ទំព័រដើម / តុលាការ / ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនសរុប16kg

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនសរុប16kg

ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកកី ម៉ានីរ៉ាបានសម្រេច​ឃុំខ្លួនជនត្រូវចោទឈ្មោះ ម៉េង រតនាដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមការ​ចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនតាមមាត្រ៤០នៃច្បាប់​ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

កាលពីព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៨កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿង​ញៀនបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំ​ពេញ ដែល​ពាក់ព័ន្ធទៅនិងករណីជួញដូរគ្រឿងញៀនសរុប16kg។បុរសដែលជាជនសង្ស័យ​មានឈ្មោះ ម៉េង រតនាហៅខ្វៃភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរ ។

ជនត្រូវចោទឈ្មោះម៉េង រតនា ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿង​ញៀន​(ក៦)ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហម គន្ធី នាយករងមន្ទីរ ដែលមានការដឹកនាំសម្របសម្រួលពីលោកសៀង សុខ ព្រះរាជអាជ្ញារងបានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿញៀនខុសច្បាប់នៅចំណុចដងផ្លូវក្បែរ ស្ថានទូតចិនក្នុងសង្កាត់ទួលទំពូងទី២ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីកាលពីនៅថ្ងៃ​ទី១ ខែកក្តដាឆ្នាំ២០១៨ កន្លងទៅ។

សមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងញៀនសរុប16kg 514.43gក្នុងនោះ៖ថ្នាំ​ញៀន​​ប្រភេទមេតំហ្វេតាមីន(ICE )ទម្ងន់15kg 812.69gថ្នាំញៀនប្រភេទ​ហេរ៉ូ​អ៊ីន​(Hero​ine)​ ​701.74g ៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *