ទំព័រដើម / សន្តិសុខសង្គម / កងរាជអាវុធហត្ថក្រុងខេមរភូមិន្ទចាប់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន

កងរាជអាវុធហត្ថក្រុងខេមរភូមិន្ទចាប់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន

កោះកុង៖បុរស២នាក់ត្រូវចាប់ខ្លួនវេលាម៉ោង៣និង២៥នាទីថ្ងៃទី៣០ខែមិថុនា ឆ្នំា២០១៨នេះ ដោយមានការចង្អុលបង្ហាញពីឯកឧត្តមសេនីយ៍ត្រីមេបញ្ចាការ​(កងរាជអាវុធហត្ថខេត្តកោះ​កុង)និងមានការសម្របសម្រួលពីរព្រៈរាជអាជ្ញាអមសាលាតំបូងខេត្តកោះកុង។

រាជអាវុធហត្ថក្រុងខេមរភូមិន្ទដឹកនាំដោយលោកអនុសេនីយ៍ឯក កាយ ប៊ុន្នីមមេបញ្ចាការកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទបានចុៈបង្រ្កាបករណី​ជួញដូរនិងរក្សាទុកប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅចំនុចបន្ទប់ផ្ទះជួលស្ថិតនៅភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង។

លោកអនុសេនីយ៍ឯកកាយ ប៊ុន្នីមមេបញ្ចាការកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទបានអោយដឹងថាឃាត់ខ្លួនបានជនសង្សយ័២នាក់គឺឈ្មោះមីន​ កើតភេទប្រុសអាយុ​៣០ឆ្នាំជនជាតិខ្មែរឥស្លាមមុខរបរមិនពិតប្រាកដមានទីលំនៅកើតហេតុខាងលើនិងឈ្មោះហឿន ស្រីលាភ ភេទស្រីអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដមាន​ទីលំនៅភូមិ២សង្កាត់ដងទង់ក្រុង។

ដកហូតវត្ថុតាងរួម​មានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់តូចទូរស័ព្ឌ​អិន​ចុចពិល១គ្រឿងទូរស័ព្ទអាយ ហ្វូន១គ្រឿងនិងឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំ១​ចំនួន​។បច្ចុប្បន្ទជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកំលាំងជំនាញកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ កំុពុងសាកសួរនិងកសាងសំណុំរឿង បញ្ចូនទៅកងរាជអាវុធហត្ថខេត្តកោះកុង ដើម្បីចាត់ការបន្ត។សន សុម្ភស្ស

Leave a Reply

Your email address will not be published. Required fields are marked *