ទំព័រដើម / ព័ត៌មានជាតិ / សិស្សវិទ្យាល័យជាង១១ម៉ឺននាក់ចូលរួមប្រឡងថ្នាក់ជាតិនៅឆ្នាំ២០១៨

សិស្សវិទ្យាល័យជាង១១ម៉ឺននាក់ចូលរួមប្រឡងថ្នាក់ជាតិនៅឆ្នាំ២០១៨

ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ខាងមុខ មានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧ ០៦១ នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា ៤៧៦១បន្ទប់ នៅរាជធានី- ខេត្តទាំង២៥ ។បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ បានផ្សព្វផ្សាយកាលពីនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។

ប្រភពបានបន្ដថា៖កាលប្រឡងបាក់ឌុបកាលពីឆ្នាំ២០១៧ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១០៣ ១១២នាក់ និងមានមណ្ឌលប្រឡងចំនួន ១៧៦មណ្ឌល ចែកចេញជា ៤ ១៥៥បន្ទប់ នៅទូទាំងប្រទេស។“ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ២០ សីហា ២០១៨ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡងសរុបចំនួន ១១៧ ០៦១” ៕

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *