ទំព័រដើម / ប្លែកៗ / កូនក្រមុំ World Cup

កូនក្រមុំ World Cup

នារីៗរុស្ស៊ីមួយក្រុម បានស្លៀកឈុតកូនក្រមុំ ប្រកួតបាល់ទាត់ ក្នុងរដូវកាល World Cup នៅ    ទី​ក្រុង Kazan ប្រទេសរុស្ស៊ី ដើម្បីបង្ហាញពីការស្រលាញ់វិស័យកីឡាបាល់ទាត់​របស់ពួកគេ។

ក្នុងឈុតកូនក្រមុំ គឺរ៉ូបវែង ពណ៌ស ព្រមទាំងស្បែកជើងប៉ាតាផងនោះ នារីៗទាំងអស់នេះ បានប្រកួតបាល់ទាត់យ៉ាងស្វិតស្វាញ ក្នុងរយៈពេល១៥នាទី ដោយមានអ្នកទស្សនាយ៉ាង​ច្រើនកុំករ។

ចំពោះក្រុមអ្នកឈ្នះ នឹងទទួលបានពានដ៏ចម្លែក ដែលតុបតែងដោយផ្កាចំរុះ មានរាង្គដូចជា​ពាន World Cup ដែរ។ ការប្រកួតកូនក្រមុំ World Cup នេះ ធ្វើឡើងក្នុងថ្ងៃដែល បារំាង ប៉ះជាមួយអាសហ្សង់ទីន ៤.៣ ក្នុងទីក្រុង Kazan នេះ។

សូមបញ្ជាក់ថា នេះគឺជាលើកទីមួយហើយ ដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះនៃការប្រកួត World Cup ដោយការប្រកួតនេះ បានធ្វើឡើងក្នុងទីក្រុងចំនួន១១៕

Leave a Reply

Your email address will not be published. Required fields are marked *