ទំព័រដើម / តារា / ក្រុមហ៊ុន​ហង្ស មាស ​ចាប់ផ្ដើម​​ថត​​ភាព​យន្ត​ភាគ​​ថ្មី​​មួយ​ទៀត គឺ​រឿង​​​អាពាហ៍​ពិពាហ៍​​ចៃ​ដន្យ​​​

ក្រុមហ៊ុន​ហង្ស មាស ​ចាប់ផ្ដើម​​ថត​​ភាព​យន្ត​ភាគ​​ថ្មី​​មួយ​ទៀត គឺ​រឿង​​​អាពាហ៍​ពិពាហ៍​​ចៃ​ដន្យ​​​


ក្រុម​​ហ៊ុន​​ហង្ស មាស​​វីដេ​អូ​ បាន​​ចាប់​ផ្ដើម​ថតភាពយន្ត​ភាគថ្មី​មួយ​ទៀត ចាប់ពីថ្ងៃទី១២​ខែ​កក្កដា​ត​ទៅ​។​
ពិធី​ក្រុង​ពាលី និងបួងសួង​សុំសេចក្តី​សុខ​សេចក្តី​ចំរើន ​តាម​ជំនឿ​សាសនា ដើម្បី​ចាប់ផ្ដើម​ថត​ភាព​យន្ត​ភាគ​ រឿង​អាពាហ៍ពិពាហ៍​ចៃដន្យ​ ​បាន​ធ្វើឡើង​នៅឯស្ថានីយ៍​ទូរទស្សន៍​ហង្ស​មាស​​ ក្នុង​សង្កា​ត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ​រាជធានី​ភ្នំពេញ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ទី៥ខែ​កក្កដា​។​

ភាពយន្ត​​ភាគ​​រឿង​ អាពា​ហ៍ពិ​ពាហ៍​ចៃដន្យ​​នេះ គឺ​ជា​ប្រភេទ​​មនោ​សញ្ចេត​នា​​និងស្នេហា ដែល​មាន​តារាចម្រៀងដ៏ល្បីល្បាញ​គឺលោកនីកូ ជាប្អូនប្រុស​របស់លោក​ណុប​ បាយ៉ា​រិទ្ធ​ និង​​កញ្ញា​ពេជ្រ សូលីកា​​ដើរ​ធ្វើ​​ជា​តួឯក​ព្រមទាំងតារា​សំដែងល្បីៗ​ជាច្រើនរូបទៀត​។​
​អ្នកដឹកនាំ​ថតភាពយន្ត​ភាគនេះ លោក ​ហែម មុនីរិទ្ធ​ មាន​ប្រសាសន៍ថា៖​រឿងអាពាហ៍ពិពាហ៍​ចៃ​ដន្យ​គឺ​ជារឿង​ដ៏ល្បីល្បាញ​នៅក្នុង​ប្រទេស​ជាច្រើន​នៃតំបន់អាស៊ីអគ្នេយ៍​។​ ក្រុម​ហ៊ុន​បាន​នឹងចាប់​ផ្ដើម​ថតរឿងនេះ ចាប់ពីថ្ងៃទី១២​ខែ​កក្កដា​តទៅ​។​

អ្នកដឹកនាំ​រឿងដដែល​បញ្ជាក់ថា​ភាពយន្ត​ភាគ​រឿង​ អាពាហ៍ពិពាហ៍ចៃដន្យ​នេះ ​ប្រហែលជា​មាន​ចន្លោះ​ពី​២៤​ទៅ៣០​ភាគ ​អាស្រ័យ​ទៅលើ​ស្ថានភាព​ថត​ជាក់ស្ដែង​។​
ភាពយន្ត​ភាគ​រឿង​អាពាហ៍ពិពាហ៍ចៃដន្យ​នេះ​ ​អាចត្រូវចំណាយ​ពេល​ទាំង​ថត​និងផលិត​​ គឺ​រយៈពេល​ប្រហែល​១ឆ្នាំ ដើម្បីសំរិតសំរាំង​ទាំងគុណភាព​ថត​និង​គុណភាព​រូប​​ទស្សនីយភាព​ ដើម្បី​ធ្វើ​ឱ្យទស្សនិកជនពេញ​​ចិត្ត​និងរឿងនេះ​។​​
​នេះ​គឺ​ជាភាពយន្ត​ភាគ បែបស្នេហា​នៅ​ចុងក្រោយគេ ដែលក្រុម​ហ៊ុន​ហង្ស មាស​វីដេអូ​ ​បាន​ចា​ប់ផ្ដើម​ថត ​បន្ទាប់ពី​ក្រុមហ៊ុន​បាន​ផលិត​ភាពយន្ត​ភាគ​រឿង ​សិសិរ​រដូវ​​ក្នុង​បេះ​ដូង រឿង​កូន​ពស់កេង​កង​​និង​​រឿង​រាជិនី​ភូមិគ្រឹះ​​​រួច​មក៕ដោយ​៖ហង្ស សាវយុត​

Leave a Reply

Your email address will not be published. Required fields are marked *