ទំព័រដើម / ព័ត៌មានជាតិ / ពលរដ្ឋនៅស្រុកកងមាស១៥៧៧គ្រួសារទទួលបានការឧបត្ថម្ភពីលោកលី សាម៉េតនិងឧកញ៉ាឌីប៉ូ

ពលរដ្ឋនៅស្រុកកងមាស១៥៧៧គ្រួសារទទួលបានការឧបត្ថម្ភពីលោកលី សាម៉េតនិងឧកញ៉ាឌីប៉ូ

កំពង់ចាម​៖លោកលី​ សាម៉េត​សមាជិកគណបក្សប្រជាជនកម្ពុជានិងលោកឧក​ញ៉ា​ឌី​ ប៉ូ​ព្រមទាំងក្រុមការងារបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុក​កងមាសចំនួន១៥៧៧គ្រួសារ​ នៅឃុំពាមជីកង​ ស្រុកកងមាស​ ខេត្តកំពង់​ចាម​ កាលពីព្រឹកថ្ងៃទី១កក្កដាឆ្នាំ​២០១៨​ ហើយបាននាំយកអំណោយមួយចំនួន​ចែកជូនផងដែរ​ ។

លោកលី​ សាម៉េត​ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅស្រុកកងមាស​ ជាពិសេសប្រជាពលរដ្ឋនៅទូទាំងប្រទេសសូមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ​ ចូលរួមបោះ​ឆ្នោត​ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩កក្កដាឆ្នាំ២០១៨ខាងមុខនេះដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលបានជួយរំដោះអាយុជីវិតប្រជាជន និងជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ប៉ុល​ ពត។

លោកបន្តថាអ្វីដែលពិសេសទៀតនោះគឺមេដឹកនាំដឹងសុខទុក្ខប្រជាពលរដ្ឋ​រក្សាបាននូវសុខសន្តិភាព​និង​អភិវឌ្ឍន៍ប្រទេសមានការរីកចម្រើន​ឥតឈប់ឈរ ។
លោក​ថ្លែងថា«មានតេជោសែនប្រទេសកម្ពុជាមានសុខសន្តិភាពនិងបន្តអភិ​វឌ្ឍន៍រីកចម្រើនឥតឈប់ឈរ​នៅទូទាំងប្រទេស»។

​ លោកលី​ សាម៉េត​ ថ្លែងបន្តថា​នេះជាលើកទី១ហើយដែលលោកបានមកជួបសំណេះ​សំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំពាមជីកង​ ហើយលោកសង្កេតឃើញថា​ បងប្អូនប្រជាពលរដ្ឋដ៏ល្អ​ គោរពច្បាប់​ គោរពព្រះពុទ្ធសាសនា​ គឺដោយសារប្រទេសមានសុខសន្តិភាព​ដែលរកបានដោយសម្តេចតេជោហ៊ុន​ សែន​និងគណបក្សប្រ​ជា​ជនកម្ពុជាតែមួយគត់។ សម្តេចតេជោគឺជាឥស្សរជនជាន់ខ្ពស់និងឥស្សរជនដទៃទៀតរួមមានសម្តេចហេង​ សំរិន,សម្តេចជា​ ស៊ីម​និងឥស្សរជនដទៃទៀតបានរំដោះ​ប្រជាពលរដ្ឋចេញពីរបបវាលពិឃាតនាថ្ងៃ៧មករា១៩៧៩ ទើបយើងមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃ។

​ទន្ទឹមនឺងនេះដែរលោកឧកញ៉ាឌី​ ប៉ូ​បានមានប្រសាសន៍​ រំលឹកឡើងវិញអំពី​របប​៣​ឆ្នាំ៨ខែ២០ថ្ងៃដែលប្រជាជនរស់នៅក្នុងរបបប៉ុល​ពត​ដែលពួកវាបានកាប់សម្លាប់​ប្រជាជនស្លូតត្រង់អស់ជាង៣លាននាក់ដោយមិនរើសមុខ​បង្អត់បាយ​ ធ្វើទារុ​ណកម្មយ៉ាងឃោរឃៅសាហាវព្រៃផ្សៃ។

ប៉ុន្តែដោយសារតែមានគុណដ៏ធំធេងមិនអាចបំផ្លិចបានរបស់គណបក្សប្រជាជនកម្ពុជានិងមានសម្តេចតេជោហ៊ុន​ សែន​ បានរំដោះប្រជាជនចេញពីរបបប៉ុល​ ពត នៅថ្ងៃ៧មករា១៩៧៩​ ហើយខំកសាងប្រទេសតាំងពីបាតដៃទទេរហូតអភិវឌ្ឍន៍មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះពោរពេញដោយសុខសន្តិភាពពេញផ្ទៃប្រ​ទេសឱ្យមានការរីកចម្រើនជាលំដាប់​។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជាកុំបំភ្លេចថ្ងៃកំណើតទី២របស់ខ្លួនគឺថ្ងៃ៧មករានេះដែលចារជាប្រ​វត្តិសាស្ត្រ។

​លោកក៏បានអំពាវនាវផងដែរ​ សូមបងប្អូនប្រជាជនទាំងអស់ទៅបោះឆ្នោតនានៅថ្ងៃទី២៩កក្កដាខាងមុខនេះ​ដើម្បីគាំទ្រសម្តេចតេជាធ្វើជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៦នេះនិងអាណត្តិក្រោយៗជាបន្តទៀត​ ដើម្បីឱ្យលោកបានរក្សាសុខសន្តិ​ភាពនិងអភិវឌ្ឍន៍ឱ្យមានការរីកចម្រើនឥតឈប់ឈរ ។

​លោកមឿន​ ផា​ប្រធានគណបក្សប្រជាជ​នស្រុកកងមាសបានឱ្យដឹងថា​ស្រុកកង​មាស​ជាស្រុកមួយក្នុងចំណោមស្រុកទាំង១០​ក្នុង​ខេត្តកំពង់ចាម​មានចម្ងាយប្រ​មាណ២៥គីឡូម៉ែត្រភាគខាងលិចខេត្តកំពង់ចាម។ស្រុកកងមាស​ មាន១១ឃុំនិង​៩៣ភូមិ​មានផ្ទៃដីទំហំ៣៨០៩,៨០គីឡូម៉ែត្រការេ​មានប្រជាពលរដ្ឋ៥៤៧៨៥គ្រួសារ​ និង​មានប្រជាពលរដ្ឋចំនួន១០៨.៧៥៤នាក់​ ដង់ស៊ីតេប្រជាជនមាន២៨១នាក់ក្នុង​មួយគីឡូម៉ែត្រការេ។

​លោកបន្តថា ស្រុកកងមាសត្រូវបានអភិវឌ្ឍន៍លើគ្រប់វិស័យ​ ហើយថ្មីៗបានទទួលជោគជ័យជាបន្តបន្ទាប់ដូចជា​ ប្រព័ន្ធធារាសាស្ត្រ​ ទំនប់​ ប្រឡាយ​ ស្រោចស្រពតូចធំ​ បណ្តាញអគ្គិសនី​ ផ្លូវក្រាលគ្រួសក្រហម​ ពិសេសស្រុកបានទទួលផ្លូវក្រាលកៅស៊ូមានផ្លូវលេខជាតិលេខ៧០ប្រវែង១៣គីឡូម៉ែត្រនិងផ្លូវខេត្តលេខ​២៧០​ប្រវែង​១៧គីឡូម៉ែត្រ,ស្ថាបនាស្ពានភូមិថ្មី,ស្ពានពាមជីកង,ស្ពានពាមក្នុង,ស្ពាន​អូរក​ណ្តោល,ស្ពានរកាគយ,ស្ពានព្រែកលីវ,ស្ពានព្រែកតូច,ស្ពានព្រែកប៉ារាយ,ស្ពានអូរស្វាយ,ស្ពានគោហ៊េ,ស្ពានកងជ័យនិងស្ពានថ្នាលដាច់​ ។

​លោកបន្តទៀតថា​ឆ្នាំ២០១៧កន្លងទៅ​សម្តេចតេជោហ៊ុន​សែនបានឱ្យកាដូនូវផ្លូវចំនួន២ខ្សែជូនប្រជាពលរដ្ឋស្រុកកងមាស​គឺខ្សែទី១ផ្លូវបេតុប្រវែង៥គីឡូម៉ែត្រ
ទទឹង​​​៥ម៉ែត្រស្ពានបេតុងមួយប្រវែង៣៦ម៉ែត្រនៅឃុំព្រែកក្របៅនិងខ្សែទី២​ផ្លូវក្រាលកៅស៊ូប្រវែង១៧គីឡូម៉ែត្រ(ទទឹង៦ម៉ែត្រ)នៅឃុំរាយប៉ាយនិងឃុំព្រែកកុយ​ មាន​ស្ពានឆ្លងព្រែកស្ទឹងឆ្វេងមួយ​ ។

​នៅថ្ងៃនេះដែរលោកលី​ សាម៉េត​និង​លោកឧកញ៉ាឌី​ ប៉ូ​បានចំណាយធនធានផ្ទាល់ខ្លួនចែករំលែកជូ​នដល់បងប្អូនប្រជាពលរដ្ឋ១៥៧៧គ្រួសាររួមមាន សារុង១ អាវ.​មួកនិងថវិកា២ម៊ឺនរៀលសរុប៧៥លាន៦សែនរៀល។ឧបត្ថម្ភជូនគណបក្សឃុំ​ពាម​ជីកង១លានរៀល,គណបក្សស្រុកកងមាស២លានរៀល,គណបក្សឃុំគរ​ ស្រុកព្រៃ​ឈរ១លានរៀលនិងកងកម្លាំងប្រដាប់អាវុធ១លានរៀល,សរុប​ ៧លានរៀល​។

ដោះស្រាយសំណើរួមមាន​ គណបក្សស្រុកកងមាសអាវ-មួកចំនួ​ន៥០០,គណបក្សឃុំពាមជីកង​អាវ-មួកចំនួន១០០០,សាខាភូមិដំណាក់ជ្រៃអាវមួកចំនួន៥០០,​គណ​បក្សស្រុកព្រៃឈរអាវមួកចំនួន៥០០និងគណបក្សឃុំគរ​ ស្រុកព្រៃឈរចំនួន​៥០០ សរុបអស់២៤លានរៀល​។សរុបរួមអស់១០៦លាន៦០០ពាន់រៀលស្មើនឹង​២៦,​៦៥០​ដុល្លារ៕ដោយ៖វេង សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *