ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋមន្ត្រីក្រសួងអប់រំប៖ក្រសួងនៅតែបង្កើនការរិតបន្តឹងការប្រឡងបាក់ឌុបប្រកបដោយស្តង់ដារ

រដ្ឋមន្ត្រីក្រសួងអប់រំប៖ក្រសួងនៅតែបង្កើនការរិតបន្តឹងការប្រឡងបាក់ឌុបប្រកបដោយស្តង់ដារ

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានអះអាងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបដែលនឹងប្រព្រិត្តិទៅនៅថ្ងៃទី២០សីហាឆ្នាំ​២០១៨​ខាងមុខក្រសួងនៅតែបង្កើនការរិតបន្តឹងទៅលើបញ្ញាតិក៏ដូចជាវិញ្ញាសារប្រឡងដើម្បីធានាបានការប្រឡងមួយប្រកបដោយស្តង់ដារ។ លោកបានលើកឡើងក្នុងសន្និសិទកាសែតមួយស្តីពីការរៀបចំប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិកាលពីរសៀលថ្ងៃទី២ខែកក្កដាឆ្នាំ២០១៨​នៅទីស្តីការក្រសួង ។

លោកសភាចារ្យ ហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាមានបញ្ជាក់ថាប្រឡងបាក់ឌុបនៅឆ្នាំនេះក្រសួងបានធ្វើការកែសម្រួលបន្ថែមទៅលើបទបញ្ញាតិ​មួយចំនួនដើម្បីឲ្យការប្រឡងមានសុក្រិត្យភាព យុត្តិធម៌និងអាចទទួល​យកបានទាំងអស់គ្នា។

លោកបានបន្តថាបទបញ្ញាតិទាំងនោះរួមមានក្នុងករណីបេក្ខជននាំយកសំណៅឯកសារប្រឡង សៀវភៅសរសេរ ទូរស័ព្ទដៃចូលមណ្ឌលប្រ​ឡងឬមានអាកប្បកិរិយាមិនសមរម្យឬបង្កជំលោះនៅក្នុងមណ្ឌលប្រឡង លួចចំលងឬយកសំណៅឯកសារពីអ្នកដ៏ទៃយកមកដាក់នៅលើតុរបស់ខ្លួន អើតមើលពេលប្រឡង ប្រើប្រាស់ទូរស័ព្ទដៃនិងឧបករណ៍អេឡេចត្រូនិចគ្រប់ប្រភេទ អង្គុយខុសលេខតុឬរំកិលតុជាប់គ្នាដូរកិច្ចការប្រឡងគ្នានោះនឹងទទួលបានពិន្ទុសូន្យឬធ្លាក់ជាស្វ័យប្រវត្តិ។

លោករដ្ឋមន្រ្តីបានបន្ថែមថាក្នុងករណីបេក្ខជនប្រឡងដើរចុះដើរឡើងដោយមិនមានការអនុញ្ញាត ហែកក្រដាសកិច្ចការប្រឡងមិនឲ្យមេប្រយោគ ផ្លាស់ប្តូរកន្លែងអង្គុយដោយខ្លួនឯង ឲ្យក្រដាសកិច្ចការរបស់ខ្លួនឲ្យអ្នកដ៏ទៃចំលងឬសរសេរចំណាំនៅលើក្រដាសកិច្ចការប្រឡងឬបង្កជំលោះជាដើមនឹងត្រូវប្រឈមនឹងការធ្លាក់ហើយហាមមិនឲ្យចូលរួមប្រឡង១ឆ្នាំទៀតផង។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថាធ្ងន់ធ្ងរជាងនេះទៀតក្នុងករណីបេក្ខជនយកអាវុធជាតិផ្ទុះចូលមណ្ឌលប្រឡ ងឬឲ្យអ្នកដ៏ទៃប្រឡងជំនួសខ្លួនត្រូវធ្លាក់ដោយស្វ័យប្រវត្តិនិងហាមមិនឲ្យប្រឡង២ឆ្នាំ។ចំណែកអ្នកប្រឡងជំនួ សគេត្រូវប្រឈមនឹងតុលាការក្នុងបទក្លែងឯកសារសាធារណៈ។ ចំពោះបុគ្គលិកអប់រំក៏ទទួលពិន័យដូចបេក្ខជនប្រឡងដែរដូចជាមេប្រយោគពេលឃើញបេក្ខជនលួចចំលងគ្នាហើយមិនចាច់នោះនឹងត្រូវទទួលរងការពិន័យជាផ្ទាល់មាត់និងហាមមិនឲ្យធ្វើមេប្រយោគរយៈពេល១ឆ្នាំ។

លោកថា៖តែក្នុងករណីជួយធ្វើវិញ្ញាសារឲ្យសិស្ស ទទួលសំណូក ឬរៀបចំជាចំលើយវិញ្ញាប្រឡងអាចប្រ ឈមនឹងការបណ្តេញចេញពីក្រមខណ្ឌគ្រូបង្រៀនឬប្រឈមនឹងផ្លូវតុលា ការផងដែរ។ គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០សីហាឆ្នាំ២០១៨ខាងមុខ។

ដោយមានបេក្ខជនចូលរួមប្រឡងចំនួន១១៧.០៦១នាក់កើនឡើងជាងឆ្នាំមុន​១៣.៩៤៩នាក់និងមាន១៩៥មណ្ឌលចែកជា៤៧១៦បន្ទប់នៅតាមរាជធានីខេត្តទូទាំងប្រទេស និងមានការពង្រាយអ្នកសង្កេតការណ៍ពីអង្គភាពពប្រឆាំងអំពើពុករលួយជាង៦ពាន់នាក់នៅតាមមណ្ឌលប្រឡងនីមួយៗផងដែរ។។ ចំពោះលទ្ធផលនៃការប្រឡងវិញក្រសួងនឹងធ្វើការប្រកាសនៅតាមមណ្ឌលប្រឡងនីមួ​យៗ​នៅរសៀលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨សម្រាប់មណ្ឌលប្រឡងរាជធានីភ្នំពេញនិងខេត្តកណ្តាលនិងនៅថ្ងៃទី១២កញ្ញាឆ្នាំ២០១៨នៅតាមមណ្ឌលផ្សេងៗទៀត។ដោយ៖សំអឿន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *