ទំព័រដើម / ប្លែកៗ / កុមារាប៊ែលហ្សិក អាយុ៨ឆ្នាំម្នាក់ បញ្ចប់ការសិក្សាកំរិតវិទ្យាល័យ

កុមារាប៊ែលហ្សិក អាយុ៨ឆ្នាំម្នាក់ បញ្ចប់ការសិក្សាកំរិតវិទ្យាល័យ

ក្មេងប្រុសជនជាតិប៊ែលហ្សិក អាយុទើបតែ៨ឆ្នាំម្នាក់ បានបញ្ចប់ការសិក្សាកំរិតវិទ្យាល័យ ពេលនេះ គេកំពុងតែគិតពីមុខវិទ្យា ដែលគេត្រូវរៀនបន្ត នៅពេលខាងមុខ។

Laurent Simons បានកើតក្នុងឆ្នាំ២០០៩ នៅទីក្រុង Ostend ប្រទេសប៊ែលហ្សិក គេបាន​បញ្ចប់​ការសិក្សាកំរិតវិទ្យាល័យជាង១ឆ្នាំហើយ ប្រើប្រៀបធៀបនឹងកុមារ ដែលមានអាយុដូចគ្នា គឺគេ​ចំណេញពេល១០ឆ្នាំ។ Simons និយាយថា ចិត្តរបស់គេមានទំនោរទៅខាងជំនាញវិស្វករ ប៉ុន្តែ​គេត្រូវរៀនបន្តនៅ​សកលវិទ្យាល័យ។

យោងតាមរបាយការណ៍ស្រាវជ្រាវពីអង្គភាព VTM ប្រទេសប៊ែលហ្សិកបានឲ្យដឹងថា កុមារា Simons មាន IQ 145 គឺជាកំរិតខ្ពស់បំផុត៕

អំពី meoung kimheng

Leave a Reply

Your email address will not be published. Required fields are marked *