ទំព័រដើម / សន្តិសុខសង្គម / មេក្លោងថ្នាំញៀនត្រូវបានចាប់ខ្លួនជាថ្នាំគ្រឿងញៀនជាង១៦គីឡូក្រាមនៅសង្កាត់ទួលទំពូង២

មេក្លោងថ្នាំញៀនត្រូវបានចាប់ខ្លួនជាថ្នាំគ្រឿងញៀនជាង១៦គីឡូក្រាមនៅសង្កាត់ទួលទំពូង២

ភ្នំពេញ៖នៅថ្ងៃទី០១ខែកក្តដាឆ្នាំ២០១៨ វេលាម៉ោង ១៥និង៣០នាទីកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៦)ដោយមានការបញ្ជាដោយផ្ទាល់ពីលោកម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង លោកឡឹក វណ្ណៈនាយកមន្ទីរប្រឆាំងគ្រឿងញៀននឹងដឹកនាំដោយលោកឧត្ត ម​សេនីយ៍ត្រី ហម គន្ធី​នាយក​រងមន្ទីរ នឹងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណី​ជួញ​ដូរគ្រឿញៀនខុសច្បាប់មួយ ​​នៅចំណុចដងផ្លូវក្បែរស្ថានទូតចិនក្នុងសង្កាត់​ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ជាលទ្ធផលកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន(ក៦)បានឃាត់ខ្លួនជនសង្ស័យមានឈ្មោះម៉េង រតនា ហៅខ្វៃភេទប្រុសអាយុ៤១ឆ្នាំជន​ជាតិ​ខ្មែរ។វត្ថុតាងចាប់យករួមមានគ្រឿង​ញៀន​សរុប16kg,514.43gក្នុងនោះមានប្រ ភេទថ្នាំញៀនមេតំហ្វេតាមីន (ICE )ទម្ងន់15kg,812.69gនឹងថ្នាំញៀនប្រ​ភេទ ហេរ៉ូ អ៊ីន(Heroine)ទម្ងន់ 701.74g ៕ប៊ុនឡេង

 

Leave a Reply

Your email address will not be published. Required fields are marked *