ទំព័រដើម / សន្តិសុខសង្គម / ទឹកផឹកស្រាលេងក្បែរទឹកធ្លាក់លង់ស្លាប់បាត់មួយយប់មួយថ្ងៃទើបរកសពឃើញ

ទឹកផឹកស្រាលេងក្បែរទឹកធ្លាក់លង់ស្លាប់បាត់មួយយប់មួយថ្ងៃទើបរកសពឃើញ

ភ្នំពេញ៖បុរសចំណាស់ម្នាក់ខណៈជិះស្នោអង្គុយផឹកស្រា ស បណ្តើរច្រៀងលេងបណ្តើរ ភ្លាត់ស្នៀតបែជាក្រឡាប់ធ្លាក់ចូលទឹកលង់លិចបាត់ស្លាប់រកសាកសពមិនឃើញ តាំងពូវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ ស្ថិតនៅត្រពាំងអង្គភូមិជ្រេសខាងជើងសង្កាត់គោកឃ្លាង ខណ្ឌ​សែនសុខរហូតមកដល់វេលាម៉ោង​៣រសៀលថ្ងៃទី២៩ខែមិថុនានេះទៅហើយ នៅ​តែ​រកសាកសពមិនទាន់ឃើញ សាច់ញាតិ ក្រុមគ្រួសារ ប្រជាពលរដ្ឋ បន្តចុះរាវរក ។

ជនរងគ្រោះឈ្មោះអ៊ូ ឡាំភេទប្រុសអាយុ៥៤ឆ្នាំមុខរបរនៅផ្ទះភូមិសង្កាត់កើតហេតុ​​ខាងលើ។តាមសាច់ញាតិក្រុមគ្រួសារបានឲ្យដឹងថាកាលពីល្ងាចថ្ងៃទី២៨​បខែមិថុ​នា​ឆ្នាំ២០១៨ជនរងគ្រោះចុះជិះលើស្នោបណ្តែតទឹកនិងផឹកស្រាស ច្រៀងលេង «ជិះទូកលេងតាមគង្គា» តែជាចៃដន្យដុំស្នោនោះបានក្រឡាប់ធ្វើឲ្យជនរងគ្រោះដាំ​ដូងធ្លាក់ចូលទៅក្នុងទឹកលិចបាត់តែម្តង បង្កឲ្យផ្អើលឆោឡោ សាច់ញាតិ ប្រជាពលរដ្ឋ ចុះរាវរកភ្លាមៗ។

តែរកមិនឃើញ ហើយដឹងថា ជនរងគ្រោះពិតជាស្លាប់ហើយ ដោយសារលង់ស្លាប់ លិចបាត់ក្នុងទឹក រកសពមិនទាន់ឃើញ ក្រុមគ្រួសារ រៀបចំទីកន្លែង មាត់ត្រពាំងទឹកនោះតែម្តង ត្រៀមរងចាំធ្វើបុណ្យនៅរោងបុណ្យរួម មាត់ត្រពាំងទឹក ក៏ប៉ុន្តែ រហូតមកដល់វេលាម៉ោង៣រសៀលនេះទៅហើយសពនៅមិនទាន់រកឃើញសូម្បី​តែ​អណ្តែត ក៏មិនទាន់តែ ក្រុមគ្រួសារ បន្តចុះរាវ និងរងចាំសាកសព ៕នូវ សុផាន់ណា

Leave a Reply

Your email address will not be published. Required fields are marked *