ទំព័រដើម / តុលាការ / កាត់ទោសនីហ្សេរីយ៉ា២នាក់ប្រកាសសាលក្រមនៅថ្ងៃទី១២កក្កដាករណីនាំគ្រឿងញៀនជាង១គីឡូចូលមកកម្ពុជា

កាត់ទោសនីហ្សេរីយ៉ា២នាក់ប្រកាសសាលក្រមនៅថ្ងៃទី១២កក្កដាករណីនាំគ្រឿងញៀនជាង១គីឡូចូលមកកម្ពុជា

ភ្នំពេញៈបុរសជនជាតិនីហ្សេរីយ៉ា២នាក់ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជ​ធានីភ្នំពេញលោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សានឹងលោក អ៊ី ឋាវរៈ លោក ម៉ុង មុនីសោភា ជាចៅក្រមប្រឹក្សានឹងមានលោកកុល បុនជាតំណាងអយ្យការបានយក​មក​បើក​សវនាការកាត់ក្តីលើសំណុំរឿងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុ​ញៀន​​ជាង១គីឡូក្រាមបាននាំមកចូលរួមបើកសវនាកាលពីល្ងាចថ្ងៃទី៤ខែកក្កដាម្សិលមិញ។

ជនជាប់ចោទឈ្មោះOKORO CHUKWUKABONIFACHអាយុ២៨ឆ្នាំបានឆ្លើយ​សារភាពថាខ្លួនបានស្គាល់មិត្តម្នាក់រួចខ្លួនបានផ្ញើឲ្យគេជួញទិញគ្រឿង​ញៀន​ពីប្រ​ទេសកូឡុំប៊ីផ្ញើមកខ្លួននៅប្រទេសកម្ពុជាក្នុង១គីឡូតម្លៃ១៥០០០ដុល្លារដោយខ្លួនគ្រោងនឹងយកទៅលក់បន្តនៅប្រទេសថៃ។ចំណែក២.ឈ្មោះ OBIORA DOZIE FRANK អាយុ៣៣ឆ្នាំជាដៃគូក៏បានឆ្លើយសារប្រហាក់ប្រហែលគ្នាដែល។សូមជម្រា​បថា ទោះជាយ៉ាងណាក្នុងសំណុំរឿងក្តីខាងលើនេះលោកប្រធានចៅក្រមជំនុំជម្រះបានសម្រេចកំណត់យកថ្ងៃទី១២ខែកក្តដាឆ្នាំ២០១៨ខាងមុខនេះដើម្បីធ្វើការប្រ​កាសសាលក្រមផ្តន្ទាទោស។

គួររំលឹកផងដែលថាកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានធ្វើការឃាតខ្លួនបុរសជនជាតិនីហ្សេរីយ៉ានៅចំណុចផ្ទះលេខ៧៦ផ្លូវលេខ២៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី១៣ខែកក្តដាឆ្នាំ២០១៧ ដកហូតបានគ្រឿងញៀនប្រភេទកូកាអ៊ីនជាង១គីឡូក្រាម៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *