ទំព័រដើម / ព័ត៌មានជាតិ / អង្គការក្រៅរដ្ឋាភិបាលអំពាវនាវឲ្យក្រុមបុរសស្រលាញ់បុរសមកទទួលសេវាពិគ្រោះពីវិធីការពារប្រឆាំងជំងឺអេដស៍

អង្គការក្រៅរដ្ឋាភិបាលអំពាវនាវឲ្យក្រុមបុរសស្រលាញ់បុរសមកទទួលសេវាពិគ្រោះពីវិធីការពារប្រឆាំងជំងឺអេដស៍

ភ្នំពញ៖អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍និងអង្គការក្រៅរដ្ឋាភិបាលបានអំពាវនាវឲ្យក្រុមបុរសស្រលាញ់បុរសមកទទួលសេវាពិគ្រោះពីវិធីការពារប្រឆាំងជំងឺអេដស៍ខណៈក្រុមនេះមានអត្រាផ្ទុកមេរោគអេដស៍រហូតដល់ទៅ២,១%នៃចំនួនអ្នកផ្ទុកសរុបជិត៧ម៉ឺននាក់។

លោកវេជ្ជបណ្ឌិតស្រី វណ្ណធួនប្រធានកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំនៅកម្ពុជាបានជំរុញឲ្យក្រុមបុរសស្រលាញ់បុរសឬក្រុម អឹម អេស អឹមត្រូវមានភាពក្លាហានទៅពិភាក្សាជាមួយមន្ត្រីសុខាភិបាលដើម្បី ស្វែង យល់ពីវីធីការពារខ្លួនជៀសផុតពីការឆ្លងជំងឺកាមរោគនិងជំងឺអេដស៍។

ថ្លែងក្រោយសិក្ខាសាលាស្តីពីការបញ្ចប់អេដស៍របស់ម្ចាស់សេវានិងអ្នកផ្តល់សេវាចំពោះស្ត្រីបម្រើសេវាកំសាន្តសប្បាយនៅភោជនីដ្ឋានទន្លេបាសាក់២ លោកវេជ្ជបណ្ឌិតបានឲ្យដឹងថាបច្ចុប្បន្ននេះក្រុមបុរសស្រលាញ់បុរសនេះកំពុងការប្រឈមនឹងការឆ្លងមេរោគអេដស៍គួរឲ្យព្រួយបារម្ភដោយសារតែក្រុមនេះចូលចិត្តប្រព្រឹត្តិការរួមភេទជាក្រុមតាមទ្វារគូទដែលងាយនឹងដាច់រលាត់និងងាយឆ្លងមេរោគអេដស៍ឬជំងឺកាមរោគដោយសារមិនបានប្រើប្រាស់ស្រោមអនាម័យឬទឹករំអិលត្រឹមត្រូវ។

លោក កែវ សំណាង អ្នកសម្របសម្រួលគម្រោងអ៊ឹមផលស៍ភ្នំពេញបានអះអាងថាគម្រោងនេះនឹងបង្កើនការផ្សព្វផ្សាយសារអប់រំតាមរយៈហ្វេកប៊ុក យូធូប និងតាមហាងកាហ្វេឬក្លឹបកំសាន្តនានាដើម្បីឲ្យក្រុមបុរសស្រលាញ់បុរសបានយល់ដឹងនិងក្លាហានហ៊ានចេញមុខទៅទទួលសេវាអប់រំសុខភាពផ្លូវភេទដូចជាការប្រើប្រាស់សោ្រមអនាម័យជាដើម។

ចំណែកលោក ឃុត សុភា បុគ្គលិកស្ម័គ្រចិត្តរបស់គម្រោងអ៊ឹមផលស៍ភ្នំពេញជាក្រុមបុរសស្រលាញ់បុរសដែរនោះនឹងស្ម័គ្រចិត្តចុះទៅអប់រំក្រុម អឹម អេស អឹមទាំងអស់ឲ្យបានយល់ដឹងដើម្បីឲ្យពួកគាត់ជៀសផុតពីការឆ្លងជំងឺអេដស៍និងកាត់បន្ថយការរើសអើងនៅក្នុងសង្គម។

ឯ.ឧ តែងគន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានជំរុញឲ្យអង្គការធ្វើការផ្នែកជំងឺអេដស៍បន្តខិតខំស្រាវជ្រាវរកក្រុមបុរសស្រលាញ់បុរសនេះឲ្យបានច្រើនហើយចងក្រងជាបណ្តាញដើម្បីងាយស្រួលក្នុងផ្តល់សេវាផ្សេងៗដល់ពួកគេពិសេសសេវាសុខភាពផ្លូវភេទ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះតាមការប៉ាន់ស្មាននៅប្រទេសកម្ពុជាមានក្រុមបុរសស្រលាញ់បុរសប្រហែល៣ម៉ឺននា ក់នៅទូទាំងប្រទេសក្នុងនោះមាន២,១%មានផ្ទុកមេរោគអេដស៍ក្នុងចំណោមអ្នកផ្ទុកប្រមាណជិត៧ម៉ឺននាក់ ៕អត្ថបទ៖ យ៉ែមសុជាតា 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *