​បណ្ដែត​ទឹក ដើម្បីលេងកីឡាបាល់ទាត់ ដែលខ្លួន​ចូលចិត្ត។ រយៈពេលជាង៣០ឆ្នាំមកហើយ ដែលភូមិបណ្ដែតទឹកបានកកើតឡើងនៅកណ្តាលកោះ​Panyee ភាគខាងត្បូងប្រទេសថៃ។

Prasit Hemmin ជាអ្នកគាំទ្រកីឡាបាល់ទាត់ និងធ្លាប់ជាក្មេងម្នាក់ ដែលធំដឹងក្ដីនៅក្នុងភូមិ​បណ្ដែតទឹកនេះនិយាយថា មានក្មេងៗក្នុងភូមិជាច្រើននាក់ ដែលចូលចិត្តលេងបាល់ទាត់ ប៉ុន្តែ ជាង៣០ឆ្នាំកន្លងទៅហើយ គឺមិនដែលមានទីលានបាល់ទាត់ទេ។

លោកបន្តថា មានកីឡាករបាល់​ទាត់ជិត​២០០នាក់ ដែលមានដើមកំណើតចេញពីភូមិបណ្ដែត​ទឹក​នេះ។ កន្លងមកយើងធ្លាប់មានក្លឹបបាល់ទាត់ កោះ Panyee ដែលបានបើកដំណើរ​ការដំបូងនៅក្នុងឆ្នាំ២០០៤។

សូមបញ្ជាក់ថា ទីលានបាល់ទាត់ ក្នុងភូមិបណ្ដែតទឹកនេះ ក្រៅពីបំពេញបំណងក្មេងៗ​ដែលចូលចិត្តកីឡាបាល់ទាត់ហើយនោះ វាក៏កំពុងទាក់ទាញអ្នកទេសចរផងដែរ៕

អំពី meoung kimheng

Leave a Reply

Your email address will not be published. Required fields are marked *