ទំព័រដើម / ការបោះឆ្នោត / គណបក្សចំនួន៤បើកយុទ្ឋនាការឃោសនាការបោះឆ្នោតនៅខេត្តសៀមរាប

គណបក្សចំនួន៤បើកយុទ្ឋនាការឃោសនាការបោះឆ្នោតនៅខេត្តសៀមរាប

ខេត្តសៀមរាប៖មន្រ្តីគណៈកម្មាធិការៀបចំការបោះឆ្នោតខេត្តសៀមរាបបានបង្ហាញថា នៅក្នុងថ្ងៃបើកយុទ្ធនាឃោសនាបោះឆ្នោតថ្ងៃដំបូងនេះ មានគណបក្សនយោបាយចំនួន៤បានស្នើសុំធ្វើយុទ្ធនាការប៉ុន្តែជាក់ស្តែងមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលបានសកម្មភាពជាលក្ខណៈទ្រង់ទ្រាយធំ ហើយសម្រាប់គណបក្សផ្សេងៗទៀតមិនទាន់ឃើញធ្វើសកម្មភាពអ្វីធំដុំនោះទេ។
នៅថ្ងៃទី០៧ខែកក្កដាឆ្នំា២០១៨នេះ គណបក្សនយោបាយនានានៅទូទាំងប្រទេសកម្ពុជាបានបើកយុទ្ធនាឃោសនារកសម្លេងឆ្នោតទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តសៀមរាបបានឱ្យដឹងថា ៖”សម្រាប់នៅក្នុងខេត្តសៀមរាបនៅក្នុងថ្ងៃបើយុទ្ធនាឃោសនាបោះឆ្នោតថ្ងៃដំបូងនេះ មានគណបក្សនយោបាយចំនួន៤បានស្នើសុំធ្វើយុទ្ធនាការ ប៉ុន្តែជាក់ស្តែងមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះដែលបានសកម្មភាពជាលក្ខណៈទ្រង់ទ្រាយធំ ហើយសម្រាប់គណបក្សផ្សេងៗទៀត ខ្លះមិនបានធ្វើដោយសុំលើកពេល និងខ្លះទៀតមិនទាន់ឃើញធ្វើសកម្មភាពអ្វីធំដុំនោះទេ ដោយគ្រាន់តែចុះបិខិតប័ណ្ណផ្សព្វផ្សាយប៉ុណ្ណោះ។

ហើយរហូតមកដល់រសៀលនេះដំណើរការនៃការឃោសនារកសម្លេងឆ្នោតថ្ងៃដំបូងនេះ របស់គណបក្សនយោបាយនានាមិនទាន់បញ្ហាអ្វីកើតឡើងនោះទេ គឹដំណើការទៅដោយរលូន។
លោក នឹម វ៉ាន់សំ បានឱ្យដឹងទៀតថា៖ នៅក្នុងខេត្តសៀមរាបមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួន៥៣៥៥៥១នាក់ និងមានការិយាល័យបោះឆ្នោតចំនួន១៤៧៣ និងមានគណបក្សឈរឈ្មោះចំនួន១៨គណបក្ស គឺអត់តែគណបក្សពីរ គឺគណបក្សមាតុភូមិយើង និងគណបក្សរស្មីខេមរា ។
សូមបញ្ជាប់ថា ក្នុងការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ របស់គណបក្សប្រជាជនខេត្តសៀមរាបនាថ្ងៃនេះ ក្បួនទី១ ត្រូវបានដឹកនាំដោយ សម្តេចពិជ័យ សេនា ទៀ បាញ់ និង ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ធ្វើដំណើរឆ្ពោះទៅកាន់ស្រុកជីក្រែង និងក្បួនទី២ ដឹកនាំដោយឯកឧត្តមបណ្ឌិតឧកញ៉ា សៀង ណាំ ធ្វើដំណើរឆ្ពោះទៅកាន់ស្រុកក្រឡាញ់ ព្រមទាំងមានការដង្ហែទៅតាមដងវិថីនានាក្នុងក្រុងសៀមរាបនិងមានអ្នកចូលរួមធ្វើយុទ្ធនាការនេះប្រមាណ១៥០០០នាក់។ មធ្យោបាយចូលរួមដង្ហែយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសនោះមានរថយន្តតូច ធំចំនួន ៤៧១គ្រឿង ម៉ូតូចំនួន ៣៩៨៧គ្រឿង ម៉ូតូរឺម៉ក់ចំនួន ១៧៨គ្រឿងផងដែរ ៕ឃុត សៅ

យុទ្ឋនាការឃោសនាគណបក្សសញ្ជាតិកម្ពុជា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *