ទំព័រដើម / ការបោះឆ្នោត / គជប ​តម្រូវ​ឱ្យ​ម្ចាស់​ស្ថានីយ៍​​ទូរទស្សន៍​ឬវិទ្យុ ដែលជួល​ម៉ោង​ផ្សព្វផ្សាយ​​ឱ្យគណបក្ស​នយោបាយ នៅក្នុងយុទ្ធនាការឃោសនា​បោះ​​ឆ្នោត​គឺត្រូវជូនដំណឹងទៅ​​គណកម្មការ​រៀប​ចំ​ការបោះ​ឆ្នោត​ជាមុន

គជប ​តម្រូវ​ឱ្យ​ម្ចាស់​ស្ថានីយ៍​​ទូរទស្សន៍​ឬវិទ្យុ ដែលជួល​ម៉ោង​ផ្សព្វផ្សាយ​​ឱ្យគណបក្ស​នយោបាយ នៅក្នុងយុទ្ធនាការឃោសនា​បោះ​​ឆ្នោត​គឺត្រូវជូនដំណឹងទៅ​​គណកម្មការ​រៀប​ចំ​ការបោះ​ឆ្នោត​ជាមុន


ភ្នំពញ៖គជប ​តម្រូវ​ឱ្យ​ម្ចាស់​ស្ថានីយ៍​​ទូរទស្សន៍​ឬវិទ្យុ ដែលជួល​ម៉ោង​ផ្សព្វផ្សាយ​​ឱ្យគណបក្ស​នយោបាយ នៅក្នុងយុទ្ធនាការឃោសនា​បោះ​​ឆ្នោត​គឺត្រូវជូនដំណឹងទៅ​​គណកម្មការ​រៀប​ចំ​ការបោះ​ឆ្នោត​ជាមុន​យុទ្ធនាការឃោសនា​បោះឆ្នោត ជ្រើសតាំងតំណាង​រាស្រ្ត​អាណត្តិទី៦​នឹងចាប់ផ្ដើម ​ពី​ថ្ងៃទី៧​ខែ​កក្កដា​តទៅ​។​បើគិត​មកដល់ត្រឹម​ថ្ងៃសុក្រទី៦​ខែ​កក្កដា គឺ​នៅ​សល់តែ​មួយ​ថ្ងៃទៀត​ទេ ​ដែលយុទ្ធនាការឃោ​សនា​បោះ​ឆ្នោត​ថ្ងៃដំបូង​បាន​ចាប់ផ្ដើម​។​
ពាក់ព័ន្ធ​និងការបោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្រ្ត អាណត្តិទី៦​នេះ គណកម្មាធិការជាតិ​រៀប​ចំការបោះ​ឆ្នោត បាន​តម្រូវឱ្យគ្រប់ស្ថានីយ៍​​វិទ្យុ​និង​​​ទូរទស្សន៍​​​​ឯកជនណា ​ដែល​ជួល​ម៉ោងផ្សព្វផ្សាយ​ទៅ​ឱ្យគណបក្ស​នយោបាយ ​គឺត្រូវ​ជូនដំណឹងទៅ​ឱ្យ​គ ជ ប ​បាន​ដឹង​។​​
​អ្នកនាំពាក្យ​​គណកម្មា​ធិការជាតិរៀបចំ​ការបោះ​ឆ្នោត​ លោក​ហង្ស ពុទ្ធា ​មាន​​ប្រសាសន៍​ថា៖​​ការ​ជួល​​ម៉ោង​ផ្សព្វ​ផ្សាយ​ទៅ​ឱ្យ​គណ​បក្ស​​នយោបាយ​ ក្នុង​ពេល​យុទ្ធ​នា​ការ​ឃោសនា​នេះ ថ្វីត្បិតតែ​វា​អាស្រ័យ​ទៅ​លើ​ម្ចាស់​ស្ថា​នីយ៍​ទូរទស្សន៍​ វិទ្យុ​និងគណបក្ស​​ក៏ពិត​មែន ក៏ប៉ុន្តែ​ម្ចាស់ស្ថានីយ៍​​ទូរទស្ស​ន៍ ឬក៏វិទ្យុ​ទាំងឡាយ ត្រូវតែ​ជូន​ដំណឹងមក​(គ ជ ប)ឱ្យបាន​ដឹង គឺ​មិនអាចធ្វើទៅស្ងាត់ៗ តែពីរនាក់​បាន​ឡើយ​។​​
​កាល​ពី​ថ្ងៃ​ទី៥​ខែ​កក្កដា គណកម្មា​ធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត ​បាន​​ជួយ​​ផ្សព្វផ្សាយ​ឱ្យ​គណ​បក្ស​នយោបាយ ទាំងឡាយណា​​ដែល​ចង់​ជួល​​ម៉ោង​ផ្សព្វផ្សាយ​គោល​នយោបាយ របស់ខ្លួន​ គឺសូម​ទាក់ទង ទៅម្ចាស់​ស្ថានីយ៍​​ទូរទស្សន៍និង​វិទ្យុ​ចំនួន​៨ ​ដែល​បាន​​ជូន​ដំណឹងមក​(គ ជ​ ប)រួចហើយ។​
​ស្ថានីយ៍​​ទូរទស្សន៍​និង​វិទ្យុ​ទាំង​​៨នោះ មាន​ដូច​ជា​៖​ស្ថានីយ៍វិទ្យុ​និងទូរទស្សន៍ហង្ស មាស ស្ថា​នី​យ៍​វិទ្យុ​​និង​ទូរទស្សន៍បាយ័ន ​​ស្ថានីយ៍​វិទ្យុ​​និង​ទូរទស្សន៍​​កងយោធ​ពល​ខេមរ​ភូមិន្ទ ប៉ុស្តិ៍លេខ៥ ស្ថា​នីយ៍​​វិទ្យុ​​និ​ង​ទូរទស្សន៍ ប៉ុស្តិ៍លេខ​៣ រាជ​ធានី​ភ្នំ​ពេញ ​ អគ្គនាយកដ្ឋាន​វិទ្យុ​និងទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​១១​​​និង​ក្រុម​ហ៊ុន​​ខេម​បូឌា ប្រត​ខេស​ស្ទីង​សឺវីស​(CBS) ដែ​ល​មាន​ស្ថានីយ៍​​ទូរទស្សន៍​​CTN ,CNC និង​MY​TV ជាដើម​៕​​​​​​ដោយ៖ហង្ស សាវយុត​

Leave a Reply

Your email address will not be published. Required fields are marked *