ទំព័រដើម / បរិស្ថាន / កម្ពុជា.ចិនសម្ពោធដាក់ឲ្យប្រើប្រាស់ការិយាល័យរៀបចំំជ្ឈមណ្ឌលសហប្រតិបត្តិកាបរិស្ថាន​នៃ​ប្រទេស​ទាំង​ពីរ

កម្ពុជា.ចិនសម្ពោធដាក់ឲ្យប្រើប្រាស់ការិយាល័យរៀបចំំជ្ឈមណ្ឌលសហប្រតិបត្តិកាបរិស្ថាន​នៃ​ប្រទេស​ទាំង​ពីរ

ភ្នំពេញ៖ក្រសួងបរិស្ថានកម្ពុជានិងក្រសួងបរិស្ថានចិននៅព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៨នេះបានចុះហត្ថលេខលើអនុស្សរណៈយោគយល់គ្នានៃប្រទេសទាំងពីរធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថានដោយមានវត្តមានលោកសាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជានិងលោក​Zhao Yingminអនុរដ្ឋ​មន្រ្តីក្រសួងអេកូឡូស៊ីនិងបរិស្ថានរបស់ប្រទេសចិនក្នុងពេលលោកដឹកនាំប្រតីភូមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី៣ដល់ទី៥ខែកក្កដា។

ក្រសួងបរិស្ថានបានលើកឡើងថាលោកZhao Yingminបានចុះហត្ថលេខាលើ​អនុស្សរណៈយោគ​យល់​គ្នាជាក្រសួងបរិស្ថានកម្ពុជាលើចំណុចចំនួន៣គឺទី១.ការបង្កើតការិយាល័យរៀបចំមជ្ឈមណ្ឌលសហ​ប្រតិបត្តិការបរិស្ថានកម្ពុជា.ចិន។ទី​២​.កិច្ចសហប្រតិបត្តិការជីវៈចម្រុះកម្ពូជា.ចិននិងទី៣.គម្រោងឧបត្ថម្ភសំអាតទឹកកង្វក់និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់”ការិយាល័យរៀបចំសហប្រតិបត្តិការបរិ​ស្ថានកម្ពុជា.ចិននៅក្រសួងបរិស្ថាន”។

មន្រ្តីបរិស្ថានចិនបានលើកឡើងថាការចុះហត្ថលេខាលើអនុស្សរណៈនេះបានធ្វើឡើងចំពេលដែលប្រទេសកម្ពុជា.ចិនកំពុងរៀបចំអបអរសាទរខួបលើកទី៦០នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរផងដែរ។លោកថាអ្នកទាំងអស់គ្នាបានដឹងហើយថាប្រទេសកម្ពុជា.ចិនបានទំនាក់ទំនងល្អជាមួយគ្នាយូរមកហើយ។លោកថាកាលពីឆ្នាំ២០១៦លោកប្រធានាធិបតីចិនស៊ី ជិនពីង(Xi Jinping)បាន​មក​បំ​ពេញទស្សនកិច្ចនៅកម្ពុជាបានធ្វើឲ្យមានការទំនាក់ទំនងនេះកាន់តែប្រើ​សើរ​ថែមទៀត។

លោកZhaoYingminបានលើកឡើងថាបរិស្ថានបានលើកឡើងថា៖តាំងពីឆ្នាំ​២០​១២មករហូតដល់ពេលនេះរដ្ឋាភិបាលចិនបានយកយកចិត្តទុកដាក់លើផ្នែកបរិ​ស្ថាននិងអេកូឡូស៊ីនេះខ្លាំងណាស់។ភាគីចិនបានលើកឡើងថាប្រទេសនៅបានលើកទឹកចិត្តក្នុងការគាំពារនិងការពារបរិស្ថាន។ប្រទេសចិនបានពិនិត្យមើលលើសមិទ្ធិផលដែលប្រទេសចិនបានទទួលក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ក្នុងនោះនឹងបង្កើនការពារបរិស្ថាននិងអេកូឡូស៊ីនៃប្រទេសដែលមានការអភិវឌ្ឍល្អនេះនឹងនាំមកនូវបទពិសោធន៍មកកម្ពុជា។

លោកបានលើកឡើងថានៅពេលនេះក្រសួងបរិស្ថានកម្ពុជា.ចិនបានបង្កើតការិ​យាល័យរៀបចំមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថានកម្ពុជា.ចិន។នេះក៍ជាការចែករំលែកមកដល់កម្ពុជានៅពេលដែលកិច្ចព្រមព្រៀងអនុស្សរណៈត្រូវបានចុះហត្ថលេខា។ការិយាល័យនេះសម្រាប់ការស្រាវជ្រាវផ្នែកបរិស្ថាននិងអេកូឡូស៊ី។ក្នុងនោះប្រទេសចិននឹងផ្តល់ការផ្តល់ឧបករណ៍សម្អាតទឹកកង្វក់និងមានកិច្ចប្រជុំមួយទៀតស្តីពីការគ្រប់គ្រប់ទឹកក្នុងទីក្រុង។

លោកអនុរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថានប្រទេសចិន បានឱ្យដឹងថា កិច្ចសហការនេះ​ផ្តោតលើការបំពុលខ្យល់អាកាស ការបំពុលទឹក និងការបំពុល ដោយក្នុង​នោះភាគីចិនអាចចែក​រំលែក​បទពិសោធន៍និងផ្តល់ព័ត៌មានដែលអាច​ឆ្លើយ​តប​ទៅតម្រូវការ​សម្រាប់​ដោះស្រាយ​បញ្ហាក្នុង​វិស័យ​បរិ​ស្ថានរបស់ប្រទេស​កម្ពុជាបាន។លោកបន្តថា នេះជាកិច្ចសហការ​ដ៏​ល្អ​មួយរបស់រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​ចិន ក្នុង​ការរួមគ្នាដោះស្រាយបញ្ហាបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និង​ជីវៈចម្រុះ ដែលបាន​នឹង​កំពុងរងការ​បំពុលដោយការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា នៅក្រោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរ ក៏បានដាក់ឱ្យប្រើ​ប្រាស់​នូវ«ការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថានកម្ពុជា-ចិន» ដែលជាផ្នែកមួយ​នៃការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា លើការលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងគ្រប់គ្រង​វិស័យ​បរិស្ថាននៅកម្ពុជាឱ្យមានប្រសិទ្ធភាពផងដែរ។

លោកសាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថាកិច្ចសហប្រតិបត្តិការនេះនឹងធ្វើនៅតាមស្ថានប័ននៃក្រសួងនឹងកែប្រែរចនាសម័ន្ធរបស់ក្រសួងបរិ​ស្ថាន​និងការកសាងអគារថ្មីដែលគ្រោងសាងសង់នៅតំបន់ទន្លេចតុមុខ។លោក​ថា៖”បញ្ហាធនធានមនុស្សក៍នឹងត្រូវពង្រីកបន្ថែមផងដែរ។ការអភិរក្សនូវជីវៈចម្រុះ​វានឹងអាចជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋនិងការអភិរក្សប្រាសាទមួយចំនួន។បានចូលរួមអភិរក្សទំនៀមទម្លាប់ប្រពៃជនជាតិដើមភាគតិច។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលចូលរួមជាសក្ខីភាពក្នុងពិធី​​ចុះ​ហត្ថលេខា មានប្រសាសន៍ថា ឯកសារដែលចុះកិច្ចព្រមព្រៀងរួមគ្នានេះ នឹងកំណត់ទិសដៅ​ច្បាស់​លាស់​សម្រាប់កិច្ចគាំ​ពារបរិស្ថាន​នៅ​កម្ពុជាតាមរយៈការជួយ​បណ្តុះ​បណ្តាល​​​ដល់​​មន្ត្រី​កម្ពុជា ដើម្បី​​ឱ្យ​មានសមត្ថភាពក្នុង​អនុ​វត្តការងារ​បរិ​ស្ថានប្រកបដោយប្រសិទ្ធភាព និង​​ប្រសិទ្ធផល ព្រម​​ទាំង​​​ផ្តល់​​នូវ​​​ព័ត៌មាន​ជាក់​លាក់​មួយ​ដែល​ធ្វើឱ្យវិ​ស័យបរិស្ថាន​​ឱ្យកាន់តែ​​ប្រសើរ​ឡើង។ដោយ៖ភក្តី

 

Leave a Reply

Your email address will not be published. Required fields are marked *