ទំព័រដើម / ព័ត៌មានជាតិ / បុគ្គលិកក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍៖ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

បុគ្គលិកក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍៖ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ខេត្តកណ្តាល​៖បុគ្គលិកក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រពេញទំហឹងចំពោះបេក្ខភាពសម្តេចតេជោហ៊ុនសែន ធ្វើជានាយករដ្ឋមន្រ្តីជាបន្តមានសម្តេចតេជោ មានការអភិវឌ្ឍន៍មានសម្តេច​តេ​ជោពិតជាធ្វើឱ្យសង្គមមានស្ថិរភាពនិងសុខសន្តិភាពមានសម្តេចតេ​ជោ ពិតជាបានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ។

បុគ្គលិកក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍រាប់រយអ្នក បានថ្លែងស្រដៀងគ្នា នៅក្នុងពិធីសំណេះសំណាលជាមួយគ្រួសារគណបក្សប្រជាជនកម្ពុជានៃក្រុមហ៊ុនអេង ឌី ប៉ូអភិ វឌ្ឍន៍នៅឃុំកំពង់អុស ស្រុកពញាឮខេត្តកណ្តាលនៅថ្ងៃទី៣ខែកក្កដាឆ្នាំ​២០១៨ នេះថានៅក្នុងរយៈពេលជិត៤០ឆ្នាំមកនេះពួគគាត់សង្កេតឃើញថា រាជរដ្ឋា ភិ បាលដែលមានគណបក្ស ប្រជាជនកម្ពុជាមួយប៉ុណ្ណោះ បានរស់នៅជាមួយប្រជាពលរដ្ឋ និងបានឆ្លងកាត់គ្រប់ឧបសគ្គដើម្បីប្រទេសជាតិ ជាពិសេស បានគិតគូរដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ពោលគឺរស់នៅរួមសុខរួមទុក្ខជាមួយគ្នា ទំរាំកម្ពុជាឈានមកដល់ដំណាក់ កាលពេលនេះ ។

យោងតាមព័ត៌មានបានលើកឡើងថា៖បុគ្គលិកទាំងនោះ បន្តលើកឡើងថា ដោយមើលឃើញពីគោលជំហរដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជាជាពិសេសយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច​តេជោហ៊ុន សែននាយករដ្ឋមន្រ្តីពួកគាត់សូមគាំទ្រពេញទំហឹងនិងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានគណ បក្ស ប្រជាជនកម្ពុជាមានស្ថិរភាពនិងសន្តិភាពក្នុងសង្គម មានសម្តេច តេ​ជោ ពិតជាមានការអភិវឌ្ឍន៍ និងការកាត់បន្ថយភាពក្រីក្រពិតៗនៅក្នុងសង្គម ។

នៅក្នុងកម្មវិធីនេះដែរលោកឧកញ៉ាឌីប៉ូអគ្គនាយកក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ និងជាសមាជិកគណបក្សប្រជាជនកម្ពុជាបានលើកឡើងចំពោះមុខបុគ្គលិកក្រុម​ហ៊ុនទាំងអស់ថា ការដែលបងប្អូនទទួលបានការងារធ្វើ និងទទួលបានប្រាក់ ខែ​សមរម្យពីក្រុមហ៊ុន ដោយសារប្រទេសមានសុខសន្តិភាពពេញលេញគឺបានកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ​ដឹកនាំប្រកបដោយគតិបណ្ឌិត និងមានបញ្ញាញាណឈ្លៀសវៃបំផុត ក្នុងការស្វែង​រកនូវសន្តិភាព និងអភិវឌ្ឍន៍ជូនជាតិមាតុភូមិឱ្យមានការរីក​ចម្រើន​មកដល់បច្ចុប្បន្ន ។

​ចំណែក លោក លី សាម៉េតអគ្គនាយករងក្រុមហ៊ុនអេង ឌីប៉ូអភិវឌ្ឍន៍និងជា សមា​ជិកគណបក្សប្រជាជនកម្ពុជា បានថ្លែងថា អ្វីដែលបានវិវឌ្ឍន៍រីកចម្រើន ជាមួយក្ដីមោទនភាពរបស់សង្គមជាតិមាតុភូមិនិងប្រជាជនកម្ពុជាដែលកំពុងកើតមាន​​នៅពេលនេះមិនមែនកើតឡើងបានដោយឯកឯងនោះទេ។ពោលគឺបានកើតឡើង​ឆ្លងកាត់ពុះពារគ្រប់ឧបសគ្គជាច្រើនប្រឈមជាមួយក្រុមអមិត្តនិងពួកប្រ ឆាំង ដែលតែងតែចិញ្ចឹមចិត្តរិះរកគ្រប់ឧបាយកល ក្នុងការទប់ស្កាត់ដំណើរ​ឈានទៅមុខរបស់សង្គមជាតិ ប្រឆាំងនឹងភាពសុខសាន្ត ក៏ដូចជាសុខសន្តិភាពដែលប្រទេសជាតិ និងប្រជាជនមាន ។

លោកបានបញ្ជាក់ថា ដូច្នេះការអភិវឌ្ឍន៍ប្រទេស នឹងការជួយឱ្យប្រជាជនរស់ រហូត​មានជីវភាពរស់នៅធូរធារមកដល់បច្ចុប្បន្នមានតែគណបក្សប្រជាជនកម្ពុជាមួយ គត់ដែលបានប្រែក្លាយសង្គមនិងជោគវាសនាប្រជាពលរដ្ឋឲ្យរស់រាន្តមានជីវិតមកដល់សព្វថ្ងៃ។ដូចនេះបងប្អូនបុគ្គលិកទាំងអស់គ្នា ត្រូវតែចងចាំ និងចូលរួមគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តនិរន្តរភាពការអភិ វឌ្ឍន៍ និងសន្តិភាព ។



នាឱកាសនោះ​លោកលី​ សាម៉េត​និងលោកឧកញ៉ាឌី​ប៉ូ​បានឧបត្ថម្ភជូនដល់សមា​ជិក​គ្រួសារបក្សចំនួ​ន៣៥២០នាក់​ ដោយក្នុងម្នាក់ៗទទួលបា​នសារុងមួយ​,អាវ-មួកនិងថវិកា២ម៊ឺនរៀល​។ សរុបអស់ថវិកា១៦៨,៩៦០,០០០រៀល ស្មើនឹង​៤២,២៤០​ដុល្លារ៕ដោយ៖វេង សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *