ទំព័រដើម / សន្តិសុខសង្គម / កម្លាំងនគរបាលអន្ដោប្រវេសន៍ឃាត់ជនជាតិវៀតណាម៨នាក់ស្នាក់នៅនិងធ្វើការងារគ្មានលិខិតស្នាមស្របច្បាប់

កម្លាំងនគរបាលអន្ដោប្រវេសន៍ឃាត់ជនជាតិវៀតណាម៨នាក់ស្នាក់នៅនិងធ្វើការងារគ្មានលិខិតស្នាមស្របច្បាប់

ភ្នំពេញ៖នគរបាលក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនិតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម ចំនួន​​៨​នាក់ដែលលួចមកស្នាក់នៅ កម្ពុជានិងធ្វើការដោយគ្មានឯកសារត្រឹមត្រូវ កាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២ខែ​កក្ដ​ដាឆ្នាំ២០១៨នៅចំណុចហាង​កាហ្វវៀត​ណាមនិងបន្ទប់ជួលតាមផ្លូវ​៣៦៩ស្ថិតនៅភូមិកណ្ដាលនិងភូមិដេីមចាន់សង្កាត់ច្បារអំពៅ១និងច្បារអំពៅ២ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯកអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុ​វត្តនីតិវិធីបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២ខែកក្ដដាឆ្នាំ២០១៨នេះថាប្រតិ​បត្តិការនេះសហការជាមួយ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌច្បារអំពៅស្ថិតក្រោមការសម្របសម្រួលពី​លោកសៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ។

បើតាមលោកប្រធាននាយកដ្ឋាន ​កម្លាំងជំនាញបានចុះត្រួតពិនិត្យជនបរទេសលួចស្នាក់នៅគ្មានឯកសារនិងគ្មានលិខិតឆ្លងដែននិងធ្វើការងារគ្មានឯកសារត្រឹមត្រូវចំនួន២គោលដៅដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន​៨នាក់ក្នុង​២​សង្កាត់ខណ្ឌច្បារអំពៅ(ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ) យកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធី។

លោកឧត្តមសេនីយ៍បានគូសបញ្ជាក់ថាកម្លាំងបានចុះប្រតិបត្តិការដូចភ្លៀងរលីមទាំងខេត្តនិងក្នុងក្រុងភ្នំពេញនៅបន្តអនុវត្តនិងសេុីបអង្កេតរហូតទៅតាមជំ​នាញ​របស់សមត្ថកិច្ចដោយមិនខានទេនិងសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋា​នដេីម្បីឲ្យបានរលូនក្នុងកិច្ចប្រតិបត្តិការ ។នៅរសៀលថ្ងៃនេះក៍បានបន្តចុះឃាត់ជនជាតិវៀតណាមតាមហាង​កាហ្វនិងបន្ទប់ជួលក្រោយមកឃាត់ខ្លួនជន​ជាតិ​វៀតណាមទាំងអស់ចំនួន៨នាក់នោះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ដោយ៖គួន ចំរើន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *