ទំព័រដើម / សន្តិសុខសង្គម / សមត្ថកិច្ចឃាត់បុរសជួញដូរគ្រឿងញៀននិងថ្នាំចំនួន១១កញ្ចប់

សមត្ថកិច្ចឃាត់បុរសជួញដូរគ្រឿងញៀននិងថ្នាំចំនួន១១កញ្ចប់

ភ្នំពេញ៖សមត្ថកិច្ចល្បាតពួនស្ទាក់ប្រទះឃេីញបុរសជនសង្ស័យម្នាក់ឈរលេីគ្រឿង​ញៀននៅតំបន់សំណង់មិនរៀបរយហេីយនិងឃាត់ខ្លួនឆែកឆេរត្រួតពិនិត្យ​រក​ឃេីញ​ថ្នាំម្សៅក្រាមសថ្លាចំនួន១១កញ្ចប់ថង់តូចសង្ស័យមានសារធាតុញៀនឃាត់ខ្លួន​យកមកសាកសួរនាំហេតុការនេះកាលវេលា​ម៉ោ៥​និង​៣០នាទីទៀបភ្លឺថ្ងៃទី៣ខែកក្ដដាឆ្នាំ២០១៨នៅចំណុចតំបន់សំណង់មិនរៀប​រយផ្លូវ​លំភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ ។

លោក អ៊ុ រតនានាយនគរបាលរដ្ឋបាលចាក់អង្រែលេី ខណ្ឌមានជ័យបានប្រាប់ជនសង្ស័យ​មាន​ឈ្មោះមាស ថនវុត្ថាហៅជាប្រុសអាយុ១៩ ឆ្នាំជនជាតិខ្មែរ មុខរបរ ​ មិនពិតប្រាកដទីលំ​នៅផ្ទះខ្ទមលើវាលខ្សាច់ផ្លូវ​លំភូមិព្រែកតាគង់៣សង្កាត់ចាក់អង្រែ​លើខណ្ឌមានជ័យ រាជធានី​ភ្នំពេញដោយមុនឃាត់ខ្លួនជនសង្ស័យកម្លាំង​នគរ​បាល​ប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋានដេីម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លុះមកដល់តំបន់សំណង់មិនរៀបរយប្រទះឃេីញជនសង្ស័យម្នាក់ឈរនៅតាមដងផ្លូវ៦០ម៉ែត្រពេលឃេីញសមត្ថកិច្ចរត់គេចក្រោយមកកម្លាំងដេញឃាត់បានឆែក​ឆេររកឃេីញថ្នាំម្សៅក្រាមសថ្លាចំនួន១១កញ្ចប់ថង់តូចសង្ស័យមានសារធាតុញៀនដែលលាក់ទុកប្រអប់ដែកក្នុងហោប៉ាវខោខាងស្ដាំរួចចាប់វាយខ្នោះយកមកសាក​សួរនាំក្រោយមកក៏ជនសង្ស័យបានទទួលស្គាល់វត្ថុតាងក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ចំនួន១១កញ្ចប់ថង់តូចនិងប្រអប់ដែកតូចចំនួន១ហេីយឃាត់ខ្លួន​ជនសង្ស័យពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់និងកសាងសំណុំរឿងបញ្ជូល​ទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការបន្ត ។គួន ចំរើន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *