ទំព័រដើម / ប្លែកៗ / ក្មេងប្រុសតូច ជិះទូកក្ដោងឆ្លងសមុទ្រ

ក្មេងប្រុសតូច ជិះទូកក្ដោងឆ្លងសមុទ្រ

កុមារាជនជាតិបារាំងតូចម្នាក់ មានអាយុទើប១២ឆ្នាំ ឈ្មោះ Tom Goron បានជិះទូកក្ដោងឆ្លង​សមុទ្រខាងជើងតែម្នាក់ឯង ដោយចំណាយពេល១៥ម៉ោង។ រយៈពេលនេះ គឺគេបានបំបែក​កំណត់ត្រា។

កុមារា Goron បានមើល និងធ្វើតាមឪពុករបស់ខ្លួន ដែលជិះទូកធំជាង ដោយចេញដំណើរ​ពីកោះ​តូច នៃទីក្រុង Cherbourg ភាគខាងជើងប្រទេសបារាំង។ Goron ចែវទូកបានចម្ងាយ​៩៦.៥៦គីឡូម៉ែត្រ ក្នុងរយៈពេល១៤ម៉ោង និង២០នាទី។ ក្រោយបញ្ចប់ការជិះទូកឆ្លងសមុទ្រ មានក្រុមអ្នកសារព័ត៌មានបារាំងជាច្រើននាក់ បានរង់ចាំ​ទទួល Goron។

សូមបញ្ជាក់ថា កុមារា Goron មានសមត្ថភាពជិះទូកក្តោង តាំងពីអាយុ៨ឆ្នាំមកម៉្លេះ ដោយគេ​តែងចូលរួមបង្ហាញសមត្ថភាព ពេលមានកម្មវិធីផ្សេងៗ ក្នុងប្រទេសបារាំង៕

Leave a Reply

Your email address will not be published. Required fields are marked *