ទំព័រដើម / ការបោះឆ្នោត / ​ថ្ងៃដំបូង​នៃ​​​យុទ្ធនា​ការ​ឃោសនា​​បោះ​​ឆ្នោត​​អាណត្តិ​ទី៦ គឺ​ប៉ះ​​ចំ​ថ្ងៃប្រារព្ធខួប​លើកទី​៦៧​នៃ​គណបក្ស​​ប្រជាជន​កម្ពុជា​​​

​ថ្ងៃដំបូង​នៃ​​​យុទ្ធនា​ការ​ឃោសនា​​បោះ​​ឆ្នោត​​អាណត្តិ​ទី៦ គឺ​ប៉ះ​​ចំ​ថ្ងៃប្រារព្ធខួប​លើកទី​៦៧​នៃ​គណបក្ស​​ប្រជាជន​កម្ពុជា​​​

ភ្នំពញ៖ថ្ងៃ​ចាប់ផ្ដើម​​បើកយុទ្ធនាការ​ឃោសនា​ ជ្រើស​​តាំង​តំណាងរាស្រ្ត​អាណត្តិទី៦​នៅថ្ងៃ​ទី៧ខែ​កក្ក​ដា​ គឺចំ​នឹងថ្ងៃ​​ប្រារព្ធ​ខួប​លើកទី៦៧​ឆ្នាំ​​របស់គណបក្ស​ប្រជាជន​កម្ពុជា​តែម្ដង។​​
​សម្ដេច​​អគ្គមហា​សេនា​បតី តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្រ្តី​​​នៃ​រាជរដ្ឋាភិបាល​​និង​ជាប្រធាន​គណបក្ស​​​ប្រជា​ជន​កម្ពុជា ​មាន​​ប្រសាសន៍​នៅ​​ក្នុង​​ទំព័រ​​បណ្ដាញ​សង្គម របស់លោក​ថា៖​នៅថ្ងៃសៅរ៍​ទី៧​ខែ​កក្កដា ដែល​​ជាថ្ងៃបើក​យុទ្ធនាការឃោសនាបោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦​ថ្ងៃដំបូង​នោះ គឺ​ចំនឹងថ្ងៃ​ដែលគណបក្ស​ប្រជាជនកម្ពុជា ប្រារព្ធខួប​លើកទី៦៧​​ផងដែរ។​​
​សម្ដេចតេជោ​សែន ​ឱ្យដឹងថា​សម្ដេច​មាន​អារម្មណ៍រំភើបជាខ្លាំង ដោយ​បានឃើញជន​រួម​ជាតិ​និងក្មួយៗ ទាំង​នៅទី​ក្រុង​និងជនបទ ​សស្រាក់សស្រាំ​​ដោយ​ទឹកមុខសប្បាយរីក​រាយ ​រង់ចាំ​ថ្ងៃ​ដ៏​សំ​ខាន់​បំផុត សម្រាប់​សំរេច​វាសនា​អនាគត​ប្រទេស​ជាតិ ដែលនឹងមកដល់​នៅ​ចុងខែកក្កដា​ឆាប់ៗ។​​
​សម្ដេច​ហ៊ុន សែន លើកទឹកចិត្ត​ ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប បានទៅបោះ​ឆ្នោតគ្រប់ៗគ្នា​ដើម្បី​​​អនាគតប្រទេសជាតិទាំងអស់គ្នា​​៕

អំពី sav yout

Leave a Reply

Your email address will not be published. Required fields are marked *