ទំព័រដើម / ព័ត៌មានជាតិ / ប្រទេសកម្ពុជាទទួលបានកំណត់ត្រាក្រមាវែងជាងគេនៅលើពិភពលោក

ប្រទេសកម្ពុជាទទួលបានកំណត់ត្រាក្រមាវែងជាងគេនៅលើពិភពលោក

ភ្នំពេញ៖ប្រជាពលរដ្ឋនិងមន្ត្រីជាន់ខ្ពស់នៃប្រទេសកម្ពុជារួមគ្នាតម្បាញក្រមាខ្មែរដែលចំណាយពេលជាង៥ខែរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា គឺបានទទួលកំណត់ត្រាពិភពលោកពីការត្បាញក្រមាខ្មែរវែងជាងគេលើពិភព​លោក​នាព្រឹកថ្ងៃទី១ខែកក្តដាឆ្នាំ២០១៨ ម្សិលមិញនេះតាមរយៈចលនា GOGO Cambo​diaក្រោមប្រធានបទថា «ជឿថាខ្មែរអាចធ្វើបាន»ដែលរួមគ្នាត្បាញអស់រយៈពេលជាង៥ខែកន្លងមកនេះ ត្រូវបានប្រ​កាសជាប់ជាឯកតទគ្គកម្ម ជាក្រមាវែងជាងគេនៅលើពិភពលោក WORLD GUINESS RECORD។ការប្រកាសជាផ្លូវការនូវក្រមាវែងជាងគេនៅលើពិភព​លោក​របស់កម្ពុជា WORLD GUINESS RECORD​នេះមានមហាជនចូលរួមប្រមាណ​៣ម៉ឺននាក់។

លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងថា “ក្រោមប្រធាន​បទថា «ជឿថាខ្មែរអាចធ្វើបាន» បានរៀបចំឲ្យមានការត្បាញក្រមាខ្មែរនៅវាលព្រះមេរុក្បែរព្រះបរមរាជវាំង តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ។ ការត្បាញក្រមានេះត្រូវបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរគ្រប់រូបចូលរួមត្បាញក្រមានេះ ហើយ​ក្នុងនោះនាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានីហ៊ុនសែនក៏បានចូលរួមត្បាញក្រមានេះផងដែរ។

ឯកឧត្តមបញ្ជាក់ថា ក្រមានជគឺមានពីការវាស់វែង និងពិនិត្យយ៉ាងល្អិតល្អន់ពី គណៈកម្មការនៃកំណត់ត្រាពិភពលោក ហើយក៏បានសម្រេចឲ្យក្រមាខ្មែរជាប់ឯក​ត​​ទគ្គកម្មពិភពលោកជាក្រមាវែងជាងគេ។កម្មវិធីនៃការត្បាញក្រមាខ្មែរវែងជាង​គេនេះ សរុប ៣៣៨,០៥០នាក់ ដែលក្នុងនោះមានអ្នកចុះឈ្មោះរៀនត្បាញចំនួន​២២,៣១៥នាក់ និងអ្នកចូលរួមត្បាញក្រមា ១០០០ម៉ែត្រ ចំនួន១៩,៧៧១។ ប្រសិន​បើយើងយកសរសៃរនិមួយៗ នៃក្រមានេះមកបន្តគ្នាតែមួយសរសៃរប្រវែងប្រមាណ ២,៩១២,៦២៥ម៉ែត្រ។

សមាសភាពនៃការចូលត្បាញក្រមាមាន ព្រះមហាក្សត្រ, ព្រះវរាជ្យមាតាជាតិ, នា​យក​រដ្ឋមន្រ្តី, រដ្ឋមន្រ្តីតាមបណ្តាក្រសួងនានា, មន្រ្តីរាជការ, ជនពិការ (ពិការដៃ ជើង និងភ្នេក), កុមារកំព្រា,ស្រ្តីមានផ្ទៃពោះ, ស្ថាប័នឯកជន, សិស្សនិស្សិត, សិល្បៈ​ករ និងកីឡាករល្បីៗ និងសាធារណៈជនទូទៅ។

ចំពោះភ្ញៀងអន្តរជាតិ ចំនួន១,១៣១នាក់ បានអញ្ជើញមកពីប្រទេសចំនួន ៥៧​ប្រទេសជុំវិញពិភពលោក ដែលប្រទេសចូលរួមត្បាញបានច្រើនជាងគេគឺ សហ​រដ្ឋអាមេរិក បារាំង ចិន ថៃ និងជប៉ុន។ អ្នកចូលរួមចុះឈ្មោះមានវ័យចាប់ពី ៤ឆ្នាំ រហូតដល់ ៨៨ឆ្នាំ។

សូមជម្រាបថា យុទ្ធនាការក្រមា៖ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភ​ពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗ​បី រួមមាន៖ ១)លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ។ ២)បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ ។ ៣)ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ៕ដោយ៖វេង សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *