ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជាទទួលបានកំណត់ត្រាក្រមាវែងជាងគេនៅលើពិភពលោក

កម្ពុជាទទួលបានកំណត់ត្រាក្រមាវែងជាងគេនៅលើពិភពលោក

ភ្នំពញ:ប្រជាពលរដ្ឋនិងមន្ត្រីជាន់ខ្ពស់នៃប្រទេសកម្ពុជា រួមគ្នាតម្បាញក្រមាខ្មែរដែល ចំណាយពេលជាង៥ខែ រៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា គឺបានទទួលកំណត់ត្រាពិភពលោកពីការត្បាញក្រមាខ្មែរវែងជាងគេលើពិភពលោក។
នាព្រឹកថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៨ ម្សិលមិញនេះ តាមរយៈចលនា GOGO Cambodia ក្រោមប្រធានបទថា «ជឿថាខ្មែរអាចធ្វើបាន»ដែលរួមគ្នាត្បាញអស់រយៈពេលជាង៥ខែកន្លងមកនេះ ត្រូវបានប្រកាសជាប់ជាឯតទគ្គកម្ម ជាក្រមាវែងជាងគេនៅលើពិភពលោក WORLD GUINESS RECORD។ ការប្រកាសជាផ្លូវការនូវក្រមាវែងជាងគេ នៅលើពិភពលោករបស់កម្ពុជា WORLD GUINESS RECORDនេះ មានមហាជនចូលរួមប្រមាណ៣ម៉ឺននាក់។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងថា “ក្រោមប្រធានបទថា «ជឿថាខ្មែរអាចធ្វើបាន» បានរៀបចំឲ្យមានការត្បាញក្រមាខ្មែរនៅវាលព្រះមេរុ ក្បែរព្រះបរមរាជវាំង តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ។ ការត្បាញក្រមានេះ ត្រូវបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរគ្រប់រូបចូលរួមត្បាញក្រមានេះ ហើយក្នុងនោះនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលរួមត្បាញក្រមានេះផងដែរ។
ឯកឧត្តមបញ្ជាក់ថា ក្រមានជគឺមានពីការវាស់វែង និងពិនិត្យយ៉ាងល្អិតល្អន់ពី គណៈកម្មការនៃកំណត់ត្រាពិភពលោក ហើយក៏បានសម្រេចឲ្យក្រមាខ្មែរជាប់ឯតទគ្គកម្មពិភពលោកជាក្រមាវែងជាងគេ។
កម្មវិធីនៃការត្បាញក្រមាខ្មែរវែងជាងគេនេះ សរុប ៣៣៨,០៥០នាក់ ដែលក្នុងនោះមានអ្នកចុះឈ្មោះរៀនត្បាញចំនួន២២,៣១៥នាក់ និងអ្នកចូលរួមត្បាញក្រមា ១០០០ម៉ែត្រ ចំនួន១៩,៧៧១។ ប្រសិនបើយើងយកសរសៃរនិមួយៗ នៃក្រមានេះមកបន្តគ្នាតែមួយសរសៃរប្រវែងប្រមាណ ២,៩១២,៦២៥ម៉ែត្រ។

សមាសភាពនៃការចូលត្បាញក្រមាមាន ព្រះមហាក្សត្រ, ព្រះវរាជ្យមាតាជាតិ, នាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីតាមបណ្តាក្រសួងនានា, មន្រ្តីរាជការ, ជនពិការ (ពិការដៃ ជើង និងភ្នេក), កុមារកំព្រា, ស្រ្តីមានផ្ទៃពោះ, ស្ថាប័នឯកជន, សិស្សនិស្សិត, សិល្បៈករ និងកីឡាករល្បីៗ និងសាធារណៈជនទូទៅ។

ចំពោះភ្ញៀងអន្តរជាតិ ចំនួន១,១៣១នាក់ បានអញ្ជើញមកពីប្រទេសចំនួន ៥៧ប្រទេសជុំវិញពិភពលោក ដែលប្រទេសចូលរួមត្បាញបានច្រើនជាងគេគឺ សហរដ្ឋអាមេរិក បារាំង ចិន ថៃ និងជប៉ុន។ អ្នកចូលរួមចុះឈ្មោះមានវ័យចាប់ពី ៤ឆ្នាំ រហូតដល់ ៨៨ឆ្នាំ។
សូមជម្រាបថា យុទ្ធនាការក្រមា៖ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖ ១)លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ។ ២)បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ ។ ៣)ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ៕ដោយៈ វ៉េង សំបូរ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *