ទំព័រដើម / ព័ត៌មានជាតិ / សមាគមអចលនវត្ថុ ថា វិស័យអចលនទ្រព្យនឹងក្លាយជាវិស័យអាទិភាពខ្ពស់ផ្តល់ចំណូលច្រើន​​ដល់​សេដ្ឋកិច្ចជាតិ

សមាគមអចលនវត្ថុ ថា វិស័យអចលនទ្រព្យនឹងក្លាយជាវិស័យអាទិភាពខ្ពស់ផ្តល់ចំណូលច្រើន​​ដល់​សេដ្ឋកិច្ចជាតិ

ភ្នំពញ៖ ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុ ថា វិស័យអចលនទ្រព្យ នឹងក្លាយជាវិស័យអាទិភាពខ្ពស់ ក្នុងការផ្តល់ចំណូលចូលសេដ្ឋកិច្ចជាតិ ច្រើនជាងគេនារយៈពេលដ៏ខ្លីខាងមុខនេះ។

លោក​ គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឲ្យដឹងថា ការទាញបានចំណូលច្រើនពីវិស័យសំណងនេះ គឺស្ដែងឡើងតាមរយៈការប្រមូលពន្ធចូលរដ្ឋដោយផ្ទាល់ពីការវិនិយោគ បង្កើនអោយឱកាសការងារ និងជួយអោយអាជីវកម្មពាក់ព័ន្ធ ក៏មានការរីកចម្រើនផងដែរ។

លើកឡើងក្នុងវេទិកាធុរកិច្ចស្ដីពីការធ្វើអាជីវកម្មអចលនទ្រព្យនៅកម្ពុជាក្នុងថ្ងៃអនាគត នាថ្ងៃទី៤ ខែកក្កដានេះ នៅកម្ពុជាក្នុងថ្ងៃអនាគត នាពលោកបន្តថា បច្ចុប្បន្នវិស័យអចលនទ្រព្យនៅកម្ពុជា បាន រីកចម្រើន តាមរយៈការវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក និងដោយវិនិយោគិនពីក្រៅប្រទេស។

ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានព្យាករណ៍ថា ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា នឹងកើនឡើងប្រមាណពី២០ទៅ៣០%ថែមទៀតនៅចុងឆ្នាំ២០១៨ ខណៈនៅ៦ខែដើមឆ្នាំនេះ ទឹកប្រាក់វិនិយោគក្នុងវិស័យនេះ មានការកើនឡើងប្រមាណជា២០% បើធៀបទៅនឹងឆ្នាំ២០១៧ ។

ផ្នែកតាមរបាយការណ៍ពីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានបង្ហាញថាក្នុងឆ្នាំ២០១៧កន្លងទៅនេះ វិស័យសំណង់ បានផ្ដល់ប្រាក់កម្រៃដល់អ្នកបច្ចេកទេស វិស្វករ និងស្ថបត្យករ ប្រមាណពី៥០០ទៅ៣០០០ដុល្លារអាមេរិកក្នុង១ខែៗ ខណៈកម្មករជំនាញក៏អាចទទួលបានកម្រៃពី៥ទៅ៧ម៉ឺនរៀលក្នុង១ថ្ងៃៗផងដែរ៕អត្ថបទ៖ ម៉ៅ ចរិយា

Leave a Reply

Your email address will not be published. Required fields are marked *