ទំព័រដើម / ទស្សនៈថ្មី / មន្ដ្រី៖ចំនួនភ្ញៀវទេសចរណ៍កើនឡើងជាង៦៥ម៉ឺននាក់មកទស្សនាតំបន់ប្រាសាទសំបូរព្រៃគុក

មន្ដ្រី៖ចំនួនភ្ញៀវទេសចរណ៍កើនឡើងជាង៦៥ម៉ឺននាក់មកទស្សនាតំបន់ប្រាសាទសំបូរព្រៃគុក

ខេត្តកំពង់ធំ ៖ចំនួនភ្ញៀវទេសចរណ៍បានកើនឡើងជាង៦៥ម៉ឺននាក់ ដែលបានសម្រុកចូលមកទស្សនា នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ សំបូរព្រៃគុក បន្ទាប់ពីតំបន់ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ បានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌភិភពលោក អស់រយៈពេលមួយឆ្នាំកន្លងមកនេះ ។

បើយោងតាមរបាយការណ៍ពីមន្ទីរទេសចរខេត្តកំពង់ធំ បានបញ្ជាក់ថា៖ គិតត្រឹមដើមឆមាសទី២នៃឆ្នាំ២០១៧និងចុងឆមាសទី១នៃឆ្នាំ២០១៨នេះ ខេត្តកំពង់ធំទទួលបានភ្ញៀវទេសចរណ៍ ចំនួន៨៣១៧៦២នាក់ ក្នុងនោះមាន រមណីយដ្ឋាន ប្រវត្តិសាស្ត្រសំបូរព្រៃគុក រមណីយដ្ឋានប្រវត្តិសាស្ត្រគុក នគរ រមណីយដ្ឋានធម្មជាតិ ភ្នំសន្ទុក រមណីយដ្ឋាន កែច្នៃស្ទឹងជីនិត រមណីយដ្ឋានកែច្នៃបឹងសំរឹត ស្ទឹងព្រៃប្រស់ បឹងក្រញ៉ោក អូរមាន វត្តសំពៅត្រៃលោកត្រៃល័ក្ខ។

លោក សេងអាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បន្តថា៖ ចំនួនភ្ញៀវទេសចរណ៍ដែលមកទស្សនាកម្សាន្តនៅក្នុងខេត្តកំពង់ធំនេះកើនឡើងទ្វេរដង ដែចំនួននេះពុំធ្លាប់មានពីមុនមក បន្ទាប់ពីប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភលោក ដែលទទួលស្គាល់ដោយអ្គងការយូនីស្កូ កាលពីថ្ងៃទី០៨ខែកក្តដាឆ្នាំ២០១៧កន្លងទៅនេះ ។

លោកបានបន្តថា៖រហូតមកដល់ពេលនេះមានរយៈពេលមួយឆ្នាំហើយ ខណៈដែលប្រាសាទសំបូរព្រៃគុកទទួលបានភ្ញៀវទេសចរណ៏ច្រើនជាងគេ ចំនួន៦៥ ២៧៤៦នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៧គឺកើនឡើង ៤៨៨;៧៨%និងចំនួនភ្ញៀវទេសចរអន្តរជាតិមានចំនួន២០៩៥៨នាក់ បើធៀបនឹងឆ្នាំ២០១៧ កើនឡើង:២៦:៣៣%។

ប្រធានមន្ទីររូបនេះបានអះអាងថា៖អាជ្ញាធរខេត្តកំពង់ធំ បានគ្រោងនឹងធ្វើពិធីប្រាព្វខួបមួយឆ្នាំ នៅថ្ងៃទី១៥ខែកក្តដាឆ្នាំ២១០៨នេះ នៅក្នុងបរិវេណ ប្រាសាទយាយព័ន្ធ តំបន់ប្រាសាទព្រៃគុក ស្ថិតនៅក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ខណៈដែលពិធីបានធ្វើឡើងដើម្បីសាទរនិងបញ្ជាក់ពីមោទនៈភាព ប្រាសាទនៅខេត្តកំពង់ធំ បានបញ្ជូលជាសម្បត្តិពិភពលោក ដូចប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារដែលទទួលស្គាល់ដោយអន្តរជាតិ ។

ហើយម្យ៉ាងវិញទៀត ក៏សូមបួងសួងដល់ដួងព្រលឹងបុព្វបុរសខ្មែរ និងបារមីទីនោះ សូមជួយថែរក្សាប្រជាពលរដ្ឋខ្មែរ និងការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលចូលទៅទស្សនានៅទីនោះ បានជួបតែសេចក្តីសុខគ្រប់ពេល លោក ចាន់ ស៊ីត្ថារ៉ុង នាដ្ឋានអាជ្ញាធរជាតិសំបូរព្រៃគុក រមណីយដ្ឋានបុរាណវិជ្ញានិងអភិរក្សបានបញ្ជាក់ថា៖ដើម្បីចូលរួមអភិរក្សនិងថែរក្សាតួប្រាសាទឲ្យមានភាពទាក់ទាញកាន់តែប្រសើឡើងវិញនោះ អាជ្ញាធរបាននិងកំពុងធ្វើការជួសជុល ប្រាសាទដែលបាក់បែកមួយចំនួននៅក្នុងរមណីយដ្ឋានសំបូរព្រៃគុកនេះ ដូចជាការកែសម្រួល តួរប្រាសាទដែលបាក់បែក និងខូចទ្រុងទ្រាយដើម នៅចំនុចក្រុមប្រាសាទយាយព័ន្ធក្នុងនោះ ក្រុមការងារបានជួសជុលចំនួន២ក្រុម គឺក្រុម F11.និងក្រុមសង្គ្រោះបន្ទាន់ លោកបន្តថា ក្រុមការងារនឹងខិតខំប្រឹងប្រែង ចាប់ពីដើមខែមីនាឆ្នាំ២០១៨ និងពន្លឿនឲ្យបានរួចរាល់នៅក្នុងខែសីហាឆ្នាំ២០១៨​នេះ ដើម្បីឲ្យភ្ញៀវទេសចរចូលទៅទស្សនាកម្សាន្តធម្មតាវិញ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *